រូបថតទឹកជំនន់នៅជប៉ុនពីរឆ្នាំមុនត្រូវបានចុះផ្សាយភ្ជាប់នឹងបញ្ហាទឹកជំនន់នៅកូរ៉េខាងត្បូង
ប៉ុន្មានសប្ដាហ៍ថ្មីៗ កូរ៉េខាងត្បូងបានរងគ្រោះដោយទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល ៨០ឆ្នាំចុងក្រោយនេះ។ ហេតុការណ៍នេះ បានជំរុញឱ្យមានការចុះផ្សាយ និងចែករំលែកយ៉ាងច្រើនអំពីព័ត៌មាននេះ។ ក្នុងនោះ មានរូបថតមួយទឹកជំនន់មួយសន្លឹក ត្រូវបានចុះផ្សាយថាជាស្ថានភាពទឹកជំនន់នៅកូរ៉េខាងត្បូង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់ Fact Crescendo Cambodia រកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានចុះផ្សាយដោយមិនត្រឹមត្រូវ។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញទឹកជំនន់លិចលង់រថយន្ត និងអ្នកជួយសង្គ្រោះបានអូសទូកផ្ទុកមនុស្ស ៣នាក់នោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេរថា វាជាស្ថានភាពទឹកជំនន់នៅកូរ៉េខាងត្បូងនាពេលថ្មីៗនេះ។ រូបថតជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកបន្តពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន និងទទួលបានការបញ្ចេញប្រតិកម្មពីអ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកមួយដែលបង្ហោះរូបថតជាមួយសំណេរ«ទឹកជំនន់នៅកូរ៉េខាងត្បូងស្លាប់៨នាក់ និងបាត់ខ្លួន៦នាក់ដែលមិនធ្លាប់ជួបប្រទះរយៈពេល៨០ឆ្នាំហើយ»។ Facebook Post | Archived Link រូបថតជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម បន្ទាប់ពីការចុះផ្សាយសេចក្ដីរាយការណ៍(Archived Link) ដោយសារព័ត៌មាន KCSM TV NEWS នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី០៩ ខែសីហាកន្លងមកនេះ។ រូបថតមួយសន្លឹកនេះ ក៏ត្រូវបានចុះផ្សាយកាលពីខែសីហាកន្លងមកនេះដែរដោយសារព័ត៌មានដើមអម្ពិល (DAP-NEWS)នៅក្នុងសេចក្ដីរាយការណ៍មួយដែលនិយាយអំពីជំនន់ទឹកភ្លៀងវាយប្រហារកូរ៉េខាងត្បូងផងដែរ។ ជាងនេះទៀត សារព័ត៌មានដើមអម្ពិល ក៏បានចុះផ្សាយផងដែរនូវរូបថតមួយសន្លឹកទៀតនៅក្នុងអត្ថបទព័ត៌មាននិយាយអំពីទឹកជំនន់វាយប្រហារប្រទេសកូរ៉េខាងត្បូង។ DAP-NEWS | Archived Link សារព័ត៌មានដើមអម្ពិល […]
Continue Reading