កោះមួយនៅក្នុងប្រទេសថៃ ត្រូវបានកាត់តដោយមានសំណង់អគារនៅពីលើ
រូបថត និងវីដេអូជាច្រើនពាក់ព័ន្ធនឹងប្រទេសថៃ ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គម ក្នុងនោះមានទាំងរូបថត ឬវីដេអូដែលមិនត្រូវបានបញ្ជាក់ឱ្យបានច្បាស់លាស់ផងដែរ។ នៅក្នុងចំណោមនោះ មានរូបថតមួយសន្លឹកបង្ហាញកោះមួយដែលមានសំណង់អគារ និងជណ្តើរពីលើកំពូលរហូតដល់ផ្ទៃទឹក ត្រូវបានទំព័រហ្វេសប៊ុកមួយបានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនានាជាច្រើន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលទំព័រហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជារូបថតកាត់ត។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា Beautiful Craft បានបង្ហោះរូបថតចំនួនមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពកោះមួយ ដែលមានអគារសាងសង់នៅពីលើ ដោយមានជណ្តើរផងដែរ។ រូបថតមួយសន្លឹកនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងការបញ្ចេញមតិចម្រុះ ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកផងដែរ។ រូបថតខាងលើនេះអាចនឹងត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា ជារូបថតពិតប្រាកដ ដោយមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានបញ្ចេញមតិ និងចែករំលែកបន្ត។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានបង្ហាញអំពីទិដ្ឋភាពកំពូលកោះមួយ ជាមួយនឹងសំណង់នៅពីលើ។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតដែលត្រូវបានអះអាងខាងលើនេះ តាមរយៈ Google […]
Continue Reading