រូប​ថត​លោក​ ពូ​ទីន​ ជាប់​ខ្នោះ​ដៃ​ គឺ​ជា​រូប​ភាព​កាត់​ត​តែ​ប៉ុណ្ណោះ​

រូប​ថត​ និង​វីដេអូ​ឃ្លីប​នា​នា​ជា​ច្រើន​​ទាក់​ទង​ទៅ​នឹង​សង្រ្គាម​​រុស្ស៊ី​-អ៊ុយ​ក្រែន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ចាប់​តាំង​ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​កាល​ពី​ជាង ១​ឆ្នាំ​មុន ដោយ​ក្នុង​នោះ​មាន​ទាំង​រូប​ថត​ និង​វីដេអូ​​មិន​ត្រឹម​ត្រូវ​ផង​ដែរ​។​ ទន្ទឹម​​​នោះ​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​លោក​ ពូទីន​ ស្ថិត​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​ទាហាន​ និង​ដៃ​​ជាប់​ខ្នោះ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​​អ្នក​ប្រើ​ប្រាស់​ម្នាក់​ ដោយ​​មាន​ការ​ចែក​ចាយ និង​ប្រតិកម្ម​​ជា​ច្រើន​ដង​​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​​នេះ ​ត្រូវ​បាន​កាត់​ត។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​ ប្រធានាធិបតី​​​រុស្ស៊ី​ លោក​ ពូទីន​ ក្នុង​សម្លៀក​បំពាក់​ជា​ទាហាន​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​​​ដៃ​​ជាប់​ខ្នោះ​ផង​ដែរ​​។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ដឹង​ថា​ អា​នេះ​ជា​មនុស្ស​ចង្រៃ​ហើយ​ នៅ​មាន​អា​ភ្លើ​គាំទ្រ​ទៀត​»។​ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​លើ​បណ្ដាញ​សង្គម Twitter  ជាមួយ​ការ​អះអាង​ថា […]

Continue Reading

លោក​ ផែង​ វណ្ណៈ​ ពុំ​បាន​ជាប់​ពន្ធនាគារ​ដូច​ការ​អះ​អាង​នោះ​ឡើយ​

កាល​ពី​សប្ដាហ៍​មុន អ្នក​ស្រី​ ហ៊ុន ស៊ី​ណាត​ ដែល​ជា​ប្អូន​ស្រី​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប្ដឹង​​ទៅ​លើ​​អ្នក​លេង​ហ្វេសប៊ុក​ល្បី​ឈ្មោះ លោក ផែង វណ្ណៈ ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​អំពី​ជម្លោះ​គ្រួសារ​អ្នក​អត្ថាធិប្បាយ​កម្មវិធី​ប្រកួត​បាល់ទាត់ លោក ជឿន ប៊ុនចក់ ហៅ ជីកចក់ និង​អ្នក​លក់​ឡេ​នៅ​លើ​បណ្ដាញ​សង្គម អ្នក​នាង ទ្រិញ ផល្លា​​។ ភ្លាមៗ​ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម ​បាន​លើក​ឡើង​ថា ​លោក​ ផែង​ វណ្ណៈ បាន​ជាប់​គុក​ហើយ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ទទួល​ប្រតិកម្ម​មតិ​ចម្រុះ​ និងចែក​ចាយ​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​នៅ​លើ​បណ្តាញ​សង្គម​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ កាមទេព លីម ហុង​ បាន​​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ថា អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដ៏​ល្បី​ឈ្មោះ លោក​ ផែង​ វណ្ណៈ​ បាន​ជាប់​ពន្ធនាគារ​ហើយ​។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង […]

Continue Reading

តើ​លោក​ ហ៊ុន​ សែន​ ត្រូវ​បាន​ចាប់​ខ្លួន​មែន​ដែរ​ឬ​ទេ​?​

ខណៈ​រ​ដ្ឋាភិបាល​កម្ពុជា​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​រង​ការ​រិះគន់​អំពី​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​រាប់​ឆ្នាំ​មក​ហើយ​នោះ រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ ត្រូវ​បាន​ប៉ូលិស​​អន្តរជាតិ​ចាប់​ខ្លួន​នោះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ត្រូវ​បាន​ក្រុម​ប៉ូលិស​​ចាប់​ និង​ឃាត់​ខ្លួន​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ថា​ «ថា​មែន​ៗ​ ICC»។​ រូប​ភាព​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ខណៈ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​ទៀត បាន​​បញ្ចេញ​មតិ​ និងប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​​សរសេរ​ថា​ «ពួក​យើង​តាម​រក​តាំង​ពី​នៅ​ក្នុង​ព្រៃ​ម៉ាក​គី​ ទួល​ស្លែង​ ក​៥​ តាម​ជំរុំ​ទល់​ដែន​ រក​មិន​ឃើញ​»។​ Facebook Post | […]

Continue Reading