រូបថត​សណ្ឋាគារ​ Aung Ban ​នៅ​ភូមា​ ត្រូវ​បាន​កាត់​ត​ថា ​ជា​ឃ្លាំង​ស្ដុក​ទឹក​អប់​​ DIOR នៅ​ថៃ

ក្រោយ​ពី​មាន​គ្រោះ​រញ្ជួយ​ដី​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ចុង​ខែ​មីនា​កន្លង​មក​ រូបភាព​ និង​វីដេអូ​ឃ្លីប​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅលើ​បណ្ដាញ​សង្គម​។​ ក្នុង​នោះ​ រូប​ថត​អគារ​បែក​បាក់​មួយ​កន្លែង​នៅ​មីយ៉ាន់ម៉ា​ ត្រូវ​បាន​អះអាង​ថា​ ជា​ឃ្លាំង​ស្ដុត​ទឹក​អប់​ម៉ាក​ Dior។ ការអះអាង​បែប​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុសផុល​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ រូប​ភាព​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​អគារ​បែក​បាក់​មួយដោយ​មាន​ស្លាក​យីហោ​ទឹក​អប់​ម៉ាក​ Dior​ ត្រូវ​បាន​គេ​បង្ហោះ​ឡើង​ដោយ​ភ្ជាប់​ថា​ នោះ​គឺ​ជា​ឃ្លាំង​ស្ដុក​ទឹក​អប់​ ដែល​ត្រូវ​បាន​ខូច​ខាត​ក្រោយ​ពី​មាន​គ្រោះ​រញ្ជួយ​ដី​។​ រូប​ភាព​ជាមួយ​ការ​អះអាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ និង​មតិ​យោបល់​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ដែល​ត្រូវបាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​​ថ្ងៃ​ទី​០៤​ ខែ​មេសា​ ឆ្នាំ​២០២៥​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «ត្រឹម​តែ​មួយ​វិនាទី​ប៉ុណ្ណោះ​ អគារ​ ៣​ជាន់​នៃ​ឃ្លាំង​ស្តុកទឹកអប់​ DIOR ត្រូវ​បាន​កប់​ក្នុង​គំន​របាក់បែក​ ទោះ​បី​ជា​ក្រុមហ៊ុន​មាន​ធនធាន​ហិរញ្ញវត្ថុ​រឹងមាំ​ក៏ដោយ​ ប៉ុន្តែ​ការ​ខូចខាត​ដោយសារ​ការ​រញ្ជួយ​ដី​នេះ​ពិត​ជា​មិនអាច​វាស់វែង​បាន​»។​ Facebook Post | Archived  ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image […]

Continue Reading

វីដេអូ​​​ផ្លូវ​បាក់​ស្រុត​នៅ​កណ្ដាល​ក្រុង​បាងកក ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្ប​និម្មិត

ក្រោយ​រញ្ជួយ​ដី​វាយ​ប្រហារ​ប្រទេស​ភូមា និង​ប៉ះ​ពាល់​ដល់​ថៃ​កាល​ពី​សប្ដាហ៍​មុន វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​​ផ្លូវ​មួយ​កន្លែង​បាន​បាក់​ស្រុត​នោះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា មហន្តរាយ​នេះ​បណ្ដាល​មក​ពី​ការ​រញ្ជួយ​ដី​​។​ វីដេអូ​ជាមួយ​ការ​អះអាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ ​ ដែល​នាំ​ឱ្យ​មាន​ការ​​​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​វីដេអូ​ទាំង​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា​ ការអះអាង​នេះ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​

Continue Reading

ប្រាសាទ​បុរាណ​ខូច​ខាត​ដោយ​រញ្ជួយ​ដី​នៅ​ Mandalay ត្រូវ​បាន​ច្រឡំ​ថា​ជា​ចេតិយ​ Shwedagon

បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​បាន​អង្រួន​ភូមា និង​ថៃ​មក វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​នៃ​សំណង់​ប្រាសាទ​បុរាណ​បាក់​បែក​ ត្រូវ​បាន​បង្ហោះ​ឡើង​ ដោយ​ភ្ជាប់​ទិដ្ឋភាព​មុន​ និង​ក្រោយ​មាន​ព្រឹត្តិការណ៌​គ្រោះ​ធម្មជាតិ​មួយ​នេះ​។​ អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ជា​ច្រើន​ បាន​ចែក​រំលែក​ និង​ប្រតិកម្ម​ចំពោះ​ការ​បង្ហោះ​ខាង​លើ​​។​ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ បន្ទាប់​ពី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ជាមួយ​ Google Reverse Image search យើង​បាន​រក​ឃើញ​ថា​ ការ​អះអាង​នេះ​ ធ្វើ​​ឱ្យ​មាន​ការ​យល់​ច្រឡំ​។​

Continue Reading

រូបភាព​ក្មេង​ដែល​មើល​ទៅ​ដូចជាប់​​ក្នុ​ង​គំនរ​បាក់បែក​​ មិន​មែន​ជា​ជន​រង​គ្រោះ​រញ្ជួយ​ដី​ថ្មីៗ​នេះ​ទេ

