រូបថត​អ្នកស្រី មូរ សុខហួរ ឱប​សកម្មជន​ម្នាក់​ក្នុង​អាង​ទឹក គឺ​ជា​​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ

បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ហើយ​ក្ដី ប៉ុន្តែ មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ នៅ​តែ​ទទួល​បាន​ការ​វាយ​ប្រហារ​ជារឿយៗ។ ជា​ឧទាហរណ៍ ថ្មីៗ​នេះ រូបថត​អ្នកស្រី មូរ សុខហួរ មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​រូប​មាន​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា ពួកគេ​ជា​គូ​ស្នេហ៍​នឹង​គ្នា។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​មួយ​សន្លឹក​នេះ គ្រាន់​តែ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អ្នកស្រី មួរ សុខហួរ មេដឹកនាំ​បក្ស​ប្រឆាំង​ឈាន​មុខ​មួយ​រូប មានឱប​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន ក្នុង​មាន​សំណេរ​ក្នុង​ន័យ​ថា អ្នក​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែករំលែក​បន្ត​ និង​ទទួល​បាន​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន។ ខាង​ក្រោមនេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២៣ ដោយ​មាន​សំណេរ​រៀបរាប់​ថា «រឿង​និទាន​ស្នេហារ​កម្លោះ​ក្រមុំ ១​គូ ព្រោះ​តែ​ការ​ស្រឡាញ់​ទើប​សុំ​ស្នេហ៍​អូន​រហូត​បាន​ចូល​រោងការ បន្ទាប់​មក​យើង​រក​ស៊ី​ជុំគ្នា​រហុត​មាន​បាន​កើត​ជា​មហា​សេដ្ឋី ព្រោះ​តែ​កម្ម​ពៀរ​ពី​អតីត ស្នេហា ១​គូនោះ​ត្រូវ​ប្រេះ​ស្រាអ​ដោយសារ​ខាង​ស្រី​ចូល​តួ​អំនួត រហូត​អូន​ស្នើ​សុំ​បង​លែង​លះ​គ្នា​ព្រើ​តែ​គំនិត? ព្រោះ​តែ​ស្នេហ៍​ស្មោះ […]»។ Facebook Post | Archived Link ​រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាំង​ពីឆ្នាំ​២០១៩​កន្លង​មក ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ Facebook […]

Continue Reading

រូបថត​មេដឹកនាំ​ និង​អ្នក​គាំ​ទ្រ CNRP ធ្វើ​បាតុកម្ម​បង្ហាញ​ការ​គាំ​ទ្រ​មេ​បក្ស LDP គឺ​ជា​រូបភាព​កាត់​ត

ខណៈ​ដែល​មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បាន​អំពាវនាវ​ទៅ​អ្នក​គាំ​ទ្រ​លោក​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ចម្ការ​របស់​លោក​នៅ​ឯ​ជើង​ភ្នំ​គូលែននោះ ដើម្បី​ទទួល​បាន​ការ​សង្គ្រោះ​ពី​រូប​លោក​ដែល​ប្រកាស​ខ្លួន​ជា​«ព្រហ្ម​»​នោះ រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ និង​អ្នក​គាំ​ទ្រ​បក្ស​សង្គ្រោះ​ជាតិ ចេញ​បង្ហាញ​ការ​គាំ​ទ្រ​មេដឹកនាំ LDP នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ចែក​រំលែក​បន្ត និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​​រក​ឃើញ​ថា រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​យក​លំនាំ​តាម​រូបចម្លាក់​សេរីភាព​នោះ បាន​ធ្វើ​ដំណើរ​ដង្ហែ​រ​ជាមួយ​ដៃ​កាន់​រូបថត​លោក ខឹម វាសនា មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ រូបថត​មួយ​សន្លឹក​នេះ ក៏​ភ្ជាប់​មក​ជាមួយ​សំណេរ​លើ​រូបថត​ថា​«ជយោ ព្រហ្ម​ស្នា មហា​អស្ចារ្យ មហា​លោត​ផ្លោះ» ដែល​មាន​ន័យ​ថា អ្នកស្រី មូរ សុខហួរ និង​ក្រុម​ស្ត្រី​ដទៃ​ទៀត បង្ហាញ​ការ​គាំ​ទ្រ​លោក ខឹម វាសនា ដែល​បាន​អំពាវ​នាវ​ឱ្យ​ក្រុម​អ្នក​មាន​ជំនឿ​លើ​រូប​លោក​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ចម្ការ​របស់​លោក​នៅ​ឯ​ជើង​ភ្នំ​គូលែន ខេត្ត​សៀមរាប។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​បន្ត ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត​បាន​បញ្ចេញ​មតិ​យោបល់ […]

Continue Reading

រូបថត​អ្នកស្រី មូរ សុខហួរ ថត​រូបកៀក​កិត​នឹង​សកម្មជន​ម្នាក់​នៅ​កូរ៉េ គឺ​ជា​រូបភាព​កាត់​ត

កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ មាន​សេចក្ដី​រាយការណ៍​ថា សកម្មជន​គាំ​ទ្រ​បក្ស​ប្រឆាំង​មួយ​រូប​ឈ្មោះ​អា​សង្ហា ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ត្រូវ​សមត្ថកិច្ច​ប្រទេស​នេះ​ចាប់​ខ្លួន។ បន្ទាប់​ពី​ករណី​នេះ បាន​កើត​ឡើង អ្នកប្រើ​ប្រាសហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ឱ្យ​ឃើញ​សកម្មជន​រូប​នេះ​ថត​រូប​បែប​ស្និទ្ធ​ស្នាល​ជាមួយ​អ្នកស្រី មូរ សុខហួរ ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះ​អាង​ក្នុង​ន័យ​ថា រូបថត​នោះ បង្ហាញ​ឱ្យ​ឃើញ​អ្នកស្រី មូរ សុខហួរ និង​សកម្មជន​រូប​នោះ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ហើយ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ គណនី​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​ ១​​សន្លឹក​ក្នុង​ចំណោម​រូបថត ៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថត​រូប​ស្និទ្ធ​ស្នាល​ជាមួយ​សកម្មជន​គាំ​ទ្រ​​បក្ស​ប្រឆាំង​ម្នាក់​នៅ​កូរ៉េ​ខាង​ត្បូង ដែល​គេ​ស្គាល់​ត្រឹម​ឈ្មោះ​ហៅ​ថា​ក្រៅ​ថា «អា​សង្ហា»។ គណនី​ហ្វេសប៊ុក​ដែល​នេះ បាន​សរសេរ​រៀបរាប់​ក្នុង​ន័យ​ថា ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​សកម្មជន​រូបនេះ​ទៀត​ផង។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិចម្រុះ និង​ប្រតិកម្ម​​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះរបស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ចៅ តូច ​ដែល​សរសេរ​រៀបរាប់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងម​ក​នេះ​ថា «កាហួរ […]

Continue Reading