Fact-Check: តើ​រូបថត​នេះ​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​របស់​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មែន​ទេ?

ប្រវត្តិសាស្ត្រ​កម្ពុជា–វៀតណាម តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជារឿយៗ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នោះ ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​អះ​អាង​ថា ជា​ការ​ធ្វើ​ទារុណកម្ម​របស់​វៀតណាម​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា ដែល​រស់នៅ​វៀតណាម​ខាង​ត្បូង​សព្វថ្ងៃ​នេះ។ រូបថត​ជាមួយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ខ្មែរ​កម្ពុជា​ក្រោម​ស្រឡាញ់​ទឹក​ដី​កេរ្តិ៍​ដូនតា បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​រូប​ស្មូនមនុស្ស​ស្ថិត​ក្នុង​សម្លៀក​បំពាក់​កង​ទ័ព ហើយ​ធ្វើ​ទារុណកម្ម​ទៅ​លើ​មនុស្ស។ ទំព័រហ្វេសប៊ុក​ដដែល អះអាង​ថា រូប​ស្មូន​នេះ គឺ​បង្ហាញ​ពី​ទង្វើ​ទារុណកម្ម​ដែល​ទាហាន​វៀតណាម​បាន​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម នៅ​ភាគ​ត្បូង​ប្រទេស​វៀតណាម​សព្វ​ថ្ងៃ។ រូបថតជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​ខាង​លើ ដែល​សរសេរ​រៀបរាប់​ថា «ប្រវត្តិសាស្ត្រ​អា​យួន​ធ្វើ​បាប​ខ្មែរ កូន​ចៅ​គ្រប់​ជំនាន់ គួរ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់ មួយ​ណា​ជា​មិត្ត មួយ​ណា​ជា​សត្រូវ​ស៊ូ​ពូ សូម​យល់​បាន​ច្បាស់ កុំ​ឱ្យ​ប្រវត្តិសាស្ត្រ​កុហក​យើង​បាន​ណា»។ Facebook Post | Archived ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់ផ្ដើម​​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត និង​ការ​អះ​អាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត Yandex ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​រូបថត​មួយ​សន្លឹក​នេះ និង​ព័ត៌មាន​លម្អិត​អំពី​រូបថត​នេះ​ផង​ដែរ។ […]

Continue Reading

Fact Check: អ្នក​ទោសដែលចង​ភ្ជាប់​​នឹង​ច្រវាក់​​នោះ​​ មិន​មែន​ជា​ពលរដ្ឋ​ខ្មែរក្រោម​ទេ​

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មាន​ភាព​មិន​សូវ​ជា​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហាដែល​ទាក់​ទង​ទៅ​នឹង​​ទឹក​ដី​កម្ពុជា​ក្រោម និង​ប្រជាជន​ខ្មែរ​រស់​នៅ​ទីនោះ ដែល​ត្រូវ​បាន​ចែក​រំលែក និង​ជជែក​ដេញ​ដោល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​ត្រូវ​បាន​ចង​ជាម​ួយ​នឹង​ច្រវាក់​ជើង​ និង​រាង​កាយ​នោះ ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ហ្វេសប៊ុក​ម្នាក់​ បាន​អះ​អាង​ថា​​គឺ​ជា​ទិដ្ឋ​ភាព​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ពី​សំណាក់​ជន​ជាតិ​វៀត​ណាម​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​របស់​​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ការ​ចាប់​ចង​ក្រុម​មនុស្ស​មួយ​ក្រុម​ដោយ​ដាក់​នឹង​ច្រវាក់​ដៃ​ ​ជើង​ និង​ក​យ៉ាង​តឹង​រឹង​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ក៏​បាន​អះ​អាង​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ថា​ ទិដ្ឋ​ភាព​មួយ​នោះ​គឺ​ជា​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​ក្រោមពី​ជន​ជាតិ​វៀត​ណាម​។​​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ប្រតិកម្ម​បញ្ចេញ​មតិចម្រុះ​ និង​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ពាន់​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ័​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «មើល​សិន​ទៅ​មុន​នឹង​សម្រេច​ចិត្ត​ស្រលាញ់​​យួន​ នេះ​ជា​រូប​ភាព​ខ្មែរ​ក្រោម​ដែល​យួន​ធ្វើ​ទារុណ​កម្ម​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួនដូច​ខាង​ក្រោម​។ រូប​ថត​ដែល​មាន​ទម្រង់​ […]

Continue Reading

Fact-Check: តើ​រូបថត​ទាំង​នេះ​បង្ហាញ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ដើម​ស.វ.​ទី​​១៩​មែន​ទេ?

ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​សតវត្សរ៍​ទី​១៩​ពី​សំណាក់​​កង​ទ័ព​វៀតណាម​នាពេល​នោះ តែង​តែ​ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​រម្លឹក​ឡើង​វិញ​ជានិច្ច។ ក្នុង​ចំណោម​នោះ រូបថត​មួយ​ចំនួន​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ជាមួយ​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​ព្រឹត្តការណ៍​ប្រវត្តិសាស្ត្រ​កាល​ពី​អតីត​កាល។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ដល់​ទៅ​រាប់​ពាន់​ដឹង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​ទាំង​នោះ ត្រូវ​បាន​អះ​អាង​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​បួន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​រូបថត​ស​ខ្មៅ​ទាំង​នោះ បង្ហាញ​ការ​​ប្រហារ​ជីវិត​មនុស្ស​ដោយ​កាត់​ក្បាល​ និង​ការ​ចាប់​ខ្លួន​មនុស្ស​ដាក់​ខ្នោះ​ឃ្នាង។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​រូបថត​ជាមួយ​សំណេរ​រៀបរាប់​ថា យួន​បាន​ឈ្លាន​ទឹក​ដី​កម្ពុជា និង​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ក្នុង​សតវត្សរ៍​ទី​១៩។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួមជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ដែល​រៀបរាប់​ថា «ប្រវត្តិសាស្ត្រ​ខ្មែរ៖ យួន​ឈ្លាន​ពាន​កាន់​កាប់​ទឹក​ដី​ខ្មែរ ធ្វើ​ទុក្ខ​បុក​ម្នេញ ជិះ​ជាន់​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​តាម​គ្រប់​រូបភាព​រាប់រយ​ឆ្នាំ​ហើយ ពិសេសស​ខ្មែរ​ក្រោម»។ Facebook Post | Archived Link រូបថត​ពីរ​នៅ​ក្នុង​ចំណោម​រូបថត​បួន​សន្លឹក​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក LDP បង្ហោះ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២០​កន្លង​មក។ ទំព័រ​ហ្វេសប៊ុក​នេះ ​រៀបរាប់​ថា «នៅ​ឆ្នាំ​១៨៤៤ ស្ដេច​យួន​បាន​បញ្ជា​ឱ្យ​កាត់​ក្បាល​ខ្មែរ​កម្ពុជា​ក្រោម ដែល​ងើប​បះបោរ​ប្រឆាំង​នឹង​យួន មាន​មេ​ស្រុក និង​ប្រជាជន​ខ្មែរ​ជាច្រើន ត្រូវ​យួន​កាត់​ក្បាល»។ Facebook […]

Continue Reading

Fact-Check: ឧកញ៉ា សឺន គុយ ត្រូវ​បាន​​ទាហាន​វៀតណាម​នៃ​រាជ​វង្ស​ង្វៀន​សម្លាប់​នៅ​ឆ្នាំ​១៨៤១

ខណៈ​ដែល​ពិធី​រំលឹក​ខួប​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នោះ ប្រធាន​បទ​ទឹក​ដី​កម្ពុជា​ក្រោម និង​ប្រជាជន​ខ្មែរ​នៅ​ទីនោះ ត្រូវ​បាន​ចែក​រំលែក និង​ជជែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ទន្ទឹម​គ្នា​នេះ វីដេអូ​ឃ្លីប​ខ្លី​មួយ​ដែល​បង្ហាញ​រូប​គំនូរ​រស់​រវើក​នៃ​វីរ​បុរស​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមជាមួយ​សំឡេង​រៀប​រាប់​ថា បុព្វ​បុរស​ខ្មែរ​កម្ពុជា​រូប​នេះ ត្រូវ​បាន​របប​វៀតណាម​កុម្មុនីស្ត​សម្លាប់។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​រៀប​រាប់​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​​ដែល​បង្ហាញ​រូប​គំនូ​រស់​រវើក​នៃ​បុរស​ម្នាក់។ វីដេអូ​នោះ​អះ​អាង​ថា រូប​គំនូ​នោះ គឺ​ជា​វីរ​បុរស​ខ្មែរ​កម្ពុជា លោក សឺន គុយ ដែល​ត្រូវ​​បាន​សម្លាប់​ពី​សំណាក់​រដ្ឋាភិបាល​វៀត​ណាម​កុម្មុនីស្ត។ វីដេអូ​ឃ្លីប​នៃ​គំនូរដ៏​រស់​រវើក​នេះ ត្រូវ​បាន​ចែក​រំលែក​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ សំឡេង​បរិយាយ​នៃ​វីដេអូ​ឃ្លីប​នោះ រៀបរាប់​ថា «លោក​ឧកញ៉ា សឺន គុយ គាត់​ត្រូវ​បាន​គេ​កាត់​ក្បាល​នៅ​ឆ្នាំ​១៨៤១​ដោយ​ពួក​យួន​កុម្មុយនីស្ត ដើម្បី​ខ្មែរ​​ក្រោម​អាច​អនុវត្ត​សាសនា​ និង​វប្បធម៌​របស់​ពួកគេ​ ជា​វីរបុរស​ជន​ជាតិ​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​ក្រោម​នៅ​សតវត្សរ៍​ទី​១៩»។ Video link Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​នៃ​វីដេអូ​ឃ្លីប​នេះ​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​មើល​ប្រវត្តិ​របស់​លោក សឺន គុយ ដែល​ត្រូវ​បាន​កត់ត្រា​ទុក​ដោយ​ឯកសារ​សំណេរ​មួយ​ចំនួន […]

Continue Reading