Fact Check: តើ​អង្គការ​សុខភាព​ពិភព​លោកបាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ចិន​ស៊ីណូវ៉ាក់​ហើយ​ឬ​នៅ​​?

គិត​ត្រឹម​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ កម្ពុជា​មាន​អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​សរុប​មានចំនួន​ ៥៩,១៣​%​ ដែល​ធៀប​ជាមួយ​​នឹង​ប្រជា​ជន​គោល​ដៅ ​១០​លាន​នាក់​ ដោយ​បាន​ប្រើ​ប្រាស់​វ៉ាក់សាំងដូច​ជា​ COVISHIELD (​AstraZeneca) វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ និង​ស៊ីណូវ៉ាក់។​​ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​​យ៉ាង​ផុស​ផុល​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​​អំពីប្រសិទ្ធភាព​ និង​ផល​ប៉ះ​ពាល់​នៃ​​ប្រភេទ​វ៉ាក់​សាំង​​ចិន។​ ថ្មី​ៗ​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​លើក​ឡើង​ថា​ វ៉ាក់​សាំង​ចិន​ ស៊ីណូវ៉ាក់​ គឺ​ពុំ​មាន​ការ​ទទួល​ស្គាល់​ឲ្យ​ប្រើ​ប្រាស់​ពី​អង្គការ​សុខភាព​ពិភព​លោក​នោះ​ទេ​។​  […]

Continue Reading

Fact-Check: WHO មិន​ទាន់​អនុម័ត​​ឱ្យ​ប្រើ​ប្រាស់​ស៊ីណូវ៉ាក់ តែ​កំពុង​ស្ថិត​ក្រោម​ការ​វាយ​តម្លៃ

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ដោយប្រើ​ប្រាស់​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) ដែល​ជា​ជំនួយ​របស់​ចិន សម្រាប់​ចាក់​ឱ្យ​ពលរដ្ឋ​អាយុ​ចន្លោះ​ពី ១៨ ទៅ ៥៩​ឆ្នាំ។ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ចិន​នេះ​ទៅ​ដល់​ពលរដ្ឋ​ខ្លួន ខណៈ​ដែល​​វ៉ាក់សាំង​ស៊ីណាហ្វាម​នេះ មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO)​នៅ​ឡើយ​នោះ។ វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ទើប​តែ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោកអនុម័ត​​ដាក់​ឱ្យ​ប្រើ​ប្រាស់​បន្ទាន់​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ហើយ​ដំណឹង​នេះ ត្រូវ​បាន​សារព័ត៌មាន​នានា​ក្នុង​ប្រទេស​កម្ពុជា​ចុះ​ផ្សាយ​ព្រោង​ព្រាត។ ទន្ទឹម​គ្នា​នេះ ទូរទស្សន៍​រដ្ឋ​មួយ​របស់​កម្ពុជា […]

Continue Reading