Fact Check: តើ​រូបថត​នេះ​ជា​ទិដ្ឋ​ភាព​ថ្ងៃ​​លិច​នៅ​លើ​កោះ​រុង​​របស់​កម្ពុជា​​មែនដែរ​ឬ​ទេ​​?

រូបថត​ទេសភាព​កោះ​នានា​ និង​ទីតាំង​ទេសចរណ៍​សំខាន់ៗ​របស់​ប្រទេស​​កម្ពុជា ត្រូវ​បាន​ចែក​រំលែក​ជាហូរ​ហែរ​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឬ​បណ្ដាញ​សង្គម​ផ្សេង​ទៀត។ ក្នុង​​ចំណោម​នោះ​​ រូប​ថត​មួយ​សន្លឹក​នៃ​តំបន់​ទេសចរណ៍​មួយ​កន្លែង​​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​កម្ពុជា​ ជាមួយ​នឹង​ការ​អះ​អាង​ថា​ វាគឺ​ជា​ទិដ្ឋ​ភាព​ថ្ងៃ​រៀប​លិច​នៅ​កោះ​រុង​​នៃ​ប្រទេស​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​ទំព័រ​ហ្វេស​ប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ Free Fun Post បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញអំពី​ទិដ្ឋ​ភាព​ថ្ងៃ​រៀប​លិច​នៅ​កោះ​មួយ​។​ រូប​ថត​នេះ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ និង​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ដដែរ​ថា​ ទិដ្ឋ​ភាព​នេះ​គឺ​ជា​កោះ​រុង​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ទេស​ភាព​ថ្ងៃ​លិច​នៅ​កោះ​រុង​យើង​ហ្នឹង​ បើ​មាន​ឱកាស​ទៅ​លេង​ផង​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។ រូប​ថត​​ដូច​គ្នា​មួយ​​សន្លឹក​​នេះ​ ​បាន​​រក​​ឃើញ​​នៅ​ក្នុង​គេហ​ទំព័រ​ Unsplash ដែល​ជា​គេហ​ទំព័រ​សម្រាប់​ការ​ប្រើ​ប្រាស់​រូប​ថត​​ដោយ​សេរី​​មិន​គិត​ថ្លៃ​។ រូប​ថត​មួយ​នេះ ​ត្រូវ​បាន​បង្ហោះឡើង​​ដោយ​លោក​ […]

Continue Reading

Fact-Check: រូបថត​កោះ​ណាងយួន​របស់​ថៃ​ត្រូវ​បាន​អះ​អាង​ថា​ជា​កោះ​ត្រល់

កោះ​ត្រល់​ជា​ភាសា​ខ្មែរ ឬ​កោះ​ភូកុក​ជា​ភាសា​វៀតណាម គឺ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​ជា​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​នៃ​កោះ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​កោះ​ត្រល់ ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជា​ច្រើន​ដង​ពី​សំណាក់​​អ្នក​ប្រើ​បណ្ដាញ​សង្គម​​និយាយ​ភាសាខ្មែរ។ ទោះជាយ៉ាង​ណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​នូវ​កោះ​ដ៏​ស្រស់​ស្អាត​មួយ​នៅ​ឯ​កណ្ដាល​សមុទ្រ។ រូបថត​នេះ បាន​ភ្ជាប់​ជាមួយ​សំណេរ​នៅ​លើ​រូបថត​នោះ​ថា «កោះ​ត្រល់»។ រូបថត​នេះ​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «កោះ​ត្រល់​ជា​កោះ​របស់​ខ្មែរ ទោះបី​យួន[វៀតណាម]​ខំ​អភិវឌ្ឍ​យ៉ាងណា ក៏​មិន​ប្រាកដ​ថា​ដើម្បី​កូន​ចៅ​យួន​ជំនាន់​ក្រោយ​ឡើយ វា​អាច​នឹង​អភិវឌ្ឍ​ទុក​អោយ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយៗ​អាច​សម​ជាង ព្រោះ​អ្នក​ដឹកនាំ​ខ្មែរ​ក្រោយៗ​គេ​នឹង​ទាមទារ​យក​មក​វិញ តាម​ច្បាប់​អន្តរជាតិ ដែល​មើល​ទៅ​គឺ​ឃើញ​ថា យើង​មាន​ប្រៀប​ស្ទើរ​តែ​១០០​%​ទៅ​ហើយ នេះ​ប្រសិន​មាន​មេដឹកនាំ​ជំនាន់​ក្រោយ​ជា​មនុស្ស​ដែល​មាន​ឆន្ទៈ និង​មនសិការ​ជា​ខ្មែរ»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​លើ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​ឃើញ​រូបថត​ដូចគ្នា​នេះ​ជាច្រើន​ទៀត និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ។ រូបថត​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​​គេហ​ទំព័រ​ photos.com ដែល​ជា​គេហ​ទំព័រ​​​ក្រុមហ៊ុន​សោទស្សន៍​អាមេរិក​-អង់គ្លេស Getty Images […]

Continue Reading