Fact Check: រូប​ថត​កញ្ញា​ សេង​ ធារី​ មាន​ពុក​មាត់​ជា​រូប​ថត​កាត់​ត

​សំណុំ​រឿង​​ក្បត់​​ជាតិ​​របស់​​អតីត​សកម្មជន​ និង​ថ្នាក់​ដឹកនាំ​​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាប់​ផ្តើម​សវនាការ​សារជាថ្មីកាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​​ស្នើ​ឲ្យ​ជន​ជាប់​ចោទ​ចំនួន​៦​នាក់ ​មក​បង្ហាញ​ខ្លួន​នៅ​សវនាការ​ ក្នុង​នោះ​ក៏​មាន​កញ្ញា ​សេង ធារី​ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ ដែល​ជា​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ​និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូប​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​សកម្ម​ជន​សិទ្ធិ​មនុស្ស​កញ្ញា​ សេង​ ធារី​ មាន​ពុក​មាត់​ និងពុក​​ចង្កា​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ អាច​នឹង​ត្រូវ​បាន​គិត​ថា​ជា​រូប​ថត​ពិត​ដោយ​មាន​ការ​ចែក​ចាយ​បន្ត​នៅ​តាម​​បណ្តាញ​សង្គម​​នា​នា​​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី០៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​២​សន្លឹក​ ​បង្ហាញ​នូវ​ទិដ្ឋ​ភាព​កញ្ញា​ សេង​ ធារី​ កំពុង​ឈរ​ក្នុង​ឈុត​សម្លៀក​បំពាក់​អប្សរា​ និង​មាន​ពុក​មាត់​ ពុក​ចង្កា​ផង​ដែរ​។​ កញ្ញា​ សេង​ ធារី​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ ដើម្បី​ពលរដ្ឋ​ខ្មែរ​ និង​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស​ដ៏​សកម្ម​មួយ​រូប​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែ​ក​ចាយ​ និង​ប្រតិកម្ម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​មួយ​ចំនួន​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកបាន​សរសេរ​រៀប​រាប់​ថា​ «​តុលា​ការ​កម្ពុជា​ មិន​បើក​សវនៈការ​ [សវនា​ការ​] កាត់​ក្ដី​ជំពូក​មនុស្ស​ឆ្កួត​ឡើយ​…! […]

Continue Reading

តើ​លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​គេ​ចាប់​ខ្លួន​មែន​ដែរ​ឬ​ទេ​?​

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ សម​ រង្ស៊ី​ ដែល​បាន​ទទួល​បាន​សម្លេង​គាំទ្រ​ ​៥៥​អាសនៈ​​នៅ​ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង ​១២៣​នោះ​ បច្ចុប្បន្ន ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ និង​ត្រូវ​បាន​គេ​រិះ​គន់​ និង​ប្រតិកម្ម​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​។​ ក្នុង​ចំណោម​នោះ​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋ​ភាព​លោក​ ស​ម រង្ស៊ី​ ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ អាច​នឹង​ត្រូវ​បាន​គិត​ថា​គឺ​ជា​ រូប​ថត​ពិត​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ចែក​ចាយ​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី០៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​ សម​ រង្ស៊ី​ មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ចាប់​ខ្លូន​ និង​នាំ​ដំណើរ​ដោយ​សមត្ថកិច្ច​នគរបាលមួយ​រូប​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​លំអិត​អំពី​ទីតាំង​ និងការ​ចាប់​ខ្លួន​នេះ​ឡើយ​។​ រូប​ថត​នេះ​ ក៏​ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ដោយ​អ្នក​ប្រើ​ប្រាស់​ ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ដង​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកបាន​សរសេរ​រៀប​រាប់​ថា​ «​ក្រោម​មេឃ​តែ​មួយ​ វាសនា​ខុស​គ្នា​»។​ Facebook Post […]

Continue Reading

Fact-Check: តើ​ស្ត្រី​ក្នុង​រូបថត​នេះ​ជា​នរណា?

រូបថត​មួយ​សន្លឹកដែល​បង្ហាញ​ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​បុរាណ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ស្ត្រី​ក្នុង​រូបថត​នេះ គឺ​ជា​ស្ត្រី​កំណាន់​ម្នាក់​របស់​មន្ត្រី​បារាំង​មួយ​រូប​នៅ​សម័យ​អាណានិគម​បារាំង​នៅ​កម្ពុជា។ រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​គេ​អះ​អាង​ថា​ជា នាង​ទាវ នៅ​ក្នុង​រឿង​ទុំទាវ ផង​ដែរ។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ថៃ​ផង​ដែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ទៀត​ផង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​កន្លង​មក​ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ចៅ​កម្ពុជា-Chao Kampuchea បាន​បង្ហោះ​រូបថត​ស​ខ្មៅ​មួយ​សន្លឹក ហើយ​រៀបរាប់​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​នារី​ខ្មែរ​ឈ្មោះ ទី សៅ ស្ថិត​ក្នុង​វ័យ​ក្រមុំ និង​ជា​ស្រី​កំណាន់​របស់​មន្ត្រី​បារាំង។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះអាង​បន្ត​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ថត​ឡើង​នៅ​ឆ្នាំ​១៨៧០ ​នៅ​ក្នុង​សម័យ​អាណាព្យាបាល​បារាំង។ រូបថត​មួយ​សន្លឹក​នេះ និង​ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​ជាង ១​ពាន់​ដង និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​យ៉ាង​ច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក ចៅកម្ពុជា-Chao Kampuchea ដែល​រៀបរាប់​ថា «នេះ គឺ​ជា​រូបថត​មួយ​សន្លឹក ដែល​មហាជន​ភាគ​ច្រើន​តែង​តែ​យល់​ច្រឡំ និង​ខ្លះ​ទៀត​លើក​ដាក់​ថា ជា​នាង​ទាវ ដែល​តាម​ការ​ពិត​ជាក់​ស្ដែង រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ស្រី​កំណាន់​របស់​មន្ត្រី​បារាំង​ម្នាក់​ទៅ​សោះ»។ […]

Continue Reading

Fact Check: រូប​ថត​លោក​ ហ៊ុន​ ម៉ា​ណែត​ ពាក់​មួក​ទាហាន​វៀត​ណាម​ ​ជា​រូប​ថត​កាត់​ត​

ការ​ប្រកាស​ជា​សាធារណៈ​ពី​សំណាក់​លោក​ ហ៊ុន​ សែន​ គាំទ្រ​​កូន​ប្រុស​របស់​ខ្លួន​​ គឺ​លោក​​ ហ៊ុន​ ម៉ាណែត​​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​លោក​​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចេញ​​ សារ​គាំទ្រ​​​បន្ត​បន្ទាប់​​គ្នា​ ពី​គ្រប់​​ស្ថាប័ន​​រដ្ឋ​ ​និង​​ឯកជន​។​ ការ​ប្រកាស​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ និង​មេ​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ផុស​ផុល​នៅ​តាម​បណ្តាញ​សង្គម​នា​នា​ផង​ដែរ​។ ក្នុង​ចំណោម​នោះ​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ កំពុង​អង្គុយ​ពិភាក្សា​ការងារ​​ជាមួយ​ភាគី​វៀត​ណាម​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ រូប​ថត​នេះ​ បាន​បង្ហាញ​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​ទាហាន​វៀត​ណាមផង​ដែរ​ ដោយ​មាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ត​ៗ​គ្នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី០៥​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​២​សន្លឹក​ ដោយ​ក្នុង​នោះ​មាន​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​កិច្ច​ប្រជុំ​រវាង​លោក​ ហ៊ុន​ ម៉ាណែត​ និង​អនុ​ព័ន្ធ​យោធា​វៀតណាមប្រចាំ​ប្រទេស​កម្ពុជា​។​ រូប​ថត​នេះ​ ក៏​បាន​បង្ហាញ​រូប​លោក​ ពាក់​មួក​ទាហាន​វៀត​ណាម​ផង​ដែរ​ ខណៈ​លោក​កំពុង​តែ​ប្រជុំ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​រយ​ដង​ […]

