តើ​តុ​ប្រជុំ​លោក​ ពូ​ ទីន​ មាន​ទម្រង់​វែង​ដូច​អ្នក​ប្រើ​បណ្ដាញ​សង្គម​ចែក​ចាយ​មែន​ដែរ​ឬ​ទេ​?​

បន្ទាប់​ពី​​ប្រធានាធិបតី​​រុស្ស៊ី​លោក​ វ៉្លាឌីមៀរ​ ពូទីន​ (Vladimir Putin) បញ្ជា​ឱ្យ​មាន​ការ​បើក​ប្រតិបត្តិការ​សឹក​វាយលុក​លើ​ប្រទេស​អ៊ុយក្រែន​ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ​មក​ រូប​ថត​ជា​ច្រើន​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រទេស​រុស្ស៊ី​ និង​ព័ត៌មាន​រិះ​គន់​ទៅ​លើ​លោក​ ពូ​ទីន​ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ជា​ហូរ​ហែរ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​តុ​ប្រជុំ​របស់​លោក​ មាន​សភាព​វែង​ខុស​ពី​ធម្មតា​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូបថត​មួយ​សន្លឹក​ខាង​លើ​នោះ​ គឺ​ត្រូវ​បាន​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​ចាយ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋ​ភាព​ប្រធានាធិបតី​រុស្ស៊ី​លោក​ ពូ​ទីន​ អង្គុយ​ក្នុង​បន្ទប់​ប្រជុំ​ ដោយ​មាន​តុ​ដ៏​វែង​មួយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ថា​ តែ​មួយ​ពព្រិច​ភ្នែក​សោះ​ បាត់​បង់​ទំនុក​ចិត្ត​ជា​មិត្តភាព​ទាំង​ស្រុង​។​ ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​បង្ហាញ​ទិដ្ឋ​ភាព​លោក​ពូទីន​ និង​តុ​ប្រជុំ​របស់​លោក​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​ចែក​ចាយ​ខាង​លើ​នេះ​ […]

Continue Reading

Fact-Check: លោក ពូទីន មិន​បាន​ព្រលែង​តោ​បំភ័យ​ប្រជាជន​ឱ្យ​នៅ​ក្នុង​​ផ្ទះ​​ដើម្បី​ការ​ពារ​ការ​ឆ្លង​កូវីដ-១៩​នោះ​ឡើយ

​កម្ពុជា​ និង​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក នៅ​តែ​បន្ត​ប្រយុទ្ធ​​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ ដោយ​បាន​ដាក់​ចេញ​ជា​វិធានការ​ផ្សេងៗ ដូចជា ការ​ហាម​ឃាត់​ប្រជាជន​ចេញ​ពី​ផ្ទះ​សម្បែង ការ​បិទ​ខ្ទប់​ទីក្រុង ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ការ​បិទ​ផ្អាក​ដំណើរការ​អាជីវកម្ម និង​ដំណើរការ​នៃ​ស្ថាប័ន​សាធារណៈ​នានា។ ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា មេដឹកនាំ​រុស្ស៊ី​បាន​ប្រើ​សត្វ​តោ និង​សត្វ​ខ្លា​រាប់​រយ​ក្បាល ដើម្បី​រារាំង​ប្រជាជន​រុស្ស៊ី​កុំ​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ខែ​មីនា ឆ្នាំ​២០២០​កន្លង​មក ទំព័រ​ហ្វេសប៊ុក​មួយ​បាន​អះ​អាង​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​ព្រលែង​សត្វ​តោ និង​ខ្លា​ចំនួន ៥០០​ក្បាល​នៅ​ក្នុង​ទីក្រុង​មួយ ដើម្បី​រារាំង​ប្រជាជន​កុំ​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​ក្នុង​បំណង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា ឬ​កូវីដ-១៩។ ការ​អះ​អាង​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ទៅ​រាប់​ម៉ឺន​ដង​កាល​ពី​ឆ្នាំ​មុន​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប ហើយ​ថ្មីៗ​នេះ វាបាន​លេច​ឡើង​វិញ​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ។ រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​កាល​ពី​ឆ្នាំ​មុន រៀបរាប់​ថា «ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​ខូវិដ​១៩ ពូទីន​ បាន​ព្រលែង​សត្វ​ខ្លា និង​តោ​ចំនួន​៨០០​ក្បាល​ទូទាំង​ប្រទេស ដើម្បី​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​ស្នាក់នៅ​ក្នុង​ផ្ទះ»។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading