រូបភាព​បុរស​ម្នាក់​គូ​រូប​សកម្មជន​បរិស្ថាន​ គឺ​ជា​រូបភាព​បង្កើត​​ពី​កម្មវិធី​ទូរស័ព្ទ​ដៃ

បន្ទាប់​ពី​សកម្មជន​ការពារ​បរិស្ថាន ៥​រូប ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​​​នៅ​ដើម​ខែ​កក្កដា​នេះ រូបភាព​បុរស​ម្នាក់​​គូ​រូប​សកម្ម​ជន​ទាំង​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបភាព​នោះ​ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​មួយ​ចំនួន​ជឿ​ថា ​ជា​ការពិត។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម រូបថត​បុរស​ម្នាក់​គូ​រូប​សកម្មជន​បរិស្ថាន​កម្ពុជា ៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ឃុំ​នោះ ត្រូវ​បាន​គេ​បង្ហោះ​​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​ថា ពិត​ជា​មាន​បុរស​ម្នាក់​គូ​រូប​សកម្មជន​បរិស្ថាន​ទាំង ៤​រូប​នោះ។ ​ព័ត៌មាន​នេះ​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប​ និង​មតិ​យោបល់​ដ៏​ច្រើន​ ដែល​ជឿ​ថា រូបថត​នេះ​ជា​ការ​ពិត។ ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​ពី​ព័ត៌មាន​ទាំង​ស្រុង​​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “អ្នក​ក្លាហាន​ក្នុង​ដួង​ចិត្ត​កម្ពុជា សុខ​ចិត្ត​ស្លាប់​ខ្លួន​កុំ​ឱ្យ​តែ​ស្លាប់​ជាតិ មាន​មនសិកា​រ​ខ្ពស់ មាន​ឧត្ដម​គតិ​ស្នេហា​ជាតិ មាន​បេះដូង​ធំ​ទូលាយ​ប៉ុន​ជាតិ”។ Facebook Post | Archived រូបថត​ដូច​គ្នានេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​សិប​ពាន់​ដង។ ខាង​ក្រោម​នេះ  គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “វីរៈបុរស​ព្រៃឈើ​ក្នុង​បេះដូង​កម្ពុជា”។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

លោក​ ផែង​ វណ្ណៈ​ ពុំ​បាន​ជាប់​ពន្ធនាគារ​ដូច​ការ​អះ​អាង​នោះ​ឡើយ​

កាល​ពី​សប្ដាហ៍​មុន អ្នក​ស្រី​ ហ៊ុន ស៊ី​ណាត​ ដែល​ជា​ប្អូន​ស្រី​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប្ដឹង​​ទៅ​លើ​​អ្នក​លេង​ហ្វេសប៊ុក​ល្បី​ឈ្មោះ លោក ផែង វណ្ណៈ ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​អំពី​ជម្លោះ​គ្រួសារ​អ្នក​អត្ថាធិប្បាយ​កម្មវិធី​ប្រកួត​បាល់ទាត់ លោក ជឿន ប៊ុនចក់ ហៅ ជីកចក់ និង​អ្នក​លក់​ឡេ​នៅ​លើ​បណ្ដាញ​សង្គម អ្នក​នាង ទ្រិញ ផល្លា​​។ ភ្លាមៗ​ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម ​បាន​លើក​ឡើង​ថា ​លោក​ ផែង​ វណ្ណៈ បាន​ជាប់​គុក​ហើយ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ទទួល​ប្រតិកម្ម​មតិ​ចម្រុះ​ និងចែក​ចាយ​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​នៅ​លើ​បណ្តាញ​សង្គម​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ កាមទេព លីម ហុង​ បាន​​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ថា អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដ៏​ល្បី​ឈ្មោះ លោក​ ផែង​ វណ្ណៈ​ បាន​ជាប់​ពន្ធនាគារ​ហើយ​។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង […]

Continue Reading