Continue Reading

Fact-Check: ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​នៅ​កន្លែង​ហាល​ស្រូវ​លើ​ថ្នល់​កៅស៊ូ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​ទេ

រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​នៅ​កន្លែង​ហាល​ស្រូវ​នៅ​លើ​ផ្លូវ​កៅស៊ូ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ករណី​នេះ​កើត​ឡើង​នៅ​ក្នុង​ខេត្ត​កណ្ដាល ប្រទេស​កម្ពុជា។ រូបថត​ជាមួយ​ការអះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត​របស់ Google យើង​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​កន្លង​មក​ថ្មីៗ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ដួល​ម៉ូតូ​នៅ​លើ​តង់​ហាល​ស្រូវ​ស្ថិត​លើ​ថ្នល់​មួយ​កន្លែង។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា រូបថត​នៃ​ហេតុការណ៍​ដួល​ម៉ូតូ​នេះ កើត​ឡើង​នៅ​ក្នុង​ខេត្ត​កណ្ដាល។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ចែក​រំលែក​បន្ត​ទៀត និង​មាន​ប្រតិកម្ម​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន ខណៈ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត មាន​មន្ទិល​ថា ទីតាំង​កើត​ហេតុ​នេះ មិន​មែន​ស្ថិត​នៅ​កម្ពុជា​នោះ​ឡើយ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ ល្បង កាក់ ដែល​សរសេរ​រៀប​រាប់​ថា «ផ្លូវ​សម្រាប់​គេ​ធ្វើ​ដំណើរ មិន​មែន​សម្រាប់​ហាល​ស្រូវ​ទេ (រូបថត៖ ខេត្ត​កណ្ដាល)»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​យក​ទៅ​ប៉ុស្តិ៍​បន្ត​ទៀត​ផង​ដែរ ដូចជា​ទំព័រ​ហ្វេសប៊ុក​ ទំព័រ​សំណើច​ខ្មែរ ជាដើម។ Facebook Post | Archived Link […]

Continue Reading

Fact Check: លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ មិន​បាន​ទទួល​មរណភាព​ដូច​ការ​អះ​អាង​នោះ​ឡើយ​

សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ជា​ប្រធាន​បទ​​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយៗ​​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ក្នុង​ចំណោម​នោះ​ ការ​អះ​អាង​មួយ​លើ​បណ្ដាញ​សង្គមបាន​លើក​ឡើង​ថា មេដឹកនាំ​កម្ពុជា​រូប​នេះ បាន​ទទួល​មរណភាព​ហើយ ហើយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​៤​សន្លឹក ​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​តែ​សម្រាក​នៅ​លើ​គ្រែ​មន្ទីរ​ពេទ្យ​ ដោយ​មាន​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ជា​ច្រើន​បាន​ចូល​រួម​សួរ​សុខ​ទុក្ខ​។​ ដូច​គ្នា​នេះ​ រូប​ថត​មួយ​សន្លឹក​ទៀត​ ក៏​បាន​បង្ហាញ​នូវ​កម្រង​ផ្កា​ដែល​មាន​រូប​ថត​លោក​ ហ៊ុន​ សែន​ ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «សព​លោក​ ហ៊ុន​ សែន​ ការ​បូជា​សព​ លោក​ ហ៊ុន​ សែន​ នៅ​ភ្នំពេញ​ កំពង់​ចាម​ ឬ​ក៏​បោះ​ចោល​ឲ្យ​ឆ្កែ​ស៊ី​?​»។ ការ​បង្ហោះ​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​​បាន​សរសេរ​រៀប​រាប់​ថា​ «​សាង​ល្អ​ឲ្យ​គេ​ចាំ​​ ប្រសេីរ​ជាង​សាង​បាប​កម្ម​ឲ្យ​គេ​​ […]

Continue Reading