Fact-Check: តើស្ត្រីអឺរ៉ុបម្នាក់ពាក់អាវយឺតមួយភ្ជាប់ជាមួយពាក្យជេរលោក ហ៊ុន សែន មែនឬទេ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមេដឹកនាំគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចផងដែរនោះ បានរងការរិះគន់តាមគ្រប់មធ្យោបាយ។ ថ្មីៗនេះ រូបថតនៃស្ដ្រីស្បែកសម្នាក់ បានពាក់អាវយឺតដែលមានបោះពុម្ពអក្សរជាភាសាអង់គ្លេស ដែលមានខ្លឹមសារជេរប្រមាថលោក ហ៊ុន សែន ហើយរូបថតនោះ ត្រូវបានបង្ហោះលើបណ្ដាញសង្គម និងត្រូវបានចែករំលែកតៗគ្នាជាច្រើនលើក។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរកឃើញថា រូបថតបង្ហាញស្ត្រីពាក់អាវយឺតដែលមានបោះពុម្ពអក្សរជេរមេដឹកនាំកម្ពុជានោះ មិនមែនជាការពិតនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ អ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថត ៤សន្លឹកនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន។ ក្នុងចំណោមរូបថតទាំង៤សន្លឹកនោះ រូបថតមួយសន្លឹកបានបង្ហាញស្ត្រីស្បែកសម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស្វាយ។ នៅលើអាវរបស់ស្ត្រីរូបនោះ មានការបោះពុម្ពអក្សរជាភាសាអង់គ្លេស ដែលអាចប្រែសម្រួលជាភាសាខ្មែរថា ជាការជេរទៅលើមេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក បង្ហាញស្ត្រីពាក់អាវមានបោះពុម្ពអក្សរថា «FUCK HUN SEN IF YOU LIKE ហ៊ុន សែន FUCK YOU TOO! ASS HOLE!!!»។ Facebook Post | Archived Link ការពិនិត្យការពិត […]
Continue Reading