រូប​មេ​បក្ស​ប្រឆាំង​​កាន់​ទង់​តំណាង​ក្រុម​​ម៉ុងតាញ៉ា​​ជា​រូបភាពកាត់​ត​តែ​ប៉ុណ្ណោះ

បន្ទាប់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​ចាស់​វស្សា លោក សម រង្ស៊ី និយាយ​រិះគន់​គម្រោង​ព្រែកជីក​ហ្វូនណន​តេជោដែល​ផ្ដួច​ផ្ដើម​ដោយ​រដ្ឋាភិបាល​របស់​បក្ស​កាន់​អំណាច​នោះ​មក រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេ​បក្ស​ប្រឆាំង​រូប​នេះ​កាន់​ទង់​តំណាង​ក្រុម​ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​។ រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​នានា។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់ត។

Continue Reading

រូបថត​មេដឹកនាំ​ និង​អ្នក​គាំ​ទ្រ CNRP ធ្វើ​បាតុកម្ម​បង្ហាញ​ការ​គាំ​ទ្រ​មេ​បក្ស LDP គឺ​ជា​រូបភាព​កាត់​ត

ខណៈ​ដែល​មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បាន​អំពាវនាវ​ទៅ​អ្នក​គាំ​ទ្រ​លោក​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ចម្ការ​របស់​លោក​នៅ​ឯ​ជើង​ភ្នំ​គូលែននោះ ដើម្បី​ទទួល​បាន​ការ​សង្គ្រោះ​ពី​រូប​លោក​ដែល​ប្រកាស​ខ្លួន​ជា​«ព្រហ្ម​»​នោះ រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ និង​អ្នក​គាំ​ទ្រ​បក្ស​សង្គ្រោះ​ជាតិ ចេញ​បង្ហាញ​ការ​គាំ​ទ្រ​មេដឹកនាំ LDP នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ចែក​រំលែក​បន្ត និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​​រក​ឃើញ​ថា រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​យក​លំនាំ​តាម​រូបចម្លាក់​សេរីភាព​នោះ បាន​ធ្វើ​ដំណើរ​ដង្ហែ​រ​ជាមួយ​ដៃ​កាន់​រូបថត​លោក ខឹម វាសនា មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ រូបថត​មួយ​សន្លឹក​នេះ ក៏​ភ្ជាប់​មក​ជាមួយ​សំណេរ​លើ​រូបថត​ថា​«ជយោ ព្រហ្ម​ស្នា មហា​អស្ចារ្យ មហា​លោត​ផ្លោះ» ដែល​មាន​ន័យ​ថា អ្នកស្រី មូរ សុខហួរ និង​ក្រុម​ស្ត្រី​ដទៃ​ទៀត បង្ហាញ​ការ​គាំ​ទ្រ​លោក ខឹម វាសនា ដែល​បាន​អំពាវ​នាវ​ឱ្យ​ក្រុម​អ្នក​មាន​ជំនឿ​លើ​រូប​លោក​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ចម្ការ​របស់​លោក​នៅ​ឯ​ជើង​ភ្នំ​គូលែន ខេត្ត​សៀមរាប។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​បន្ត ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត​បាន​បញ្ចេញ​មតិ​យោបល់ […]

Continue Reading

រូបថត​មួយ​ចំនួន​ត្រូវ​បាន​ផ្សាយ​ភ្ជាប់​ដោយ​មិន​ត្រឹម​ទៅ​នឹង​បាតុកម្ម​ប្រជាជន​តៃវ៉ាន់​ប្រឆាំង​លោកស្រី Pelosi

ខណៈ​ដែល​ប្រធាន​រដ្ឋ​សភា​អាមេរិក​ លោកស្រី Nancy Pelosi ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់​នោះ សារព័ត៌មាន​ Fresh News បាន​ផ្សាយ​ថា ប្រជាជន​តៃវ៉ាន់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​ជាន់​ខ្ពស់​អាមេរិក​រូប​នេះ។ សារព័ត៌មាន​មួយ​នេះ បាន​ភ្ជាប់​ជាមួយ​រូបថត​មួយ​ចំនួន​ទាំង​នៅ​ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​ជា​អត្ថបទ និង​សេចក្ដី​រាយការណ៍​ព័ត៌មាន​ជា​វីដេអូ។ ព័ត៌មាន​មួយ​នេះ ត្រូវ​បា​ន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ បន្ទាប់​ពី​បាន​ឃើញ​មាន​មតិ​ខ្វែង​គ្នា​ទៅ​លើ​ព័ត៌មាន​មួយ​នេះ Fact Crescendo Cambodia សូម​ផ្ដល់​ជូន​នូវ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ខ្លឹមសារ​នៃ​អត្ថបទ​មួយ​នេះ​ដូច​ខាង​ក្រោម​នេះ។ តើសារព័ត៌មាន Fresh News ចុះ​ផ្សាយ​ដូចម្ដេច​ខ្លះ? កាល​ពី​​ដើម​សប្ដាហ៍​នេះ ទំព័រ​ហ្វេសប៊ុក​នៃ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ចុះ​ផ្សាយ​ថា ប្រជាជន​តៃវ៉ាន់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​សភា​អាមេរិក អ្នកស្រី Nancy Pelosi នៅ​កោះ​តៃវ៉ាន់។ អត្ថបទ​ព័ត៌មាន​មួយ​នេះ ត្រូវ​បាន​ចាត់​ទុក​ជា​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ពី​សំណាក់​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន ប៉ុន្តែ ស្ថាប័ន Fresh News បាន​អះ​អាង​ថា ព័ត៌មាន​ដែល​ខ្លួន​ចេញ មាន​ភាព​ត្រឹម​ត្រូវ​ទាំង​ស្រុង។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រហ្វេសប៊ុក​នៃ​សារព័ត៌មាន Fresh News ដែល​បាន​បង្ហោះ​ព័ត៌មាន​និយាយ​ថា «​ប្រជាជន​តៃវ៉ាន់​នាំ​គ្នា​ចេញ​ធ្វើ​បាតុកម្ម​ជំទាស់​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក»​ កាល​ពី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២២។ Facebook Post | […]

Continue Reading

តើ​រូបថត​ទាំង​នេះ​ជា​​បាតុកម្ម​ថ្កោល​ទោស​មេដឹកនាំ​ផ្ដាច់​ការ​នៅ​កិច្ច​ប្រជុំ​អាមេរិក-អាស៊ាន​មែន​ឬទេ?

ខណៈ​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​កាល​ពី​សប្ដាហ៍​មុន​នោះ ពលរដ្ឋ​អាមេរិក​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​នានា​នៅ​តំបន់​អាស៊ាន បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ថ្កោល​ទោស​មេដឹកនាំ​មួយ​ចំនួន​។ ទន្ទឹម​គ្នា​នេះ រូបថត​៤​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ធ្វើ​បាតុកម្ម ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ទិដ្ឋភាព​បាតុកម្ម​របស់​ពលរដ្ឋ​ថ្កោល​ទោស​មេដឹកនាំ​អាស៊ាន។ រូបថត និង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ទោះជាយ៉ាងណា ក្រោយ​ការ​ត្រួត​ពិនិត្យ យើង​រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​ទាំង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​ ៤​សន្លឹក​កាល​ពី​សប្ដាហ៍​មុន ដែល​បង្ហាញ​ក្រុម​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ បាន​អះ​អាង​ថា រូបថត​ទាំង​នេះ គឺ​ជា​បាតុកម្ម​ធ្វើ​ឡើង​ដោយ​ក្រុម​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ និង​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ភូមា ដែល​ថ្កោល​ទោស​ក្រុម​មេដឹកនាំ​ផ្ដាច់​ការ​អាស៊ាន​នៅ​ឯ​ជំនួប​កំពូល​មេដឹកនាំ​អាមេរិក-អាស៊ាន នៅ​ឯ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​សប្ដាហ៍​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដោយ​ហ្វេសប៊ុក​ឈ្មោះ បដិវត្តន៍ រំដោះជាតិ ដែល​សរសេរ​រៀបរាប់​កាល​ពី​ថ្ងៃ​ទី​១១ ខែឧសភា​ថា «ក្រុម​ពលរដ្ឋ​ខ្មែរ និង​ភូមា-អាមេរិកាំង​កំពុង​ធ្វើ​បាតុកម្ម​ថ្កោល​ទោស​ក្រុម​មេដឹកនាំ​ផ្ដាច់ការ​អាស៊ាន​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​គណនី​ហ្វេសប៊ុក​ជា​សមាជិក​រហូត​ដល់​ជាង ៤​ម៉ឺន។ ការ​ត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading