បុរសឥណ្ឌាស្ទូងស្រូវលើផ្លូវបែកភក់ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាបកស្រាយខុស
រូបថត និងវីដេអូជាច្រើន ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមជារៀងរាល់ថ្ងៃ ក្នុងនោះមានរូបថត និងវីដេអូមួយចំនួន ត្រូវបានបកស្រាយខុសពីអត្ថន័យដើមរបស់វា។ ក្នុងចំណោមនោះ មានរូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់ស្ទូងស្រូវនៅលើកំណាត់ផ្លូវបែកភក់មួយកន្លែង ត្រូវបានចែករំលែកលើបណ្ដាញសង្គមជាមួយនឹងការរៀបរាប់ថា បុគ្គលជោគជ័យ គឺជាបុគ្គលចេះឆ្លៀតឱកាស។ រូបថតរួមជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកទៅក្នុងក្រុមបណ្ដាញសង្គមដែលមានគណនីហ្វេសប៊ុករាប់សែនជាសមាជិក។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានបកស្រាយមិនត្រឹមត្រូវ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៧ ខែមករាកន្លងមកនេះ គណនីហ្វេសប៊ុកមួយឈ្មោះ Vireak Stone បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់ស្ទូងស្រូវនៅត្រង់កំណាត់ផ្លូវមួយកន្លែង។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ បានសរសេរថា បុរសនៅក្នុងរូបថតនោះ បានដាំដុះនៅលើផ្លូវមានភក់បែបនេះ គឺជាការឆ្លៀតឱកាសរបស់បុគ្គលជោគជ័យ។ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយនេះ ត្រូវបានចែករំលែកប៉ុស្តិ៍របស់ខ្លួននៅក្នុងក្រុមបណ្ដាញសង្គម ដែលនាំឱ្យការបញ្ចេញមតិយ៉ាងច្រើន និងប្រតិកម្មចម្រុះបែប។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក Vireak Stone ដែលរៀបរាប់ថា «បុគ្គលជោគជ័យគឺជាបុគ្គលដែលចេះឆ្លៀតឱកាស»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យទៅលើរូបថតមួយសន្លឹកនេះ និងអត្ថន័យពិតប្រាកដនៃរូបថតនេះតាមរយៈការដំណើរការ Google Reverse Image Search […]
Continue Reading