នារី​២​នាក់​ដែល​តម្រួត​​ថៃ​រក​ឃើញ​លាក់​ខ្លួន​ក្នុង​រថយន្ត​មួយ​គ្រឿង​នោះ គឺ​ជា​ជន​ជាតិ​ភូមា មិន​មែន​ស្ត្រី​ខ្មែរ​ទេ

Misleading Political

ស្រប​ពេល​ព័ត៌មាន​ទាក់ទ​ងនឹង​ការ​ឃាត់​ខ្លួ​នពលករខ្មែរ​ដែល​ព្យាយា​ម​ចូល​ទៅ​កាន់​ប្រទេសថៃ​ដោយខុសច្បាប់ បាន​កើត​ឡើង​ជា​រឿយ​ៗ​នោះ​ វីដេអូ​ឃ្លីបមួយ​ បង្ហាញ​​ស្រ្តី​ ២នាក់​លាក់​ខ្លួន​នៅ​ក្នុង​ហិប​រថយន្ត​មួយ​គ្រឿង​ និង​​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ​ថៃ​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​​ជាមួយ​ការ​អះ​អាង​ថា​ ពួកគេ​ជា​ពល​ករ​ខ្មែរ​។​ វីដេអូ​ឃ្លីបភ្ជាប់​នឹង​ការ​អះ​អាង​​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បង្ហោះ​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​​លើ​​វីដេអូ​នេះ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ ឈ្មោះ​ថា​ «គណបក្ស​ភ្លើ​ងទៀន​ខេត្ត​ត្បូង​ឃ្មុំ-Tbong Khmum Candle light Party»​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​​ស្រ្តី​ ២នាក់​ ត្រូវ​បាន​ក្រុម​តម្រួត​​ថៃ​ រក​ឃើញ​នៅ​ក្នុង​ហិប​រថយន្ត​ភីកអាប់​មួយ​គ្រឿង​។​

ទំព័រ​ហ្វេសប៊ុក​ដដែល​​នេះ​ ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ ស្ត្រី​ទាំង​ ២នាក់​នោះ​ គឺ​ជា​ពល​ករ​ខ្មែរ​​ខុស​ច្បាប់​ ដែលត្រូវ​បាន​សមត្ថកិច្ច​ថៃ​ខ្លួន។

ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍ និង​ទីតាំង​​ដែល​បាន​កើត​ឡើង​នោះ​ឡើយ​ ដែល​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់នៅ​តាម​​បណ្ដាញ​សង្គម​ បាន​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «ពលករ​ខ្មែរ​ខុស​ច្បាប់​ ត្រូ​វបាន​អាជ្ញាធរ​ថៃចា​ប់ខ្លួន​ អាណិត​ជាតិសាសន៍ខ្មែរណាស់​ ដើម្បី​បាយ​បីពេ​ល ហ៊ាន​យកជី​វិតទៅ​ប្តូ​រ​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​វីដេអូ​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

​ទិដ្ឋភាព​ស្រ្តី​ ២នាក់​ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ​ប៉ូលីស​ថៃ​ ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វផ្សាយ​​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ The Thaiger កាល​ពី​ថ្ងៃ​ទី​២០​ ខែ​តុលា​ ឆ្នាំ​២០២២​កន្លង​ទៅ​ ដោយ​​បាន​បញ្ជាក់​​​ថា​ ស្ត្រី​ទាំង​ ២​នាក់​នោះ គឺ​ជា​​ជន​ជាតិ​ភូមាដែល​បាន​ធ្វើ​ចំណាក​ស្រុក​ចូល​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​​តាម​រយៈ​ការ​លាក់​ខ្លួន​នៅ​ក្នុង​ហិប​រថយន្ត​ភីកអាប់​មួយ​គ្រឿង។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ជន​អន្ដោប្រវេស​ន៍​ខុ​សច្បា​ប់​លួ​ច​ចូល​​ក្នុ​ង​ប្រទេ​ស​ថៃ​តាម​រថយន្ត​ភីកអាប់​»។​

The Thaiger Link | Archived Link

ករណី​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​រាយ​ការណ៍​ដោយ​ស្ថាប័ន​សារព័ត៌មាន​ក្នុង​ស្រុក​ថៃ​ Thai PBS ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​តុលា​ ឆ្នាំ​២០២២​កន្លង​ទៅ​។​

ខាង​ក្រោម​នេះ​ ​គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​សារព័ត៌មាន​ខាង​លើ​ ដែល​បាន​បញ្ជាក់​​ថា​ «ពលករ​មីយ៉ាន់ម៉ាខុស​ច្បាប់​ នៅ​តែបន្តលួច​ចូលក្នុង​ប្រទេស​ថៃ​តាមម​ធ្យោបាយ​ផ្សេង​ៗ​។ ថ្មី​ៗនេះ​ ពលករ​ស្រ្តី​ ២នាក់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ហិប​រថយន្តភីកអាប់​មួយ​គ្រឿង​ ដើម្បី​បញ្ឆោតម​ន្ត្រី​អាជ្ញាធរ​ ប៉ុន្តែ​ ត្រូវ​​បា​ន​រក​ឃើញ​ និង​ឃាត់​ខ្លួន​នៅ​ក្នុង​ភូមិសាស្ដ្រ​ខេត្ត​ Tak»។​

Thai PBS News | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​វីដេអូ​ឃ្លីប​​ និង​ការ​លើក​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ច្បាប់​ដើម​នៃ​វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ឃាត់​ខ្លួន​ស្ត្រី​មីយ៉ាន់ម៉ា​ ២​នាក់​ ពី​សំណាក់​អាជ្ងាធរ​ថៃ​ ក្នុង​ភូមិសាស្ដ្រ​ខេត្ត​ Tak កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២២​កន្លងមក​​។​

Avatar

Title:នារី​២​នាក់​ដែល​តម្រួត​​ថៃ​រក​ឃើញ​លាក់​ខ្លួន​ក្នុង​រថយន្ត​មួយ​គ្រឿង​នោះ គឺ​ជា​ជន​ជាតិ​ភូមា មិន​មែន​ស្ត្រី​ខ្មែរ​ទេ

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *