Fact-Check: លោក​ ហ៊ុន សែន មិន​បាន​បង្ហាញ​សុជីវធម៌​ទាំង​ស្រុង​ទៅ​កាន់​មន្ត្រី​ការទូត​អង់គ្លេស​មែន​ឬទេ?

ជំនួយ​​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ប្រភេទ​ AstraZeneca​ចំនួន ៤១៥,០០០​ដូស ដែល​ផ្ដល់​ដោយ​ចក្រ​ភព​អង់គ្លេស​មក​កម្ពុជា ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​សីហា​កន្លង​មក​នេះ ដោយ​មាន​វត្តមាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចូល​រួម​ទទួល​វ៉ាក់សាំង​នោះ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​មន្ត្រី​ទូត​អង់គ្លេស​លើក​ដៃ​សំពះ​ជម្រាប​សួរ​លោក ហ៊ុន សែន ប៉ុន្តែ មេដឹកនាំ​កម្ពុជា​រូបនេះ មិន​បាន​លើក​ដៃ​សំពះ​វិញ​ទេ។ រូបថត​មួយ​សន្លឹក​នេះ នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា លោក ហ៊ុន សែន គ្មាន​សុជីវធម៌​នោះ​ឡើយ ខណៈ​មន្ត្រី​ទូត​បរទេស​បាន​លើក​ដៃ​ជម្រាប​សួរតាម​របៀប​ខ្មែរ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ក្នុង​បណ្ដាញ​សង្គម ដែល​បង្ហាញ​បុរស​បរទេស​ម្នាក់​សំពះ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះអាង​ថា លោក​ ហ៊ុន សែន បង្ហាញ​ឥរិយាបថ​មិន​សម​រម្យ​ចំពោះ​បុរស​បរទេស​រូប​នោះ ដោយ​មិន​បាន​លើក​ដៃ​សំពះ​បុរស​បរទេស​រូប​នោះ​វិញ​ឡើយ។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ដែល​រៀបរាប់​ថា «អង់គ្លេស​អើយ កុំ​ជោរ​ជាមួយ​សម្ដេច! […]

Continue Reading

Fact Check: រូប​ថត​តាំង​នៅ​ក្នុង​ខុទ្ទកាល័យ​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ត្រូវ​បាន​កាត់​ត

​ខណៈពេល​នឹង​មាន​​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​នៅ​ឆ្នាំ​ក្រោយ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នោះ ការ​ចោទ​ប្រកាន់​ និង​វាយ​ប្រហារ​រិះគន់​រវាង​គណបក្ស​នយោបាយ​មួយ​ទៅ​លើ​គណបក្ស​នយោបាយ​មួយ​ទៀត បានកើត​ឡើង​ព្រោង​ព្រាត​នៅ​លើ​បណ្តាញ​សង្គម​ ជាពិសេស​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។​ ក្នុង​ចំណោម​នោះ​​​​ ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ការិយាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​រូបតាំង​របស់​​មេដឹក​នាំ​​វៀត​ណាមនោះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០២១​​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ចូល​ទៅ​ក្នុង​ក្រុមហ្វេស​ប៊ុក​​ Cnrp Fresh News ដោយ​បាន​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់កម្ពុជាលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​អង្គុយ​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​របស់​លោក​។​ រូប​ថត​មួយ​សន្លឹក​ដដែរ​នេះ​ ក៏​​បង្ហាញ​អំពី​រូប​ថត​តាំង​នៅ​ពី​ក្រោយ​កៅ​អី​ដែល​លោក​កំពុង​អង្គុយ​ផង​ដែរ​ ដោយ​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​របស់​លោក​កំពុង​តែ​ឈរ​ចាប់​ដៃ​ជាមួយ​នឹង​មេដឹក​នាំ​របស់​ប្រទេស​វៀត​ណាម​។​ រូប​ថត​នេះ​ ត្រូវ​បាន​​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អា​ខ្វាក់​ ក្បត់​ជាតិ​ខ្មែរ​ ធ្វើ​បដិវត្តន៍​ពណ៌​ ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស្រប​ច្បាប់​ប៉ុល​ពត​ យក​ទៅ​លក់​ឲ្យ​​យួន​ ដែល​ធ្វើ​ឲ្យ​​យួន​ឈ្លាន​ពាន​ និង​គ្រប់​គ្រង​ខ្មែរ​រហូត​មក​ដល់​ពេល​នេះ​»​។​ Facebook Post | Archived Link […]

Continue Reading