Fact-Check: រូបថត​មួយ​សន្លឹក​នេះ​មិន​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​សម្លាប់​កង​ទ័ព​អាមេរិក​១៣​នៅ​អាហ្វហ្កានីស្ថាន​ទេ

កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​មក​នេះ ក្រុម​​ប្រដាប់​អាវុធ​តាលីបង់ (Taliban) បាន​វាយ​ដណ្ដើម​កាន់​កាប់​ប្រទេស​អាហ្វហ្កនីស្ថាន​ទាំង​មូល។ ខណៈ​កង​ទ័ព​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត កំពុង​ជម្លៀស​បុគ្គលិក​របស់​ពួកគេ​ចេញ​ពី​ប្រទេស​នេះ​​នោះ ការ​វាយ​ប្រហារ​មួយ​បាន​កើត​ឡើង​នៅ​ឯ​ព្រលាន​យន្តហោះ​ទីក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ដែល​បណ្ដាល​ឱ្យ​បុគ្គលិក​យោធា​អាមេរិក​ចំនួន ១៣​នាក់​ស្លាប់​ ហើយ​មនុស្ស​រាប់​សិប​នាក់​ទៀត​រង​របួស។ ក្រោយ​ហេតុការណ៍​វាយ​ប្រហារ​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​រូបថត​មួយ​សន្លឹក ដោយ​រៀបរាប់​ភ្ជាប់​ទៅ​នឹង​ទាហាន​អាមេរិក​ដែល​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។ រូបថត​មួយ​សន្លឹក​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ចែក​រំលែក​តៗ​គ្នា​ជាច្រើន​រយ​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា រូបថត​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដោយ​អះ​អាង​ថា រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​មឈូស​ដែល​គ្រប​ដោយ​ទង់​ជាតិ​អាមេរិក​នោះ បាន​ផ្ទុក​សព​​ទាហាន​អាមេរិក ១៣​រូប ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​វាយ​ប្រហារ​អត្ត​ឃាត​មួយ​នៅ​ព្រលាន​យន្ត​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានី​ស្ថាន កាល​ពី​ថ្ងៃ​ទាំី​២៦ ខែ​សីហា​កន្លង​មក​នេះ។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​​ដល់​ទៅ​ជាង ៧០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​មាន​ការ​បញ្ចេញ​មតិ​ដ៏​ច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា «សូម​ចូលរួម​មរណ​ទុក្ខ​ជាមួយ​ពលរដ្ឋ​អាមេរិកាំង ដែល​បាន​បាត់​បង់​ជីវិត​យោធា ១៣​រូប ដោយ​គ្រាប់​បែក​អត្ត​ឃាត​កាល​ពី​ថ្ងៃ​ទី​២៦ សីហា ២០២១ នៅ​ព្រលាន​យន្ត​ហោះ​ក្រុង​កាប៊ុល Afghanistan RIP»។ Facebook […]

Continue Reading

Fact-Check: តើ​ប្រធានាធិបតី​ស៊ីរី បាហ្សារ អាល់ អាសាដ ត្រូវ​បាន​​អាមេរិក​ទម្លាក់​ពី​អំណាច​ហើយ​មែន​ទេ?

ប្រទេស​ស៊ីរី​បាន​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​ហើយ ហើយ​រូបភាព​វិនាស​កម្ម​ដោយសារ​សង្គ្រាម​នៅ​ប្រទេស​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ដោយ​បាន​ប្រៀប​ធៀប​ស្ថានភាព​មុន និង​ក្រោយ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ទន្ទឹម​គ្នា​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​អះ​អាង​ថា ប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់ អាសាដ ត្រូវ​បាន​កង​ទ័ព​អាមេរិក​ទម្លាក់​ចេញ​ពី​អំណាច ដែល​នាំ​ឱ្យ​ប្រទេស​មួយ​នេះ ធ្លាក់​ទៅ​ក្នុង​សភាព​ខ្ទេច​ខ្ទាំ​បែប​នេះ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ការ​ប្រៀប​ធៀប​ស្ថានភាព​ប្រទេស​ស៊ីរី​នៅ​មុន និង​ក្រោយ​សង្គ្រាមផ្ទុះ​ឡើង។ នៅ​ក្នុង​សំណេរ​របស់​ខ្លួន ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា  ប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់ អាសាដ (Bashar al-Assad) ត្រូវ​បាន​កង​ទ័ព​អាមេរិក​ទម្លាក់​ចេញ​ពី​អំំណាច ដែល​នាំ​ឱ្យ​ប្រទេស​ស៊ីរី​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ខ្ទេច​ខ្ទាំង​ដោយសារ​សង្គ្រាម។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ទៀត​ថា នៅមុន​សង្គ្រាម​ផ្ទុះ​ឡើង ប្រទេស​ស៊ីរី​មាន​ទំហំ​សេដ្ឋកិច្ច​រហូត​ដល់​ទៅ​ជាង ៧៤​ពាន់​លាន​ដុល្លារ ហើយ​ប្រជាជន​ប្រទេស​មួយ​នេះ មាន​ចំណូល​ជា​មធ្យម​​ជិត ៤,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ទំព័រ​ហ្វេសប៊ុក​​នេះ អះ​អាង​បន្ត​ថា ក្រោយពី​​ប្រធានាធិបតី​ស៊ីរី លោក […]

Continue Reading

Fact-Check: រូបថត​ពីរ​សន្លឹក​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​​និគមជន​វៀតណាម​នៅ​កម្ពុជា​

កាល​ពីចុង​ឆ្នាំ​២០១៩​កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ផែនការ​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ស្រុក​រលៀប្អៀរ ខេត្ត​កំពង់ឆ្នាំង​សម្រាប់​ការ​ផ្លាស់​ទី​ប្រជាជន ៤ ៥៦៣​គ្រួសារ​ពី​ការ​រស់​នៅ​លើ​ទឹក មក​រស់នៅ​លើ​គោក។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ចុង​ឆ្នាំ​នោះ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤ ៥០០​គ្រួសារ​នោះ ក៏​មាន​ដែរ​ជន​ជាតិ​វៀតណាម ២ ៤៨០​គ្រួសារ។ ចាប់​តាំង​ពី​ពេល​នោះ​មក ផែនការ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។ ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​បាន​បង្ហោះ​រូបថត​ផ្ទះ​ជា​ជួរ​ដូចៗ​គ្នា​មួយ​កន្លែង​ជាមួយ​ការ​អះ​អាង​ដែល​មាន​ន័យ​ថា ផ្ទះ​សម្បែង​ទាំង​នោះ ត្រូវ​បាន​សាង​សង់​សម្រាប់​និគមជន​វៀតណាម ដែល​រដ្ឋាភិបាល​គ្រោង​ជម្លៀស​ចេញ​ពី​ការ​រស់​នៅ​លើ​ទូក​ផ្ទៃ​បឹង​ទន្លេ​សាប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត ៣​សន្លឹក​​​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន។ រូបថត​ទាំង​ ៣​សន្លឹក​នោះ ​បង្ហាញ​ក្រុម​មនុស្ស​ភាគ​ច្រើន​ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​កង​ទ័ព​កម្ពុជា​ជួប​ជុំ​បរិភោគ​អាហារ​រួម​គ្នា ផ្ទះ​មាន​ទម្រង់​ដូចៗ​គ្នា​ស្ថិត​នៅ​ជា​ជួរ​ជាមួយ​គ្នា និង​​ក្រុម​មនុស្ស​ពាក់​ដួន​ដឹក​ទំនិញ​តាម​ទូក​ជាច្រើន​នៅ​តាម​ដង​ទន្លេ។ គណនី​ហ្វេសប៊ុក​​ដដែល​នេះ បាន​សរសេរថា ក្រុម​មន្ត្រី​យោធា​កម្ពុជា​គិត​តែ​ផឹក​ស៊ី​សប្បាយ ហើយ​មិន​ខ្វល់​ពី​ក្រុម​ជន​ជាតិ​វៀតណាម​ចូល​មក​រស់នៅ​ពេញ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ហើយ​ទទួល​បាន​ផ្ទះ​សម្បែង​ដែល​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ឱ្យ​ពួកគេ​​សម្រាប់​ផែនការ​ជម្លៀស​ជន​ជាតិ​វៀតណាម​ពី​ផ្ទៃ​បឹង​ទន្លេសាប​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ សំណេរ​ជាមួយ​រូបថត​ទាំង ៣​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ទៅ​ដល់​ជិត ១​ពាន់​ដង​ចន្លោះ​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម​រួម​ជាមួយ​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ សរសេរ​ថា​ «ផ្កាយ សក្តិ​ ពេញ​ទឹក​ពេញ​ដី […]

Continue Reading