Fact Check: តើគ្រូបង្រៀនថៃម្នាក់បានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងរបស់អាមេរិកមែនដែរឬទេ?
គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសថៃមានអត្រាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩សរុបមានចំនួន ១៦.៥៩% ដែលធៀបជាមួយនឹងប្រជាជនគោលដៅចំនួន ៥០លាននាក់ ដោយបានប្រើប្រាស់វ៉ាក់សាំងដូចជា CoviShield ដែលផលិតឡើងនៅក្នុងប្រទេសឥណ្ឌាក្រោមអាជ្ញាប័ណ្ណរបស់អាស្ត្រាហ្សេនីកា, និងវ៉ាក់សាំងស៊ីណូវ៉ាក់របស់ប្រទេសចិន។ យុទ្ធនាការនៃការចាក់វ៉ាក់សាំងនេះ បានធ្វើឲ្យមានការជជែកដេញដោល យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមថៃយ៉ាងផុសផុល អំពីប្រសិទ្ធភាព និងផលប៉ះពាល់នៃប្រភេទវ៉ាក់សាំងដែលខ្លួនទទួលបាន។ ក្នុងចំណោមនេះមានទំព័រហ្វេសប៊ុកព័ត៌មានមួយ បង្ហោះវីដេអូឃ្លីបដោយបានរាយការណ៍ថាមានអ្នកគ្រូបង្រៀនជនជាតិថៃម្នាក់ត្រូវបានបាត់បង់ជីវិត ក្រោយពីទទួលបានការចាក់វ៉ាក់សាំងរបស់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា វីដេអូដែលអ្នកប្រើប្រាស់បានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ថ្មីៗកន្លងទៅនេះ ទំព័រហ្វេសប៊ុក Kim Sophat World News បានបង្ហោះវីដេអូឃ្លីបរាយការណ៍មួយដោយបានអះអាងថា គ្រូបង្រៀនម្នាក់បានស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំងរបស់អាមេរិចលាយជាមួយវ៉ាក់សាំងចិន។ ទំព័រហ្វេសប៊ុកដដែលខាងលើនេះ បានលើកឡើងនៅក្នុងវីដេអូរបស់ខ្លួនថាវ៉ាក់សាំងអាស្ត្រាហ្សេនីកានេះ គឺជាវ៉ាក់សាំងរបស់អាមេរិក។ វីដេអូនេះត្រូវបានចែករំលែកតៗគ្នាជាមួយម៉ឺនដង រួមជាមួយនឹងប្រតិកម្មចម្រុះរាប់ពាន់ពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក ដែលបានសរសេររៀបរាប់ថា «អាសន្នធំហើយ! គ្រូបង្រៀនម្នាក់បានស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំងរបស់អាមេរិចលាយជាមួយវ៉ាក់សាំងចិន»។ Facebook Post | Archived Link […]
Continue Reading