រូប​ថត​ចាស់​ៗ​​ត្រូវ​បានភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​ជា​លទ្ធផល​នៃ​គ្រោះ​រញ្ជួយ​ដី​នៅ​ជប៉ុន​ថ្មី​ៗ​នេះ​

ក្រោយ​ពី​ជប៉ុន​ព្រមាន​ពីការកើតឡើងនៃ​គ្រោះ​រញ្ជួយ​ដី​កម្រិត​ធ្ងន់ធ្ងរ​រួច​មក​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញការ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​ ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​ឡើង​នៅ​តាម​បណ្ដាញ​សង្គម​​ជាមួយ​ព័ត៌មាន​ថា​វា​ជា​​គ្រោះ​ធម្មជាតិ​ដែល​បាន​កើត​ឡើង​នៅ​ភាគ​ខាង​ត្បូង​ជប៉ុននា​ពេល​ថ្មី​ៗ​នេះ​។​ ការ​អះអាង​ភ្ជាប់​ដោយ​រូប​ថត​​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ ការ​អះអាង​ខាង​លើ​នេះ​ គឺ​​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ពេល​ថ្មី​ៗ​នេះ រូបថត​មួយ​សន្លឹក​យ៉ាង​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បាន​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​រង​ខូច​ខាត​ និង​ផល​ប៉ះ​ពាល់​ទៅ​លើ​ហេដ្ឋារចនា​សម័្ពន្ធ​ផ្លូវ​ថ្នល់​ ជាមួយ​នឹង​ការ​អះអាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​​គ្រោះ​រញ្ជួយ​ដី​ដែល​បាន​កើត​ឡើង​នៅភាគ​ខាង​ត្បូង​នៃ​ប្រទេស​ជប៉ុន​។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «គ្រោះ​រញ្ជួយ​ដី​ បាន​វាយ​ប្រហារ​លើ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន​»។​ Facebook Post | Archived Link រូប​ថត​​ដូច​គ្នា​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «គ្រោះ​រញ្ជួយ​ដី​ បាន​វាយប្រហារ​លើ​តំបន់​ភាគខាង​ត្បូង​ប្រទេស​ជប៉ុន​​»។ Facebook Post | Archived Link ខាង​ក្រោម​​ គឺ​ជា​រូប​ភាព​ផ្ដាមមួយ​ផ្សេង​ទៀត​ ដែល​បាន​បង្ហាញ​រូប​ថត​មួយ​សន្លឹក​ដូច​គ្នា​ ដោយ​ភ្ជាប់​នឹង​ការ​អះអាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ប៉ះ​ពាល់​ដោយ​គ្រោះ​រញ្ជួយ​ដី​នា​ពេល​ថ្មី​ៗ​នេះ​។​ Facebook Post | Archived Link […]

Continue Reading

វីដេអូ​រលក​ស៊ូណា​មិ​ជាង​១០​ឆ្នាំ​មុន​ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​​​នឹង​គ្រោះ​រញ្ជួយ​ដី​នៅ​ជប៉ុន​​​ថ្មី​ៗ​នេះ​

វីដេអូ​ឃ្លីប​មួយ​បង្ហាញ​ទិដ្ឋភាព​គ្រោះ​ទឹក​ជំនន់​យ៉ាង​ខ្លាំង​ បាន​ហូរ​កាត់​ផ្លូវ​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​ និង​បាន​​ភ្ជាប់​ទៅ​នឹងគ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

កុមារ​រង​​​​គ្រោះ​រញ្ជួយ​ដី​នៅ​ស៊ីរី​​​ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹងសង្គ្រាម​អ៊ីស្រាអែល​-ហាម៉ាស់

ខណៈ​ដែល​សង្គ្រាម​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស​បាន​ផ្ទុះ​ឡើង​ជា​ច្រើន​ថ្ងៃ​មក​ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​កុមារ​​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក​ ត្រូវ​បាន​បង្ហោះ​​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​ជា​ច្រើន​ ដោយ​ភ្ជាប់​ថា ​ទិដ្ឋភាព​នោះ​ គឺ​ជា​លទ្ធផល​នៃ​សង្គ្រាម​​ខាង​លើ​។​​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​​ ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​តុលា ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ដែល​មាន​រយៈ​ពេល ៣៨​វិនាទី​ ​បង្ហាញ​​ក្មេង​ម្នាក់​​ជាប់​នៅ​ក្រោម​គំនរ​បែក​បាក់​នៃ​អគារ​មួយ​កន្លែង​។​ វីដេអូ​ឃ្លីប​នោះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សង្គ្រាម​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​ ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «ក៏​ព្រោះ​តែ​វីដេអូ​នេះ​ មក​ពី​ប្រទេស​ប៉ាឡេស្ទីន​ ទើប​គ្មាន​ព័ត៌មាន​ណា​ចុះ​ផ្សាយ​»។​ Facebook Post | Archived Link ការលើក​ឡើង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​។​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ […]

Continue Reading

សុនខ​សង្គ្រោះ​មួយ​ក្បាលនៅ​អាមេរិក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រោះ​រញ្ជួយ​ដី​នៅ​​តួកគី​ថ្មី​ៗ​នេះ​ទេ

បន្ទាប់​ពី​​ប្រទេស​តួក​គី​​រង​​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ខែ​មុន​​ដែល​​បណ្ដាល​​ឱ្យ​​មនុស្ស​​រា​ប់​ពា​ន់​នា​ក់​ស្លា​ប់ ​​របួស​ និង​បាត់​ខ្លួន​​ជា​​ច្រើន​នាក់​នោះ​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​សត្វ​ឆ្កែ​មួយ​ក្បាល​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា សត្វ​សុនខ​មួយ​ក្បាល​នេះ បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រហូត​ដល់ ១០​នាក់​ក្រោយ​ហេតុការណ៍​រញ្ជួយ​ដី។ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​​ឈ្មោះ​ថា​ «កំសាន្ដ» បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​សត្វ​ឆ្កែ​មួយ​ក្បាល​ ដែល​សម្បុរ​ពណ៍​ស​ និង​មាន​សភាព​ប្រឡាក់​ដាមទៅ​​ដោយ​ភក់​។​ រូប​ថត​បង្ហោះខាង​លើ​នេះ​ ត្រូវ​បាន​​ភ្ជាប់​ទៅ​នឹង​ការ​លើក​ឡើង​ថា​ សត្វ​ឆ្កែ​មួយ​ក្បាល​នេះ​ បាន​ជួយ​សង្គ្រោះ​​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​តួកគី​ដល់​ទៅ​១០​នាក់​។​ ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «This is how a dog that after one shift of work searching through the ruins in […]

Continue Reading

រូប​ថត​ចាស់​មួយ​សន្លឹក​​​ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​ ​ជា​ទិដ្ឋភាព​រញ្ជួយ​ដីនៅ​តួកគី​​នា​ពេល​ថ្មី​ៗ​នេះ​

បន្ទាប់​ពី​​រ​ញ្ជួ​យ​​ដី​ដ៏​ខ្លាំង​ក្លាយ​មួយ​បាន​វាយ​ប្រហារ​ប្រទេស​តួកគី​កាល​ពី​សប្ដាហ៍​មុន​នេះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​សំណង់​បាក់​បែក​ និង​ដួល​រលំ​អាគារ​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា ជា​​ទិដ្ឋភាព​​រញ្ជួយ​ដី​​នៅ​​​តួកគី​​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​រូប​ថត​នេះ​ ត្រូវបាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​ចំនួន​៣​សន្លឹក​ ដែល​ក្នុង​នោះ​មួយ​សន្លឹក​ បាន​បង្ហាញ​ទិដ្ឋភាព​នៃ​អាគារ​បាក់​បែក​ និង​ដួល​រលំ​មួយ​កន្លែង​។​ ​រូប​ថត​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​​ភ្ជាប់​នឹង​សំណេរ​ថា​ គឺ​ជា​ទិដ្ឋភាព​រញ្ជួយ​ដី​នៅ​ប្រទេស​តួកគី​កាល​ពី​ខែ​កុម្ភៈ​នេះ​។​ ការ​លើក​ឡើង​បែប​​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «​រញ្ជួយ​ដី​កម្រិត​ ៧.៤​រ៉ិចទ័រ​ នៅ​ #តួកគី​ 🇹🇷»។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ រូប​ថត​ខាង​លើ​ ក៏​ត្រូវ​បាន​ភ្ជាប់​ និង​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្សេង​ទៀត​ផង​ដែរ​ ទៅនឹង​ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​ ដែល​បាន​កើត​ឡើង​នៅ​លើ​ប្រទេស​តួកកី​នា​ពេល​ថ្មី​ៗ​នេះ​។​ Facebook Post | […]

Continue Reading