តារាចម្រៀងកូរ៉េម្នាក់ត្រូវបានកាត់តដោយស្លៀកពាក់ឈុតប្រពៃណីខ្មែរ
ខណៈដែលប្រជាជនកម្ពុជាប្រារព្ធពិធីបុណ្យកាន់បិណ្ឌរយៈពេល ១៥ថ្ងៃនោះ រូបថតមួយសន្លឹកដែលបង្ហាញតារាចម្រៀងកូរ៉េម្នាក់ កាន់ចានស្រាក់ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយមានប្រឡាក់ភក់ផងនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបថតនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកយ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតខាងលើ គឺត្រូវបានកាត់ត។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបមួយសន្លឹក ចូលទៅក្នុងក្រុមហ្វេសប៊ុកឈ្មោះថា «Hang Meas HD TV»។ រូបថតនេះ បានបង្ហាញតារាចម្រៀងស្រីកូរ៉េ ដែលត្រូវបានគេស្គាល់ថា ជាសមាជិកមួយរូបរបស់ក្រុម Black Pink គឺកញ្ញា Jennie ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ។ រូបថតបង្ហោះខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍អ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ ដែលបានសរសេរថា «ប្រញាប់ចង្ហាន់ព្រឹក»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតខាងលើនេះ […]
Continue Reading