គណបក្ស​ភ្លើងទៀន​ទទួល​បាន​សន្លឹក​ឆ្នោត​ជាង ១.៦​លាន​សំឡេង​ប៉ុណ្ណោះ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ

ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ បាន​បញ្ចប់​ទៅ​ហើយ ហើយ​លទ្ធផល​បណ្ដោះ​អាសន្ន ក៏​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ។ ប៉ុន្តែ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា គណបក្ស​ភ្លើងទៀន​បាន​ទទួល​សន្លឹក​ឆ្នោត​គាំ​ទ្រ​ដល់​ទៅជាង ៤.៣៤​លាន​សំឡេង ឬ​ស្មើ​នឹង ៥៦​ភាគរយ ដែល​មាន​ន័យ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​មួយ​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ត្រួត​ពិនិត្យ​លើ​លទ្ធផល​បណ្ដោះ​អាសន្ន​ចេញ​ដោយ​គ.ជ.ប. យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ​ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ និយាយ​ថា គណបក្ស​ភ្លើងទៀន ទទួល​បាន​សន្លឹក​ឆ្នោត​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​រហូត​ដល់​ជាង ៤.៣៤​លាន​សំឡេង ឬ​ដល់​ទៅ ៥៦​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​សរុប។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ ១៥២​ដង ហើយ​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ​ទៅ​នឹង​ការ​អះ​អាង​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី០៧ ខែ​មិថុនា ដែល​រៀបរាប់​ថា «[…]ចុះ​សន្លឹក​ឆ្នោត​បក្ស​ភ្លើងទៀន​មាន​ចំនួន ៥៦​%=​៤,៣៤៧,៦០០​សំឡេង​នៅ​ឯណា? សូម​ឯកឧត្ដម​គណៈកម្មាធិការ​ គ.ជ.ប. លោក ប្រាជ្ញ ច័ន្ទ មេត្តា​ជួយ​យក​សន្លឹក​ឆ្នោត ៥៦%​នៃ​សំឡេង​មេ​ឃុំ​ ចៅ​សង្កាត់ បាន​ចំនួន ៩០៤​នាក់ យក​មក​សង​ប្រជា​ពលរដ្ឋ​ផង​ទាន!»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

​ចំនួន​ពលរដ្ឋ​​ចេញ​ទៅ​បោះ​ឆ្នោត​​ឃុំ​សង្កាត់​​ក្នុង​ឆ្នាំ​នេះ​ មាន​ជាង ៨០​ភាគរយ

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​​ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​រួច​រាល់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​នោះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​​លើក​ឡើង​ថា​ ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត មាន​ចំនួន​ប្រហែល ៥០​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​មិថុនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​អះ​អាង​ថា ពលរដ្ឋ​ប្រហែល ៥០​ភាគរយ​ មិន​បាន​បោះ​ឆ្នោត​នោះ​ឡើយ​ដោយសារ​កត្តា​ផ្សេងៗ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ បាន​បង្ហោះ​ការ​អះ​អាង​បែប​នេះ​ជាមួយ​នឹង​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក ទម្លាក់​សន្លឹក​ឆ្នោត​ក្នុង​ប្រអប់​ដែក​​នៅ​ឯ​មណ្ឌល​បោះ​ឆ្នោត​មួយ​កន្លែង។ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ខណៈ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​ទៀត បាន​​បញ្ចេញ​មតិ​ និងប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពីប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «ពលរដ្ឋ​ប្រមាណ​៥០%​ មិន​បាន​បោះឆ្នោត​ មួយ​ចំនួន​មិន​ទៅ​បោះ​ មួយ​ចំនួនពុំ​មា​នសិ​ទ្ធិបោះ​ឆ្នោត​ មិ​នមានឈ្មោះ​ក្នុង​បញ្ជី​ មួយ​ចំនួន​នៅ​ក្នុង​គុក​ មួយ​ចំនួន​នៅ​ក្រៅ​ស្រុក​ និង​មួយ​ចំនួន​ទៀតកំ​ពុងជា​ប់ចំ​ណាប់​ខ្មាំង​ ហ៊ុន ​សែន​ ដូច​ជាក្រុម​ លោក ​កឹម ​សុខា​ […]

Continue Reading