រូប​ថត​បង្ហាញ​លោក​ មីង​ អ៊ុង​ឡាំង​ ផ្ចង់​កាំ​ភ្លើង​ខ្លួន​ឯង ជា​រូប​ថត​កាត់​ត

​ការ​តវ៉ា​ប្រឆាំង​ និង​រិះ​គន់​ទៅ​នឹង​រដ្ឋាភិបាល​យោធា​មីយ៉ានម៉ា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ មីង​ អ៊ុងឡាំង​ ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​មុន​កន្លងមក​នោះ នៅ​តែត្រូវ​បាន​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។  ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់លោក​ មីង​ អ៊ុង​ឡាំង​ កំពុង​តែ​កាន់​កាំ​ភ្លើង​ផ្ចង់​ខ្លួន​ឯង​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ […]

Continue Reading

តើ​​ភូមិគ្រឹះ​ជា​គេហដ្ឋាន​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា មីង​ អ៊ុង​ឡាំង​ មែន​​ឬ​ទេ​?​

ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ភូមា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍​ មីង​ អ៊ុងឡាំង​ (Min Aung Hlaing) ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាល​ពី​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​កន្លងមក​នោះ ​តែង​តែ​ត្រូវ​បាន​យក​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​យ៉ាង​ផុស​ផុល​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ភូមិ​គ្រឹះ​មួយ​ ត្រូវ​បាន​អះ​អាង​ថា ​ជា​ភូមិ​គ្រឹះ​របស់​លោក​ មីង​ អ៊ុងឡាំង ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ […]

Continue Reading

តើ​រូបថត​អ្វី​ដែល​លោក ហ៊ុន សែន និង​លោក មិន អ៊ុងហ្លាំង ប្រគល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក?

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ចុង​សប្ដាហ៍​មុន ដែល​នាំ​ឱ្យ​មាន​ការ​រិះ​គន់​ព្រោង​ព្រាត​ទៅ​លើ​ដំណើរ​ទស្សនកិច្ច​នេះ។ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​លោក ហ៊ុន សែន និង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក មិន អ៊ុងហ្លាំង បាន​ផ្លាស់​ប្ដូរ​រូបថត​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ រូបថត​ដែល​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ប្រគល់ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក បង្ហាញ​លោក ហ៊ុន សែន […]

Continue Reading

Fact Check: ជួង​បុរាណ​​មួយ​នេះ​ការ​ពិត​ស្ថិត​នៅ​ក្នុង​ប្រទេស​ភូមា​

សម័យ​អង្គរ​ ឬ​អាណាចក្រ​ខ្មែរ​ គឺ​ជា​អាណាចក្រ​មួយ​ដែល​ធ្លាប់​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​។  ភាព​រុង​រឿង​នេះ​ គេ​អាច​សម្គាល់​​តាម​រយៈ​ការ​លាត​សន្ធឹង​ផ្ទៃ​ដី​ធំ​ទូលំ​ទូលាយ​ ពោរ​ពេញ​ដោយ​ប្រាសាទ​សិលា​ និង​ផ្ទាំង​ចម្លាក់​រាប់​ពាន់​ ប្រកប​ដោយ​ក្បាច់​រចនា​គួរ​ឲ្យ​កោត​ស្ញប់​ស្ញែង​។ ទន្ទឹម​នឹង​នេះ​​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​រូប​ថត​ជួង​បុរាណ​មួយ​សន្លឹកនៅ​លើ​បណ្តាញ​សង្គម​​ និង​អះ​អាង​ថា​នោះ​គឺ​ជា​ជួង​របស់​​អាណាចក្រ​អង្គរ។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បង្ហោះ​ […]

Continue Reading

Fact-Check: តើ​រូបថត​មួយ​សន្លឹក​នេះ​គឺ​ជា​ពលករ​ខ្មែរ​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​មែន​ឬទេ?

កាល​ពី​ដើម​ខែ​សីហា​នេះ កម្ពុជា​បាន​សម្រេច​បិទ​ខ្ទប់​ខេត្ត​ចំនួន៧​នៅ​ជាប់​ព្រំដែន​កម្ពុជា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ប្រភេទ​ថ្មី ដែល​ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​រយៈ​ពលករ​ខ្មែរ។ វិធានការ​នេះ បាន​បង្ខំ​ឱ្យ​ពលករ​ខ្មែរ​ជាច្រើន​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ឬ​ត្រូវ​បង្ខំ​ចិត្ត​ឆ្លង​ដែន​តាម​ច្រក​របៀង​ត្រឡប់​ចូល​មក​ប្រទេស​កំណើត​វិញ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ប្រមូល​ផ្ដុំ​នៅ​ទីតាំង​មួយ​ដែល​គេ​មិន​ស្គាល់ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម ជាមួយ​ការ​អះ​អាង​ថា មនុស្ស​នៅ​ក្នុង​រូបថត​នោះ គឺ​ជា​ពលករ​ខ្មែរ​ដែល​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ បាន​រក​ឃើញ​ថា […]

Continue Reading

Fact-Check: តើ​សព​​ទាំង​នេះ​ជា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា​មែន​ឬទេ?

នៅ​ក្នុង​សប្ដាហ៍​នេះ មន្ត្រី​សុខាភិបាល​កម្ពុជា បាន​ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ថា សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ជាច្រើន​ទៀត ត្រូវ​បាន​រក្សា​ទុក​​នៅ​កន្លែង​តម្កល់​សព និង​រង់ចាំ​ការ​បូជា។ បន្ទាប់​មក អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​សព​ត្រូវ​បាន​វេច​ខ្ចប់​ទុក​ក្នុង​អគារ​មួយ​កន្លែង។ ដោយ​គ្មាន​ព័ត៌មាន​ជាក់​លាក់ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​រក​ឃើញ​ថា រូបថត​នៃ​សព​ទាំង​នេះ មិន​មែន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​បង្ហាញ​​អ្នកស្រី អ៊ុងសាន ស៊ូជី ស្ថិត​ក្នុង​បន្ទប់​ឃុំ​ឃាំង​មែន​ឬទេ?

