រូបថត​មេដឹកនាំ​ និង​អ្នក​គាំ​ទ្រ CNRP ធ្វើ​បាតុកម្ម​បង្ហាញ​ការ​គាំ​ទ្រ​មេ​បក្ស LDP គឺ​ជា​រូបភាព​កាត់​ត

ខណៈ​ដែល​មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បាន​អំពាវនាវ​ទៅ​អ្នក​គាំ​ទ្រ​លោក​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ចម្ការ​របស់​លោក​នៅ​ឯ​ជើង​ភ្នំ​គូលែននោះ ដើម្បី​ទទួល​បាន​ការ​សង្គ្រោះ​ពី​រូប​លោក​ដែល​ប្រកាស​ខ្លួន​ជា​«ព្រហ្ម​»​នោះ រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ និង​អ្នក​គាំ​ទ្រ​បក្ស​សង្គ្រោះ​ជាតិ ចេញ​បង្ហាញ​ការ​គាំ​ទ្រ​មេដឹកនាំ LDP នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ចែក​រំលែក​បន្ត និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​ការ​ដំណើរការ Google Reverse […]

Continue Reading

រូបថត​អ្នកស្រី មូរ សុខហួរ ថត​រូបកៀក​កិត​នឹង​សកម្មជន​ម្នាក់​នៅ​កូរ៉េ គឺ​ជា​រូបភាព​កាត់​ត

កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ មាន​សេចក្ដី​រាយការណ៍​ថា សកម្មជន​គាំ​ទ្រ​បក្ស​ប្រឆាំង​មួយ​រូប​ឈ្មោះ​អា​សង្ហា ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ត្រូវ​សមត្ថកិច្ច​ប្រទេស​នេះ​ចាប់​ខ្លួន។ បន្ទាប់​ពី​ករណី​នេះ បាន​កើត​ឡើង អ្នកប្រើ​ប្រាសហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ឱ្យ​ឃើញ​សកម្មជន​រូប​នេះ​ថត​រូប​បែប​ស្និទ្ធ​ស្នាល​ជាមួយ​អ្នកស្រី មូរ សុខហួរ ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះ​អាង​ក្នុង​ន័យ​ថា រូបថត​នោះ បង្ហាញ​ឱ្យ​ឃើញ​អ្នកស្រី មូរ សុខហួរ និង​សកម្មជន​រូប​នោះ […]

Continue Reading