ព័ត៌មាន​មិន​ពិត​ថា ឃាតករ​ពីរ​នាក់​​ប្រឈម​មុខ​ជាប់​គុក​មិន​ស្មើ​ភាព​គ្នា​​ក្រោម​បទ​ចោទ​ឃាតកម្ម​ដូច​គ្នា

ព័ត៌មាន​ដ៏​ផុស​ផុល​មួយ​ផ្សាយ​ថា បុរស​សម្លាប់​ស្ត្រី​ជា​ម្ចាស់​បំណុល​ម្នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​កាត់​ទោស​ឱ្យ​ជាប់​គុក​មួយ​ជីវិត ប៉ុន្តែ ជន​ដៃ​ដល់ ស្រី ស៊ីណា ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​ជាប់​គុក​ពី ១០ ទៅ ១៥​ឆ្នាំ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មហាជន​រិះគន់​ទៅ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា។ ទោះជាយ៉ាងណា បន្ទាប់​ពី​ពិនិត្យ​មើល​ប្រភព​នានា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

រូបថត​កាត់​ត​អតីត​ឧកញ៉ា​ម្នាក់​ឈរ​ជ្រែង​ហោប៉ៅ​​មុខ​ពន្ធនាគារ​កំពុង​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម

បន្ទាប់​ពី​​តុលាការ​សម្រេច​ចោទ​ប្រកាន់ និង​បញ្ជា​ឱ្យ​ឃុំ​ខ្លួន​ខ្មាន់​កាំភ្លើង​ម្នាក់​​ដែល​បាន​​បាញ់​សម្លាប់​គូ​ស្នេហ៍​វ័យ​ក្មេង​មួយ​គូ និង​មនុស្ស ២​នាក់​ទៀត​នៅ​ឯ​ខណ្ឌ​ច្បារអំពៅ​កាល​ពី​សប្ដាហ៍​មុននោះ ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ឧកញ៉ា​រូប​នោះ​ឈរ​ជ្រែង​ហោប៉ៅ​ដោយ​ដៃ​គ្មាន​ជាប់​ខ្នោះ​នោះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ការ​បង្ហោះ​រូប​នេះនៅ​លើ​បណ្ដាញ​សង្គម​នាំ​ឱ្យ​មាន​ការ​រិះគន់​ទៅ​លើ​របៀប​នៃ​ការ​អនុវត្ត​របស់​សមត្ថកិច្ច​ទៅ​លើ​ខ្មាន់​កាំភ្លើង​រូប​នេះ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា រូប​ភាព​នោះ​ត្រូវ​បាន​កាត់​ត។

Continue Reading

រូបថត​ខ្មាន់​កាំភ្លើង​ញញឹម​ស្រស់​ស្រាយ​នៅ​ពេល​វាស់​កម្ពស់ គឺ​ជា​រូបភាព​កាត់ត

ក្រោយ​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក​ ស្រី​ ស៊ីណា​ ដែល​ខ្មាន់​កាំភ្លើង​​​បាញ់​មនុស្ស​ស្លាប់ ​២​នាក់​ នៅ​បុរី​ប៉េងហ៊ួត​បឹងស្នោ​ កាល​ពី​ដើម​សប្ដាហ៍​នេះ​ ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​ខ្មាន់​កាំភ្លើង​រូប​នេះ​​ឈរ​សើច​ញញឹម​ស្រស់​ស្រាយ​នៅ​ពេល​វាស់​កម្ពស់​ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នោះ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។​ ការ​បង្ហោះ​រូប​ថត​បែប​នេះ​ ត្រូវ​បាន​ទទួល​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ រូបថត​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading