Fact Check: រថយន្ត​ដឹក​ឈើ​ពេញ​បណ្តាល​ឲ្យ​បាក់​ស្ពាន​នេះ​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ​

បញ្ហា​នៃ​ការ​​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ដឹក​ជញ្ជូន​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ឈើ​ខុស​ច្បាប់​ទាំង​ក្នុង​ស្រុក​ និង​ក្រៅស្រុក​ក្តី​ បាន​ក្លាយ​ជា​​ប្រធាន​បទ​នៃ​​ការ​​ជជែក​ដេញ​ដោល​ និង​បញ្ចេញ​មតិ​​​​ជា​​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ ប្រជា​ពលរដ្ឋ​កម្ពុជា​។ ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ត្រូវ​បានចែក​ចាយ​ និង​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមហ្វេស​បុ៊ក​ ដែល​នាំ​ឱ្យ​មាន​ការ​សន្និដ្ឋាន​ថា រូបថត​នេះ​បង្ហាញ​អំ​ពីតថភាព​ និង​ទិដ្ឋ​ភាព​នៃ​​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​ នៅ​ក្នុង​ប្រទេស​កម្ពុជា។  ទោះ​​យ៉ាង​​ណា​​ការ​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​​ពី​​ថ្ងៃ​​ទី​​៣០​​​​ ខែ​​ឧសភា​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​នេះ​​ ​​​អ្នក​​ប្រើ​ហ្វេស​ប៊ុក​​ម្នាក់​​ ​​​​​​បង្ហោះ​​រូប​​ថត​​ពីរ​​​សន្លឹក ដែល​មាន​មួយ​សន្លឹក​​បាន​​​​​បង្ហាញ​​អំពី​​ទិដ្ឋ​​ភាព​​រថយន្ត​១​គ្រឿង​ដឹក​ឈើ​លើស​ទម្ងន់​បណ្តាល​ឲ្យ​បាក់​ស្ពាន​មួយ​កន្លែង​​​។ អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​រូប​​នេះ​ មិន​​បាន​​បញ្ជាក់​ច្បាស់​​ទេ​​ថា​ទិដ្ឋភាព​នៃ​ការ​បាក់​ស្ពាន​មួយ​នេះ​ស្ថិត​​នៅ​តំបន់​ណា​មួយ​​នោះ​​ទេ​ ប៉ុន្តែ​ សារ​បង្ហោះ​នេះ​​ហាក់​ដូច​ជា​​សំដៅ​​ទៅ​ដល់ការ​កាប់​បំផ្លាញ​​ព្រៃ​​ឈើ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​យើង​។ រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​​​ រួម​​ជាមួយ​នឹង​​ការចុច​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​ ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។ រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​ប្រាស់​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «កាប់អុសដើម្បីក្រពះ គេថាបំផ្លាញព្រៃ រីឯ ដឹកឈើបំផ្លាញផ្លូវស្ពាន ដើម្បីមន្រ្តីអ្នកមានស្តុកស្តម្ភ គេថាសេដ្ឋកិច្ចរីកចម្រើន! #ស្រុករំដួល​»។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ […]

Continue Reading

Fact-Check: រូបថត​មួយ​សន្លឹក​បង្ហាញ​គំនរ​ឈើ​ដ៏​ច្រើន​មិនមែន​ជា​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ទេ

ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា និង​ការ​នាំ​ចេញ​ឈើ​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស គឺ​ជា​បញ្ហា​​ដែល​ត្រូវ​បាន​ជជែក​មក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​រូបថត ឬ​រូបភាព​នៃ​ការ​បាត់​បង់​គម្រប់​ព្រៃឈើ ត្រូវ​បាន​គេ​បង្ហោះ​ ឬ​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការ​សន្និដ្ឋាន​ថា រូបថត​នេះ​បង្ហាញ​ពី​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ទៅ​រូបថត​មួយ​សន្លឹក​នេះ រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ដើម​ឈើ​ជាច្រើន ត្រូវ​បាន​កាត់​ផ្ដួល និង​តំរៀប​គរ​លើ​គ្នា​នៅ​ក្នុង​ព្រៃ​មួយ។ អ្នក​ប្រើ​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀប​រាប់​ថា ដើម​ឈើ​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​ជាច្រើន​ដើម ត្រូវ​បាន​គេ​កាប់​ផ្ដួល​រំលំ​ត្រឹម​តែ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ អ្នក​ប្រើ​ហ្វេសប៊ុក​រូប​នេះ មិន​បាន​បញ្ជាក់​ទេ​ថា ដើម​ឈើ​ទាំង​ដែល​ត្រូវ​បាន​គេ​កាប់​ផ្ដួល​​ទាំង​នោះ ស្ថិត​នៅ​ទីណា​នោះ​ទេ ប៉ុន្តែ ប៉ុស្តិ៍​ហាក់​សំដៅ​ដល់​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូបថត​ជាមួយ​សំណេរ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ចែក​រំលែកតៗ​គ្នា​ជា​ច្រើន​រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ សរសេរ​រៀប​រាប់​ថា «ឈរ​ខ្ពស់​ស្កឹម​ស្កៃ​រាប់​រយ​ពាន់​ឆ្នាំ តែ​មួយ​ប៉ប្រិច​ភ្នែក​សោះ ដេក​ស្ដូក​គ្មាន​ថ្ងៃ​ត្រឡប់​វិញ»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ទៅ​ដល់​រូបថត​ដើម និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ។ រូបថត​មួយ​សន្លឹក​នេះ […]

Continue Reading

Fact-Check: រូបថត​ការ​ដឹក​ជញ្ជូនឈើ​ហុប និង​ការ​បាត់​បង់​គម្រប់​ព្រៃឈើ​ដ៏​ធំ​ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​ទេ

ខណៈ​ដែល​ការ​ប្ដឹង​ផ្ដល់​គ្នា​រវាង​ឧកញ៉ា​ម្នាក់ និង​យុវតី​ម្នាក់​ជា​ពិធីការិនី​ទូរទស្សន៍​មួយ​​កំពុង​ផ្ទុះ​កក្រើក​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មតិ​មួយ​ចំនួន​បាន​រិះគន់​ទៅ​លើ​អ្នក​ប្រើ​បណ្ដាញ​សង្គម​កម្ពុជា​ថា មិន​សូវ​ចាប់​អាម្មណ៍​លើ​បញ្ហា​ប្រទេស​ជាតិ ឬ​មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​តិចតួច​ បាន​ឈឺ​ឆ្អាល​នឹង​បញ្ហា​សង្គម ដូចជា​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​វិនាស​កម្ម​ព្រៃឈើ​ជាដើម។ ទន្ទឹម​គ្នា​នេះ រូបថត​ពីរ​សន្លឹក ត្រូវ​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​សំដៅ​ដល់​វិនាសកម្ម​ព្រៃឈើ និង​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា រូបថត​ពីរ​សន្លឹក​នោះ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​អគ្គលេខាធិការដ្ឋាន​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ បាន​បង្ហោះ​រូបថត ២​សន្លឹក ដែល​រូបថត​មួយ​សន្លឹក​បង្ហាញ​ការ​ដឹក​ជញ្ជូន​ហុប​ឈើ​ធំៗ​តាម​រថយន្ត​សន្ដោង​វែងៗ និង​រូបថត​មួយ​សន្លឹក​ទៀត​បង្ហាញ​ផ្ទៃ​ដី​ស្រឡះ​ល្វឹង បន្ទាប់​ពី​ព្រៃឈើ​ត្រូវ​បាន​ឈូស​ឆាយ​បោស​សម្អាត​រួច។ សំណេរ​មួយ​ឃ្លា​ភ្ជាប់​ជាមួយ​នឹង​រូបថត​ទាំង​ពីរ​សន្លឹក​នេះ ចង្អុល​បង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​ហុប​ធំៗ។ រូបថត​ជាមួយ​នឹង​សំណេរ​នេះ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ចូល​ទៅ​គ្រុប​ហ្វេសប៊ុកមួយ ដែល​មាន​សមាជិក​ដល់​ទៅ​ជាង ១​ម៉ឺន​គណនី។ រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​នៃ​គណនី​ហ្វេសប៊ុក​​មួយ​នេះ សរសេរ​រៀប​រាប់​ថា «ពូកែ​ណាស់​អា​ខាង​បំផ្លាញ រលាយ​ហើយ​បាន​សម្រេច!!!»។ Facebook Post | Archived Link គណនី​ហ្វេសប៊ុក​នេះ មិន​បាន​បន្ទោស​ដោយ​ត្រង់​ៗ​ទៅ​លើ​ភាគី​ណា​មួយ​ទេ ប៉ុន្តែ បញ្ហា​កាប់​ឈើ ការ​ជួញ​ដូរ និង​ការ​ដឹក​ជញ្ជូន​ឈើ​លក់​ទៅ​ក្រៅ​ប្រទេស​នេះ ត្រូវ​បាន​បន្ទោសទៅ​លើ​រដ្ឋាភិបាល​ដែល​ជា​អ្នក​ដឹកនាំ និង​គ្រប់​គ្រង​ប្រទេស។ គណនី​ហ្វេសប៊ុក​នេះ មិន​បាន​បញ្ជាក់​ពី​ប្រភព​រូបថត ព័ត៌មាន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នៃ​រូបថត​ទាំង​ពីរ​សន្លឹក​នោះ​ឡើយ […]

Continue Reading