តើ​នេះ​ជា​ទិដ្ឋភាព​យន្ត​ហោះ​មួយ​គ្រឿង​ធ្លាក់​នៅ​ម៉ាឡេស៊ី​មែន​ឬ​ទេ​?

បន្ទាប់ពី​មាន​យន្តហោះ​មួយ​គ្រឿង​ បាន​ធ្លាក់​នៅ​ប្រទេស​ម៉ាឡេស៊ី​​កាល​ពី​ខែ​មុន​រួច​មក​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​យន្តហោះ​មួយ​គ្រឿង​មាន​ផ្សែង​ និង​រង​ភ្លើង​ឆាបឆេះ​ពេល​ចុះ​ចត​នឹង​ដី​នោះ​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការអះអាង​ថា​ នោះ​ជាទិដ្ឋភាព​​យន្ត​ហោះ​ម៉ាឡេស៊ី​ដែល​បាន​ធ្លាក់​កន្លង​ទៅ​។​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​  ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Reuben Gray» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ ដែល​បង្ហាញ​ទិដុ្ឋភាព​ហេតុការណ៍​យន្តហោះ​មួយ​គ្រឿង​ បាន​រង​ភ្លើង​ឆាប​ឆេះ​ នៅ​ពេល​ចុះ​ចត​នៅ​នឹង​ដី​។​ ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ដោយ​ភ្ជាប់​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​វីដេអូ​ស្ដែង​ៗ​ នៃ​ការ​ធ្លាក់​យន្តហោះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។​ ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «សំដី​ចុង​ក្រោយ​របស់​អ្នក​បើក​បរ​យន្ត​ហោះ​នៅ​ម៉ាឡេស៊ី​»។​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ […]

Continue Reading

Fact-Check: តើ​ស្ទឹង​ប្រែ​ពណ៌​ជា​ក្រហម​ដូច​ឈាម​នេះស្ថិត​ក្នុង​ប្រទេស​ថៃ​មែន​ឬទេ?

ហេតុការណ៍​នានា​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​នៅ​ជិត​ខាង​នឹង​ប្រទេស​កម្ពុជា តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ពិភាក្សា និង​ចែក​រំលែក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ក្នុង​ចំណោម​នោះ រូបថត​ស្ទឹង​មួយ​ប្រែ​ពណ៌​ទៅ​ជា​ក្រហម​ដូច​ឈាម ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ហេតុការណ៍​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​រហូត​ដល់​ទៅ​រាប់​ម៉ឺន​ដង​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ​ជាច្រើន​ដង​ផងដែរ​នា​ពេល​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ថា ការ​អះអាង​​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា​កន្លង​មក​ថ្មី​ៗ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​ចែក​រំលែក​ឡើង​វិញ​នូវ​ប៉ុស្តិ៍​មួយ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​​ក្រុម​បណ្ដាញ​សង្គម​មួយ ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​ម៉ឺន​នាក់​ជា​សមាជិក។ Facebook Post | Archived Link ​ក្នុង​ប៉ុស្តិ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៦ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ បាន​បង្ហោះ​រូបថត​បី​សន្លឹក ដែល​បង្ហាញ​ទឹក​ពណ៌​ក្រហម​ដូច​ឈាម។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អ​ះ​អាង​ថា ស្ទឹង​មួយ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ប្រែ​ក្លាយ​ជា​ឈាម។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​បន្ត​គ្នា​រហូត​ដល់​ទៅ​ជាង ៤​ម៉ឺន​ដង​ឯណោះ រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​អះ​អាង​ថា «ស្ទឹង​ក្លាយ​ជា​ឈាម​កើត​មាន​នៅ​ប្រទេស​ថៃ បើ​តាម​ក្បួន​តម្រា​សាស្ត្រ​បុរាណ​បាន​បង្ហាញ​ថា ប្រទេស​ថៃ​អាច​មាន​កលិយុគ និង​មាន​ទុរភិក្ស​កើត​ឡើង ប្រជាជន​ថៃ​នឹង​កើត​ទុក្ខ​ធំ​អ្វី​មួយ​ជាក់​ជា​មិន​ខាន ប្រទេស​ថៃ​នឹង​កើត​មាន​ការ​កាប់​សម្លាប់​គ្នា​បង្ហូរ​ឈាម​ជា​មិន​ខាន។ នេះ​ខ្ញុំ​បក​ស្រាយ​តាម​តម្រា​បុរាណ​តែ​ប៉ុណ្ណោះ។ ប្រភព​រូបថត តំណាង​ស្ទឹង​ឈាម​នៅ​ប្រទេស​ថៃ»។ Facebook Post | […]

Continue Reading