ឈុត​ឆាក​ខ្សែ​ភាពយន្ត​​មួយ​ត្រូវ​បាន​អះ​អាង​ភ្ជាប់​នឹង​វិបត្តិ​​កំពុង​កើត​ឡើង​រវាង​អ៊ុយក្រែន និង​រុស្ស៊ី

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ចូល​ទឹក​ដី​អ៊ុយក្រែន​នោះ វីដេអូ និង​រូបថត​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ វីដេអូ​ដ៏​ផុស​ផុល​មួយ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ទិដ្ឋភាព​ទាហាន​អ៊ុយក្រែន​លា​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ ដើម្បី​ចេញ​ទៅ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​វីដេអូ​នោះ​ភ្ជាប់​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី​ដែល​កំពុង​កើត​ឡើង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ខ្លី​មួយ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះ​អាង​ថា វីដេអូ​ឃ្លីប​នេះ បង្ហាញ​ពី​ទាហាន​អ៊ុយក្រែន​​​លា​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ ដើម្បី​ចូល​រួម​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ វីដេអូ​ឃ្លីប​រយៈ​ពេល ៣០​វិនាទី​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​​ដល់​ទៅ​ជិត ៨​ពាន់​ដង ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ​។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក A+ MEDIA កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ជាមួយ​ការ​រៀបរាប់​ថា «Heartbreaking video of #Ukrainian Soldier Russia’s Ukraine attack»។  FACEBOOK POST | ARCHIVED វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ខណៈ​ដែល​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន កំពុង​បន្ត​​កើត​អស់​រយៈ​ពេល​មួយ​សប្ដាហ៍​មក​ហើយ​នោះ។ គេ​អាច​ចូល​ទៅ​មើល​វីដេអូ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​តំណ​ភ្ជាប់​មួយ​នេះ ឬ​តំណ​ភ្ជាប់​មួយ​នេះ​ទៀត ឬ​ក៏​តំណ​ភ្ជាប់​នេះ​ផង​ដែរ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

វីដេអូ​ក្មេង​ស្រី​ប៉ាឡេស្ទីន​ស្រែក​ដាក់​ទាហាន​​អ៊ីស្រាអែល​ត្រូវ​បាន​អះ​អាង​ថា​ជា​ក្មេង​ស្រី​អ៊ុយក្រែន

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន​នោះ វីដេអូ​ខ្លី​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​អះ​អាង​ថា ក្មេង​ស្រី​អ៊ុយក្រែន​ម្នាក់ បាន​ព្យាយាម​បណ្ដេញ​ទាហាន​រុស្ស៊ី​ចេញ​ពី​មាតុ​ភូមិ​នាង។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិល​មិញ​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បានបង្ហោះ​វីដេអូ​ឃ្លីប​រយៈ​ពេល ១៤​វិនាទី​មួយ​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ក្មេង​ស្រី​ម្នាក់​​និយាយ​យ៉ាង​តឹង​តែង​ជាមួយ​នឹង​ទាហាន​មួយ​រូប។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា ក្មេង​ស្រី​នោះ គឺ​ជា​ជន​ជាតិ​អ៊ុយក្រែន ដែល​ស្រែក​បណ្ដេញ​ទាហាន​រុស្ស៊ី​ឱ្យ​ចេញ​ពី​ប្រទេស​របស់​នាង។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត និង​ចូល​ទស្សនា​ជាច្រើន​ដង​​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ឃ្លីប​ដែល​បង្ហោះ និង​ចែក​រំលែក​នៅ​លើបណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​ថា «រូបភាព​ដែល​មាន​តម្លៃ ១០០០​ពាក្យ ក្មេង​ស្រី អ៊ុយក្រែន បាន​បណ្ដេញ​ទាហាន​រុស្ស៊ី ឱ្យ​ចេញ​ពី​ប្រទេស​នាង…។ ប៉ុន្តែ គួរ​សរសើរ​សីលធម៌​ទាហាន​រុស្ស៊ី បើ​ខ្មែរ​ក្រហម​ហ៊ាន​សម្លាប់​ក្មេង​ចាស់ និង​ព្រះ​សង្ឃ​ទៀត»។ FACEBOOK POST | ARHCIVED វីដេអូ​ដដែល​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន​អស់​រយៈ​ពេល ៤​ថ្ងៃ​មក​ហើយ​នោះ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ និង​ចែក​រំលែក​វីដេអូ​ឃ្លីប​យ៉ាង​សកម្ម​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ […]

Continue Reading

​សព​ជន​រង​គ្រោះ MH17 ត្រូវ​បាន​អះ​អាង​មិន​ត្រឹម​ត្រូវ​ថា សព​ទាហាន​រុស្ស៊ី​ស្លាប់​នៅ​អ៊ុយក្រែន

ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ចូល​ទឹក​ដី​អ៊ុយក្រែន បាន​កើត​ឡើង​អស់​រយៈ​ពេល​ ៣​ថ្ងៃ​ហើយ ដែល​នាំ​ឱ្យ​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី​នេះ ត្រូវ​បាន​​ជជែក និង​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ហើយ​អះ​អាង​ថា សព​ទាហាន​រុស្ស៊ី ត្រូវ​បាន​ទាហាន​អ៊ុយក្រែន​សម្លាប់​នៅ​ក្នុង​ពេល​ជួប​ប្រយុទ្ធ​គ្នា​នៅ​តាម​ផ្លូវ​មួយ​។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន រួម​មាន​ទាំង​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាង​ណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ម្នាក់ បាន​​បង្ហោះ​រូបថត ៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដែល​បង្ហាញ​សាក​សព​ត្រូវ​បាន​គ្រប​ដោយ​ថង់​ប្លាស្ទីក​ ហើយ​ត្រូវ​បាន​តម្រៀប​គ្នា​នៅ​លើ​ដី និង​គ្រឿង​ចក្រ​រង​ការ​ខូច​ខាត។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា ទាហាន​អ៊ុយក្រែន​បាន​សម្លាប់​ទាហាន​រុស្ស៊ីដល់​ទៅ ៣,៥០០​នាក់​ហើយ​អំឡុង​ពេល​ជួប​ប្រយុទ្ធ​គ្នា​តាម​ដង​ផ្លូវ​។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ទៅ​នឹង​ការ​អះ​អាង​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​សរសេរ​រៀបរាប់​ថា «Update អ៊ុយក្រែន​បាន​សម្លាប់​ទាហាន​រុស្ស៊ី​ចំនួន ៣៥០០​នាក់​អំឡុង​ពេល​ប្រយុទ្ធ​គ្នា​នៅ​តាម​ដង​ផ្លូវ។ ប្រភព៖ Daily Mail»។ FACEBOOK POST | ARCHIVED ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ […]

Continue Reading