Fact Check: តើលោក ហ៊ុន សែន ពិតជាគ្មានសក់មែនដែរឬទេ?
ការបញ្ចេញមតិរិះគន់ និងសកម្មភាពធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាមរបស់ព្រះមហាក្សត្រកម្ពុជា ត្រូវបានធ្វើឡើង និងបង្ហោះជារឿយៗពីសំណាក់អ្នកគាំទ្រ និងអតីតប្រធានគណបក្សប្រឆាំងដ៏ធំមួយ ដែលវាបានក្លាយជាប្រធានបទដេញដោល និងជជែកវែកញែកនៅលើបណ្តាញសង្គមនានាយ៉ាងផុសផុល។ ទន្ទឹមនឹងនេះ រូបថតមួយសន្លឹកបង្ហាញសភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំមានសក់ក្បាល ខណៈពេលដែលសម្តេចនរោត្តម សីហមុនី ទ្រង់មានសក់ជាធម្មតានោះត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ មិនមែនជាការពិតនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ថ្មីៗកន្លងទៅនេះ អ្នកប្រើហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតមួយសន្លឹក ចូលទៅក្នុងក្រុមហ្វេសប៊ុក សកម្មជនហ្វេសប៊ុកដើម្បីសង្គ្រោះជាតិ Facebook Activist To save The Nation ដោយបង្ហាញរូបរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលក្នុងនោះលោក ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងឈរកាន់ដៃជាមួយនឹងសម្ដេចព្រះមហាក្សត្រ នរោត្តម សីហមុនី។ រូបថតមួយសន្លឹកដដែរនេះ ក៏បានបង្ហាញអំពីទិដ្ឋភាពរបស់សម្តេចព្រះ នរោត្តម សីហមុនី ដែលទ្រង់មានសក់ជាធម្មតា ខណៈពេលដែលលោក ហ៊ុន សែន ពុំមានសក់ក្បាលនោះឡើយ។ អ្នកប្រើប្រាស់ដដែលខាងលើនេះពុំបានបញ្ជាក់អំពីទីតាំង […]
Continue Reading