Fact Check: តើគ្រូបង្រៀនជនជាតិចិនម្នាក់គូសផែនទីប្រទេសកម្ពុជាមែនឬទេ?
បញ្ហាព្រំដែនកម្ពុជា-វៀតណាម តែងតែជាប្រធានបទនៃការជជែកពិភាក្សា និងការចែករំលែកនៅលើបណ្ដាញសង្គមជាច្រើនឆ្នាំមកហើយ ក្នុងនោះក៏មានផងដែរនូវការអះអាងមួយចំនួនដែលពុំមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។ ថ្មីៗនេះ អ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយដែលបានបង្ហាញអំពីគំនូរផែនទីរបស់ប្រទេសកម្ពុជានៅលើក្តារខៀន ថែមទាំងមានពាក្យសរសេរថា «កោះត្រល់ជារបស់ខ្មែរ»។ ការពិនិត្យ និងផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បង្ហាញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញគ្រូបង្រៀនម្នាក់កំពុងតែគូរផែនទីប្រទេសកម្ពុជាដោយភ្ចាប់ជាមួយការសរសេរនៅលើផ្ទៃក្តារខៀននោះពាក់ព័ន្ធទៅនឹងបញ្ហាជម្លោះផែនទិី។ នៅក្នុងរូបគំនូរនៅលើក្តារខៀននោះ យើងក៏ឃើញមានការគូររង្វង់ក្រហមផងដែរទៅលើទីតាំងកោះត្រល់ និងបានបញ្ជាក់ថា «កោះត្រល់ជារបស់ខ្មែរ»។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់គណនីហ្វេសប៊ុកនោះ រៀបរាប់ថា «កោះត្រល់ជារបស់ខ្មែរ ពេល ហ៊ុន សែន អស់អំណាចរដ្ឋាភិបាលថ្មី ត្រូវតែទាមទារយកមកវិញឲ្យខានតែបាន!»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image ដែលនាំឲ្យទៅរកឃើញប្រភពដើមនៃរូបគំនូរនៅលើក្តារខៀនមួយនេះដែលមានទម្រង់ដូចគ្នាទាំងស្រុង។ រូបថតជាច្រើនសន្លឹកទៀតដែលបង្ហាញពីទិដ្ឋភាពគ្រូបង្រៀនម្នាក់ដែលបានគូររូបផែនទីពិភពលោកមួយនេះ ក៏ត្រូវបានចុះផ្សព្វផ្សាយដោយគេហទំព័រសារព័ត៌មាន News Talk កាលពីខែកញ្ញា […]
Continue Reading