តារាកំប្លែងអាមេរិកម្នាក់ ត្រូវបានកាត់តជាអ្នកបើកបរយន្តហោះចម្បាំង
ការបើកការវាយប្រហារ និងឈ្លានពានទៅលើប្រទេសអ៊ុយក្រែនពីសំណាក់កងទ័ពរុស្ស៊ីនាពេលនេះ កំពុងក្លាយជាប្រធានបទក្តៅមួយ ខណៈពេលដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ ក្នុងនោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពអ្នកបើកយន្តហោះចម្បាំងម្នាក់ ត្រូវបានចែកចាយដោយទំព័រហ្វេសប៊ុកមួយ។ អ្នកបើកយន្តហោះម្នាក់នេះ ត្រូវបានគេអះអាងថាជាខ្មោចនៃទីក្រុងគៀវ (Ghost of Kyiv) ដោយបានបាញ់ទម្លាក់យន្តហោះរបស់រុស្ស៊ីរហូតទៅដល់៦គ្រឿង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ជាមួយនឹងការអះអាង បង្ហោះនៅលើបណ្តាញសង្គមនោះ គឺធ្វើឡើងមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ ទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា SPK បង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពអ្នកបើកយន្តហោះចម្បាំងមួយគ្រឿង ភ្ជាប់នឹងការអះអាងថា លោកគឺជាអ្នកបើកបរ ដែលអាចបាញ់ទម្លាក់យន្តហោះរបស់ប្រទេសរុស្ស៊ីរហូតដល់ទៅ ៦គ្រឿងក្នុងរយៈពេលមិនដល់មួយម៉ោង។ ការបង្ហោះរូបថតនេះ ត្រូវបានចែករំលែកជាច្រើនរយដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើន ក៏បញ្ចេញមតិ និងប្រតិកម្មទៅនឹងរូបថតនេះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកខាងលើ សរសេររៀបរាប់ថា «គាត់កំពុងតែល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គមសកល ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីគ្រូៗជំនាញបង្វឹកផ្នែកហោះហើរ និងបញ្ជាយន្តហោះចម្បាំងជុំវិញពិភពលោក ដោយសារគាត់ម្នាក់ឯងសោះ អាចហោះប្រយុទ្ធ ទម្លាក់យន្តហោះរុស្ស៊ីរហូតដល់ទៅ៦គ្រឿង ក្នុងរយៈពេលមិនដល់មួយម៉ោង។ យន្តហោះគាត់ គឺគាត់បានសរសេរឈ្មោះលើវាថា Ghost […]
Continue Reading