Fact Check: តើកងទ័ពវៀតណាមពិតជាបានបង្ក្រាបពលរដ្ឋខ្មែរក្រោមដែលប្រឆាំងនឹងវៀតណាមមែនឬទេ?
ក្រោយពីសាលារាជធានីភ្នំពេញ បានសម្រេចឱ្យរុះរើសំណង់បណ្ដែតទឹកនានា ដោយភាគច្រើនអ្នកដែលរស់នៅតាមសំណង់ទាំងឡាយនោះជាជនជាតិវៀតណាម ចេញពីភូមិសាស្ត្ររបស់ខ្លួន វាបានក្លាយទៅជាប្រធានបទថ្មីមួយ ដែលអ្នកប្រើប្រាស់បណ្តាញសង្គមបានយកមកជជែក ដេញដោល និងចោទជាសំណួរបន្តបន្ទាប់។ ជាក់ស្តែងថ្មីៗនេះ មានរូបថតជាច្រើនសន្លឹក ដែលបានបង្ហាញអំពីទិដ្ឋភាពចាប់ចង និងធ្វើការវាយដំពីសំណាក់ក្រុមមនុស្សពាក់ឯកសណ្ឋានមួយក្រុម ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយនឹងការអះអាងថា កងទ័ពយួនចាប់ផ្ដើមបើកការបង្ក្រាបពលរដ្ឋខ្មែរក្រោមដែលប្រឆាំងយួនហើយ។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ អ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតជាច្រើនសន្លឹក ដែលបង្ហាញអំពីទិដ្ឋភាពចាប់ចង និងវាយដំពីសំណាក់ក្រុមមនុស្សមួយក្រុម។ អ្នកប្រើហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់អះអាង នៅក្នុងសារបង្ហោះរបស់ខ្លួនផងដែរថា រូបថតទាំងនេះគឺជាទិដ្ឋភាពកងទ័ពយួន (វៀតណាម) បាននឹងកំពុងបង្រ្កាបពលរដ្ឋខ្មែរក្រោមណាដែលនៅតែបន្តរៀន និងប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់ ប្រពៃណីរបស់ខ្មែរ។ រូបថតជាមួយសំណេរនេះត្រូវបានចែករំលែកបន្តៗគ្នាជាច្រើនពាន់ដង រួមជាមួយនឹងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីសារបង្ហោះរបស់អ្នកប្រើហ្វេសប៊ុកខាងលើដែលបានរៀបរាប់ជាភាសាខ្មែរ ដោយអមជាមួយនឹងរូបថតថា «កងទ័ពយួនចាប់ផ្ដើមបើកការបង្ក្រាបពលរដ្ឋខ្មែរក្រោមដែលប្រឆាំងយួន កងទ័ពយួនជាច្រើននាក់បានធ្វើការបង្ក្រាបទៅលើពលរដ្ឋខ្មែរក្រោមដែលនៅតែបន្តរៀនអក្សរខ្មែរ នឹងកាន់ប្រពៃណីទំនៀមទម្លាប់ ដោយមិនខ្ចីរៀនអក្សរយួន នឹងកាន់ប្រពៃណីយួនតាមយួនបញ្ជា ទើបយួនធ្វើការបង្ក្រាបយ៉ាងសាហាវឃោរឃៅបែបនេះ។ ទង្វើរបស់យួនគឺអមនុស្សធម៌ជាទីបំផុត ដែលរឹតត្បិតសេរីភាពពលរដ្ឋខ្មែរក្រោម។ សត្រូវមិនមែនមិត្ត(ចាំទុក)!!»។ Facebook Post | Archived […]
Continue Reading