រូបថតមួយចំនួន ត្រូវបានភ្ជាប់មិនត្រឹមត្រូវទៅនឹងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន
បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានចូលប្រទេសអ៊ុយក្រែនមក វីដេអូ និងរូបថតជាច្រើន ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម និងអះអាងផ្សេងៗគ្នា។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញទិដ្ឋភាពកុមារពីរនាក់កំពុងតែអង្គុយលើគំនរបាក់បែក និងរូបថតមួយចំនួនទៀត បង្ហាញអំពីទិដ្ឋភាពការឱបគ្នារវាងកងទ័ពអាមេរិក និងក្រុមគ្រួសារ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ ដោយភ្ជាប់ទៅនឹងវិបត្តិរុស្ស៊ី-អ៊ុយក្រែន កំពុងកើតមានឡើងនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia រកឃើញថា រូបថត និងការសរសេរដោយទំព័រហ្វេសប៊ុក បង្ហោះនៅលើបណ្តាញសង្គមនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២កន្លងទៅ ទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា Myy Heart បង្ហោះរូបថត ៥សន្លឹក ក្នុងនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពក្មេងពីរនាក់ អង្គុយលើគំនរបែកបាក់ និងរូបថត៤សន្លឹកទៀត បង្ហាញអំពីទិដ្ឋភាពរបស់កងទ័ពឱបជាមួយគ្រួសាររបស់ខ្លួន។ រូបថតទាំងឡាយនេះ ត្រូវបានភ្ជាប់ជាមួយនឹងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងតែកើតមានឡើង តាំងពីខែកុម្ភៈមកម្ល៉េះ។ ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនរយដង ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិ និងប្រតិកម្មទៅនឹងការអះអាងនេះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ សរសេររៀបរាប់ថា «រូបភាពរយលានអត្ថន័យ តើខ្ញុំខុសអ្វី? ខ្ញុំគ្រាន់តែចង់រស់នៅជួបជុំគ្រួសារ […]
Continue Reading