រូបថតចាស់ៗត្រូវបានភ្ជាប់មិនត្រឹមត្រូវថាជាលទ្ធផលនៃគ្រោះរញ្ជួយដីនៅជប៉ុនថ្មីៗនេះ
ក្រោយពីជប៉ុនព្រមានពីការកើតឡើងនៃគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងររួចមក រូបថតមួយសន្លឹកដែលបង្ហាញការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបង្ហោះ និងផ្សព្វផ្សាយឡើងនៅតាមបណ្ដាញសង្គមជាមួយព័ត៌មានថាវាជាគ្រោះធម្មជាតិដែលបានកើតឡើងនៅភាគខាងត្បូងជប៉ុននាពេលថ្មីៗនេះ។ ការអះអាងភ្ជាប់ដោយរូបថតខាងលើ ត្រូវបានចែកចាយបន្ដជាច្រើនដង និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងខាងលើនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីពេលថ្មីៗនេះ រូបថតមួយសន្លឹកយ៉ាងផុសផុលមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញទិដ្ឋភាពនៃការរងខូចខាត និងផលប៉ះពាល់ទៅលើហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់ ជាមួយនឹងការអះអាងថា នោះគឺជាទិដ្ឋភាពគ្រោះរញ្ជួយដីដែលបានកើតឡើងនៅភាគខាងត្បូងនៃប្រទេសជប៉ុន។ ការបង្ហោះរូបថតខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេរថា «គ្រោះរញ្ជួយដី បានវាយប្រហារលើតំបន់ភាគខាងត្បូងប្រទេសជប៉ុន»។ Facebook Post | Archived Link រូបថតដូចគ្នាខាងលើ ក៏ត្រូវបានរកឃើញ និងចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ កាលពីពេលថ្មីៗនេះ ជាមួយសំណេររៀបរាប់ថា «គ្រោះរញ្ជួយដី បានវាយប្រហារលើតំបន់ភាគខាងត្បូងប្រទេសជប៉ុន»។ Facebook Post | Archived Link ខាងក្រោម គឺជារូបភាពផ្ដាមមួយផ្សេងទៀត ដែលបានបង្ហាញរូបថតមួយសន្លឹកដូចគ្នា ដោយភ្ជាប់នឹងការអះអាងថា នោះគឺជាទិដ្ឋភាពនៃការប៉ះពាល់ដោយគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ។ Facebook Post | Archived Link […]
ក្រោយពីជប៉ុនព្រមានពីការកើតឡើងនៃគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងររួចមក រូបថតមួយសន្លឹកដែលបង្ហាញការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបង្ហោះ និងផ្សព្វផ្សាយឡើងនៅតាមបណ្ដាញសង្គមជាមួយព័ត៌មានថាវាជាគ្រោះធម្មជាតិដែលបានកើតឡើងនៅភាគខាងត្បូងជប៉ុននាពេលថ្មីៗនេះ។ ការអះអាងភ្ជាប់ដោយរូបថតខាងលើ ត្រូវបានចែកចាយបន្ដជាច្រើនដង និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងខាងលើនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីពេលថ្មីៗនេះ រូបថតមួយសន្លឹកយ៉ាងផុសផុលមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញទិដ្ឋភាពនៃការរងខូចខាត និងផលប៉ះពាល់ទៅលើហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់ ជាមួយនឹងការអះអាងថា នោះគឺជាទិដ្ឋភាពគ្រោះរញ្ជួយដីដែលបានកើតឡើងនៅភាគខាងត្បូងនៃប្រទេសជប៉ុន។
ការបង្ហោះរូបថតខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេរថា «គ្រោះរញ្ជួយដី បានវាយប្រហារលើតំបន់ភាគខាងត្បូងប្រទេសជប៉ុន»។
រូបថតដូចគ្នាខាងលើ ក៏ត្រូវបានរកឃើញ និងចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ កាលពីពេលថ្មីៗនេះ ជាមួយសំណេររៀបរាប់ថា «គ្រោះរញ្ជួយដី បានវាយប្រហារលើតំបន់ភាគខាងត្បូងប្រទេសជប៉ុន»។
ខាងក្រោម គឺជារូបភាពផ្ដាមមួយផ្សេងទៀត ដែលបានបង្ហាញរូបថតមួយសន្លឹកដូចគ្នា ដោយភ្ជាប់នឹងការអះអាងថា នោះគឺជាទិដ្ឋភាពនៃការប៉ះពាល់ដោយគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំយើងរកឃើញការពិតដូចខាងក្រោម។
រូបថតមួយសន្លឹក ដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុង គឺត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន Sky News កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ។
គេហទំព័រសារព័ត៌មានដដែលខាងលើ បានបញ្ជាក់ថា ទិដ្ឋភាពនេះ គឺបណ្ដាលមកពីគ្រោះធម្មជាតិរញ្ជួយដី កើតឡើងនៅក្នុងតំបន់ឧបទ្វីប Noto (Noto Peninsula) ប្រទេសជប៉ុន ដែលបានធ្វើឱ្យមានការខូចខាត និងប៉ះពាល់ទៅដល់ហេដ្ឋារចនាសម័្ពន្ធនៅក្នុងតំបន់ជាច្រើន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រសារព័ត៌មានខាងលើ ដែលបានបង្ហាញនូវទិដ្ឋភាពនៃការខូចខាតផ្លូវនៅប្រទេសជប៉ុន កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ។
Sky News Report | Archived Link
តាមរយៈគេហទំព័រសារព័ត៌មាន Nikkei Asia ផ្សព្វផ្សាយកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ក៏បានបង្ហាញទិដ្ឋភាពរូបថតមួយសន្លឹកដូចគ្នាផងដែរ ដែលនេះមិនមែនជាទិដ្ឋភាពផលប៉ះពាល់ ពីការរញ្ជួយដីកើតឡើងនៅប្រទេសជប៉ុននាពេលថ្មីៗនោះឡើយ។
ផ្ទុយទៅវិញ ទិដ្ឋភាពនោះ គឺជាការខូចខាតផ្លូវមួយកំណាត់ ពីគ្រោះរញ្ជួយដីដែលកើតឡើងនៅឧបទ្វីប Noto នៃប្រទេសជប៉ុនកាលពីដើមខែមករា ឆ្នាំ២០២៤មកម្ល៉េះ។
Nikkei Asia News Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការពិតរូបថតនេះ គឺជាទិដ្ឋភាពនៃការខូចខាតហេដ្ឋារចនាសម័្ពន្ធនៅតំបន់ឧបទ្វីប Noto (Noto Peninsula) ប្រទេសជប៉ុន ដែលបណ្ដាលមកពីគ្រោះរញ្ជួយដី កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ។
Title:រូបថតចាស់ៗត្រូវបានភ្ជាប់មិនត្រឹមត្រូវថាជាលទ្ធផលនៃគ្រោះរញ្ជួយដីនៅជប៉ុនថ្មីៗនេះ
Written By: Kakada SimResult: Misleading