រូបភាព​ក្មេង​ម្នាក់​ដែល​មើល​ទៅ​ដូច​ជា​​ជាប់​ក្នុង​គំនរ​បាក់បែក​នោះ​ ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ ដែល​បណ្ដាល​ឱ្យ​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ជឿ​ថា​ ក្មេង​តូច​នោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គំនរ​បាក់​បែក​នៃ​សំណង់​អគារ​ក្រោយ​ហេតុការណ៍​រញ្ជួយ​ដី។​ រូបភាព​ខាង​លើ​​ បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ និង​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គ​មនា​ពេល​ថ្មី​ៗ​នេះ​។ ទោះ​យ៉ាង​ណា​ Fact Crescendo បាន​ផ្ទៀង​ផ្ទាត់​ និង​បញ្ជាក់​ថា​ ការ​បង្ហោះ​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​ឡើយ​។

Continue Reading

ជន​អន្តោប្រវេសន៍​​ដែល​​ប៉ូលិស​​ថៃ​​ឃាត់​​ខ្លួន​​នៅ​​ភាគ​ខាង​ត្បូងមិន​មែន​​ជា​​ជន​ជាតិ​​ខ្មែរ​​ទេ​

ស្រប​ពេល​ព័ត៌មាន​ទាក់ទ​ងនឹង​ការ​ឃាត់​ខ្លួ​នពលករខ្មែរ​ដែល​ព្យាយា​ម​ចូល​ទៅ​កាន់​ប្រទេសថៃ​ដោយខុសច្បាប់ បាន​កើត​ឡើង​ជា​រឿយ​ៗ​នោះ​ វីដេអូ​ឃ្លីបមួយ​​ដែល​បង្ហាញ​​មនុស្ស​មួយ​ក្រុម​​លាក់​ខ្លួន​នៅ​ក្នុង​រថយន្ត​​មួយ ត្រូវ​បាន​បង្ហោះ​ឡើង​​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា មនុស្ស​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នោះ គឺ​ជា​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​។​ វីដេអូ​ឃ្លីប​ភ្ជាប់​នឹង​ការ​អះអាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បង្ហោះ​យ៉ាង​ផុសផុល​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មីនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​រក​ឃើញ​មនុស្ស​មួយ​ក្រុម​​បាន​លាក់​ខ្លួន​នៅ​ក្នុង​រថយន្ត​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ បាន​រៀប​រាប់​ក្នុង​ន័យ​ថា មនុស្ស​ដែល​តម្រួត​ថៃ​ឃាត់​ខ្លួន​នោះ គឺ​​ជា​ពល​ករ​ខ្មែរ​ដែល​ព្យាយាម​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។​ ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍ និង​ទីតាំង​​ដែល​បាន​កើត​ឡើង​នោះ​ឡើយ​ ដែល​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់នៅ​តាម​​បណ្ដាញ​សង្គម​ បាន​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​ ដែល​បាន​សរសេរ​ថា «ឃើញ​ហើយ​គួរ​អោយ​សង្វេគ​ជាតិ​សាសន៍​ខ្ញុំ​😫🥺»។​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ […]

Continue Reading

នារី​២​នាក់​ដែល​តម្រួត​​ថៃ​រក​ឃើញ​លាក់​ខ្លួន​ក្នុង​រថយន្ត​មួយ​គ្រឿង​នោះ គឺ​ជា​ជន​ជាតិ​ភូមា មិន​មែន​ស្ត្រី​ខ្មែរ​ទេ

ស្រប​ពេល​ព័ត៌មាន​ទាក់ទ​ងនឹង​ការ​ឃាត់​ខ្លួ​នពលករខ្មែរ​ដែល​ព្យាយា​ម​ចូល​ទៅ​កាន់​ប្រទេសថៃ​ដោយខុសច្បាប់ បាន​កើត​ឡើង​ជា​រឿយ​ៗ​នោះ​ វីដេអូ​ឃ្លីបមួយ​ បង្ហាញ​​ស្រ្តី​ ២នាក់​លាក់​ខ្លួន​នៅ​ក្នុង​ហិប​រថយន្ត​មួយ​គ្រឿង​ និង​​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ​ថៃ​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​​ជាមួយ​ការ​អះ​អាង​ថា​ ពួកគេ​ជា​ពល​ករ​ខ្មែរ​។​ វីដេអូ​ឃ្លីបភ្ជាប់​នឹង​ការ​អះ​អាង​​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បង្ហោះ​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​​លើ​​វីដេអូ​នេះ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ ឈ្មោះ​ថា​ «គណបក្ស​ភ្លើ​ងទៀន​ខេត្ត​ត្បូង​ឃ្មុំ-Tbong Khmum Candle light Party»​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​​ស្រ្តី​ ២នាក់​ ត្រូវ​បាន​ក្រុម​តម្រួត​​ថៃ​ រក​ឃើញ​នៅ​ក្នុង​ហិប​រថយន្ត​ភីកអាប់​មួយ​គ្រឿង​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​​នេះ​ ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ ស្ត្រី​ទាំង​ ២នាក់​នោះ​ គឺ​ជា​ពល​ករ​ខ្មែរ​​ខុស​ច្បាប់​ ដែលត្រូវ​បាន​សមត្ថកិច្ច​ថៃ​ខ្លួន។ ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍ និង​ទីតាំង​​ដែល​បាន​កើត​ឡើង​នោះ​ឡើយ​ ដែល​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់នៅ​តាម​​បណ្ដាញ​សង្គម​ បាន​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «ពលករ​ខ្មែរ​ខុស​ច្បាប់​ ត្រូ​វបាន​អាជ្ញាធរ​ថៃចា​ប់ខ្លួន​ អាណិត​ជាតិសាសន៍ខ្មែរណាស់​ ដើម្បី​បាយ​បីពេ​ល […]

Continue Reading