ព័ត៌មាន​ និង​ទិដុ្ឋភាព​សិល្បៈករ​ទ្រហោ​យំ​ជា​ច្រើន​អំឡុង​ពិធី​បុណ្យ​បូជាសព​មួយ​​ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ព្រោង​ព្រាត​កាល​ពី​សប្ដាហ៍​មុន ដោយ​នាំ​​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​យល់​ច្រឡំ​ថា នោះ​គឺ​ជា​ទិដ្ឋភាព​ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការផ្សព្វ​​ផ្សាយ​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មីនា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Komsan Sabay»​ បាន​ចែក​ចាយ​ព័ត៌មាន​មួយ​ ដែល​បាន​បង្ហាញ​​ក្រុម​សិល្បៈករ និង​តារា​​ជា​ច្រើន​រូប​​​​ទ្រហោយំ​។​

ព័ត៌មាន​នេះ​ ត្រូវ​បាន​ភ្ជាប់​នឹង​ការ​​អះ​អាង​នា​ពេល​ថ្មី​ៗ​នេះ​ថា​​ គឺជា​ទិដ្ឋភាព​កូនប្រុសស្រី​ និង​សិល្បៈករ​ សិល្បៈការនី​ ពេល​បូជា​សព​លោក អ៊ិត​ សេដ្ឋា​។​

ការ​ផ្សព្វផ្សាយ​​ព័ត៌មាន​មួយ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​រៀប​រាប់​ភ្ជាប់​​​ថា​ នេះ​​គឺ​ជា ទិដ្ឋភាព​​សម្រែក​ទ្រហោ​យំ របស់កូនប្រុសស្រី​ និង​សិល្បៈករ​ សិល្បៈការនី​ ពេល​បូជា​សព​លោក​…។​

Facebook Post | Archived Link

ការ​អះ​អាង​ដូច​គ្នា​នេះ​ ក៏ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រ​ 24 Hot Topic កាល​ពី​ថ្ងៃទី​០៦​ ខែ​មីនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ផង​ដែរ​។​

24 Hot Topic Link | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

វីដេអូ​ឃ្លីប​​​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​​លើ​​បណ្ដាញ​​ YouTube ដែល​ត្រូវ​បាន​បង្ហោះ​តាំង​ពី​ថ្ងៃ​ទី​០៥​ ខែ​មិថុនា​ ឆ្នាំ​២០១៧​កន្លង​ទៅ​។​

វីដេអូ​ខាង​លើ​ បាន​បង្ហាញ​ទិដ្ឋភាព​ការ​ស្រែក​ទ្រហោ​យំ​​ពី​សំណាក់​ក្រុម​គ្រួសារ​ និង​សិល្បៈ​ករ​ជា​ច្រើន​ ដោយ​មាន​ការ​សោក​ស្ដាយ​ចំពោះ​ការ​បាត់បង់​នូវ​ពិធី​ករ​ដ៏​ល្បី​ឈ្មោះ​មួយ​។​

ព័ត៌មាន​នៃ​ការ​មរណភាព​ និង​បូជា​សព​របស់​លោក​ គឺ​ជា​ព័ត៌មាន​ចាស់​ ដែល​បាន​កើត​ឡើង​ ៥​ឆ្នាំ​កន្លង​មក​ហើយ​។​

YouTube Link | Archived Link

ករណី​មរណភាពរ​បស់ពិ​ធី​ករ​ល្បី​ឈ្មោះ​លោក​ អ៊ិត​ សេ​ដ្ឋា ខាង​លើ​នេះ​ បានបង្កើ​តឲ្យមា​នការសោកស្តា​យជាខ្លាំង​ពី​សំណា​ក់មហាជន​ ព្រោះ​តែជា​រឿង​ដែល​មិននឹ​កស្មានដល់​។

លោក​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​០៤​ ខែ​មិថុនា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ ​ក្នុ​ង​អាយុ​ ៤៧​​ឆ្នាំ​ ​បន្ទា​ប់ពី​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់​ធ្ងរ។ សូម​មើល​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ព័ត៌មាន​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ​ គឺ​ធ្វើ​ឱ្យ​មាន​ការ​​យល់​ច្រឡំ។​ ការ​ពិត​​ ការ​មរណភាព​របស់​ពិធី​ករ​ដ៏​ល្បី​ឈ្មោះ​លោក​ អ៊ិត​ សេដ្ឋា​ កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​ គឺ​ជា​ព័ត៌មាន​ចាស់​ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ឡើង​វិញ​។​

Avatar

Title:ព័ត៌មាន​ចាស់ស្ដី​ពី​​មរណភាព​ពិធីករ​ម្នាក់​​ត្រូវ​បាន​ផ្សាយ​ឡើង​​វិញ​នាំ​ឱ្យ​យល់​ច្រឡំ

Fact Check By: Kakada Sim

Result: Missing Context