របប​យោធា​ភូមា​បាន​ឡើង​កាន់​អំណាច​ដោយ​រដ្ឋ​ប្រហារ​អស់​រយៈ​ពេល​ជាង ៥​ខែ​មក​ហើយ បន្ទាប់​ពី​ដណ្ដើម​អំណាច​ដោយ​កម្លាំង​យោធា​ពី​អ្នកស្រី អ៊ុងសាន ស៊ូជី កាលពី​ដើម​ខែ​កុម្ភៈ​មក។ អ្នកស្រី ស៊ូជី ក៏​បាន​បាត់​មុខ​ពី​មហាជន​ផង​ដែរ​ចាប់​តាំង​ពី​ពេល​នោះ​មក។ ជាមួយ​គ្នា​នេះ​ដែរ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា អ្នកស្រី ស៊ូជី ត្រូវ​បាន​េមដឹកនាំ​យោធា​ភូមា​ចោទ​ប្រកាន់​ចំនួន ១០​ករណី ហើយ​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៧៥​ឆ្នាំ។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ដយ​ដង​នៅ​លើ​បណ្ដាញ​សង្គម បើ​ទោះបី​ជាមាន​ការ​បញ្ជាក់​ថា […]

Continue Reading

Fact-Check: រូបថត​វិនាសកម្ម​ព្រៃ​ឈើ​ភូមា​ត្រូវ​បាន​ភ្ជាប់​ដោយ​​មិន​ត្រឹម​ត្រូវ​នឹង​វិនាសកម្ម​ព្រៃ​ឈើ​តំបន់​ព្រៃឡង់​កម្ពុជា

ថ្មីៗ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​សម្រេចផ​្ដាច់​ជំនួយ​សម្រាប់​ជួយ​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស​តំបន់​ការពារ​ព្រៃ​ឈើ​«ព្រៃឡង់» បន្ទាប់​ពី​មើល​ឃើញ​ថា ព្រៃឈើ​នៅ​តំបន់​ការពារ​មួយ​នេះ បន្ត​រង​ការ​កាប់​បំផ្លាញ ហើយ​សកម្មជន​ការពារ​ព្រៃឈើ ត្រូវ​បាន​បង្ក្រាប។ បន្ទាប់​ពី​ស្ថានអាមេរិក​សម្រេច​បែប​នេះ ព័ត៌មាន រូបថត និង​វីដេអូ​អំពី​វិនាស​កម្ម​ព្រៃ​ឈើ​​នៅ​តំបន់​ព្រៃឡង់ ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​មួយ​រូប បាន​ចែក​រំលែក​ព័ត៌មាន​នេះ​ជាមួយ​នឹង​រូបថត​បង្ហាញ​ពី​ការ​បាត់​បង់​គម្រប់​ព្រៃឈើ​បៃតង។ រូបថត​ជាមួយ​នឹង​ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​រាប់​ពាន់​ដង​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ […]

Continue Reading

Fact-Check: ទាហាន​ឈុត​ខ្មៅ​ថៃ​ត្រូវ​បាន​អះ​អាង​ថា​ជា​ក្រុម​នារី​ភូមា​ស្ម័គ្រ​កាន់​អាវុធ​ប្រយុទ្ធ​នឹង​ទាហាន​នៃ​របប​សឹក​ប្រទេស​នេះ

ចាប់​តាំង​ពី​ប្រទេស​ភូមា​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ​ក្រោយ​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក ព័ត៌មាន​អំពី​អំពើ​ហិង្សា បាតុកម្ម ការ​សម្លាប់​មនុស្ស និងការ​វាយ​ប្រយុទ្ធ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ជា​បន្ត​បន្ទាប់​នៅ​លើ​បណ្ដាញ​សង្គម។ ទន្ទឹម​គ្នា​នេះ រូបថត​នារី​ស្លៀក​ឈុត​ខ្មៅ​បំបាក់​ដោយ​អាវុធ​នោះ ត្រូវ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា នារី​ទាំង​នោះ​ជា​ជន​ជាតិ​ភូមា​ដែល​បាន​ស្ម័គ្រ​ចិត្ត​កាន់​អាវុធ​ចូល​រួម​ប្រយុទ្ធ​នឹង​កង​ទ័ព​របស់​របប​សឹក​ភូមា។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ជាមួយ​រូបថត​មួយ​សន្លឹក​នេះ […]

Continue Reading

Fact-Check: គ្មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​យោធា​ភូមា​​ មិន អ៊ុងលាំង ​ដូច​នឹង​រូបថត​នោះ​ឡើយ

បន្ទាប់​ពី​រដ្ឋ​ប្រហារ​យោធា​ភូមា​ដែល​បាន​ទម្លាក់​មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក អ្នក​ប្រើ​បណ្ដាញ​សង្គម​កម្ពុជា បាន​ចែក​រំលែក​នូវ​ព័ត៌មាន​ជា​ច្រើន​អំពី​វិបត្តិ​នយោបាយ​ និង​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​រួម​ជាមួយ​ការ​ចោទ​សួរ​ថា តើ​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងលាំង ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្លាំង​សន្តិសុខ​មែន​ ឬយ៉ាងណា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ […]

Continue Reading