Fact Check: តើអង្គការសុខភាពពិភពលោកបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងចិនស៊ីណូវ៉ាក់ហើយឬនៅ?
គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាមានអត្រាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩សរុបមានចំនួន ៥៩,១៣% ដែលធៀបជាមួយនឹងប្រជាជនគោលដៅ ១០លាននាក់ ដោយបានប្រើប្រាស់វ៉ាក់សាំងដូចជា COVISHIELD (AstraZeneca) វ៉ាក់សាំងចិនស៊ីណូហ្វាម និងស៊ីណូវ៉ាក់។ យុទ្ធនាការនៃការចាក់វ៉ាក់សាំងនេះ បានធ្វើឲ្យមានការជជែកដេញដោលយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមអំពីប្រសិទ្ធភាព និងផលប៉ះពាល់នៃប្រភេទវ៉ាក់សាំងចិន។ ថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយបានលើកឡើងថា វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ គឺពុំមានការទទួលស្គាល់ឲ្យប្រើប្រាស់ពីអង្គការសុខភាពពិភពលោកនោះទេ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ថ្មីៗកន្លងទៅនេះ មានទំព័រហ្វេសប៊ុកមួយឈ្មោះថា ស្លាបប៉ាកកាទេវរាជ បានបង្ហោះនូវវីដេអូឃ្លីបមួយ ដែលបាននិយាយអះអាងថាវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ គឺពុំមានការទទួលស្គាល់ឲ្យប្រើប្រាស់ពីអង្គការសុខភាពពិភពលោកនោះឡើយ។ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានអះអាងផងដែរ ការប្រើប្រាស់វ៉ាក់សាំងដែលពុំមានការទទួលស្គាល់នេះ គឺធ្វើឲ្យមានហានិភ័យខ្ពស់ណាស់ ចំពោះសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។ វីដេអូឃ្លីប និងសំណេរនេះមានអ្នកចូលទស្សនាដល់ទៅរាប់សែនដង មានការចែករំលែកតៗគ្នារាប់ពាន់ដង និងមានការចូលរួមបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក ដែលបានរៀបរាប់ថា «វ៉ាក់សាំងរបស់ប្រទេសចិន មិនទាន់មានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក»។ Facebook Post | Archived […]
Continue Reading