បើទោះបីលោក បារ៉ាក់ អូបាម៉ា (Barack Obama) បានចាកចេញពីតំណែងប្រធានាធីបតីអាមេរិកជាច្រើនឆ្នាំហើយក្ដី លោកនៅតែស្ថិតក្នុងទីចាប់អារម្មណ៍របស់មហាជននៅឡើយ។ ថ្មីៗនេះ រូបថតមួយសន្លឹកបង្ហាញអតីតប្រធានាធិបតីអាមេរិករូបនេះឈរកាន់រូបព្រះពុទ្ធ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមព្រោងព្រាត។ រូបភាពដដែលនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយសន្លឹកបង្ហាញទិដ្ឋភាពអតីតប្រធានាធិបតីអាមេរិកលោក អូបាម៉ា បានឈរបង្ហាញរូបថតព្រះពុទ្ធ។ ការបង្ហោះបែបនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកយ៉ាងផុសផុល។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេរជាភាសាស្រីលង្កា ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ជនបរទេសក៏ទទួលយកសាសនាបរិសុទ្ធរបស់ពិភពលោកដែរ»។ Facebook Post | Archived Link Fact Crescendo Cambodia រកឃើញផងដែរថា រូបថតបង្ហាញលោក អូបាម៉ា កាន់រូបព្រះពុទ្ធខាងលើ ក៏ត្រូវបានគេយកមកធ្វើជាគម្របនៃសៀវភៅដែលមានចំណងជើងថា «បរាភវសូត្រ»។ 5000-Years Link | Archived Link រូបថតខាងលើ […]
Continue Reading