តើនេះជាទិដ្ឋភាពនៃការត្រៀមសព្វាវុធរបស់ប្រទេសចិនមែនដែរឬទេ?
ខណៈដែលចិនគំរាមប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi នៅដែនដីកោះតៃវ៉ាន់នោះ រូបថតមួយសន្លឹក ដែលបង្ហាញកម្លាំងយោធា និងការដាក់ពង្រាយកាំភ្លើងធំនៅតាមបណ្ដោយឆ្នេរមួយកន្លែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ រូបថតនេះ ត្រូវបានភ្ជាប់ទៅនឹងការប្រឈមមុខគ្នារវាងប្រទេសចិន និងតៃវ៉ាន់ ដែលមានការចែកចាយតៗគ្នាជាច្រើនយ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ដោយសំណេរខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២កន្លងទៅថ្មីនេះ ទំព័រហ្វេសប៊ុកមួយ ឈ្មោះថា «Pey Pey Ly» បានបង្ហោះរូបថតពីរសន្លឹក បង្ហាញទិដ្ឋភាពនៃការតម្រៀបជួរគ្នាឈុតកាំភ្លើងធំនៅតាមបណ្ដោយឆ្នេរមួយកន្លែង។ រូបថតខាងលើ បានភ្ជាប់ជាមួយនឹងសំណេរថា «ស្មានតែចិនខ្លាំង ការពិតបានតែព្រុស»។ ការបង្ហោះនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានរៀបរាប់ថា «ស្មានតែចិន គាត់ខ្លាំង តាមការពិត ជាតៅហ៊ូស្អុយសោះ បានតែព្រុសមិនហ៊ានខាំ»។ Facebook Post | Archived Link រូបថតភ្ជាប់ទៅនឹងសំណេរខាងលើ ក៏ត្រូវបានរកឃើញ និងចែកចាយដោយអ្នកប្រើប្រាស់ដទៃទៀត […]
Continue Reading