ស្របពេលព័ត៌មានទាក់ទងនឹងការឃាត់ខ្លួនពលករខ្មែរដែលព្យាយាមចូលទៅកាន់ប្រទេសថៃដោយខុសច្បាប់ បានកើតឡើងជារឿយៗនោះ វីដេអូឃ្លីបមួយដែលបង្ហាញមនុស្សមួយក្រុមលាក់ខ្លួននៅក្នុងរថយន្តមួយ ត្រូវបានបង្ហោះឡើងនៅលើបណ្ដាញសង្គមជាមួយសំណេរថា មនុស្សដែលត្រូវអាជ្ញាធរថៃចាប់ខ្លួននោះ គឺជាពលរដ្ឋខ្មែរចំណាកស្រុកទៅប្រទេសថៃ។ វីដេអូឃ្លីបភ្ជាប់នឹងការអះអាងនេះ ត្រូវបានចែកចាយ និងបង្ហោះយ៉ាងផុសផុលនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា Fact Crescendo Cambodia បានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូឃ្លីបបង្ហាញទិដ្ឋភាពនៃការរកឃើញមនុស្សមួយក្រុមបានលាក់ខ្លួននៅក្នុងរថយន្ត។ ទំព័រហ្វេសប៊ុកដដែលនេះ បានរៀបរាប់ក្នុងន័យថា មនុស្សដែលតម្រួតថៃឃាត់ខ្លួននោះ គឺជាពលករខ្មែរដែលព្យាយាមឆ្លងដែនចូលក្នុងប្រទេសថៃដោយខុសច្បាប់។ ទំព័រហ្វេសប៊ុកខាងលើ ពុំបានបញ្ជាក់ព័ត៌មានលម្អិតនៃហេតុការណ៍ និងទីតាំងដែលបានកើតឡើងនោះឡើយ ដែលនេះធ្វើឲ្យអ្នកប្រើប្រាស់នៅតាមបណ្ដាញសង្គម បានចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលបានបង្ហោះដោយទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេរថា «ឃើញហើយគួរអោយសង្វេគជាតិសាសន៍ខ្ញុំ😫🥺»។ Facebook Post | Archived Link វីដេអូឃ្លីបភ្ជាប់ដោយការអះអាងបែបនេះ ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើនទៀតផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។ ការត្រួតពិនិត្យការពិត […]
Continue Reading