រូបថតផ្ទាំងប៉ាណូនៅដងផ្លូវមួយកន្លែង ក្នុងរាជធានីភ្នំពេញ ត្រូវបានកាត់ត
ខណៈពេលដែលការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ រូបថតមួយសន្លឹកបង្ហាញទិដ្ឋភាពផ្ទាំងប៉ាណូនៅតាមដងផ្លូវមួយកន្លែង ត្រូវបានបង្ហោះឡើងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដោយមានការសរសេរថា ការមិនខ្វល់ពីប្រទេសជាតិ គឺជារឿងថោកទាបបំផុត។ ការបង្ហោះបែបនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ជាច្រើន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតបង្ហោះដោយអ្នកប្រើប្រាស់ខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពផ្ទាំងប៉ាណូនៅតាមដងផ្លូវមួយកន្លែង ដោយមានការសរសេរភា្ជប់ថា «ពូជសាសន៍ណាដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ពីប្រទេសជាតិ គឺជាពូជសាសន៍ ថោកទាប បំផុត»។ រូបថតបង្ហោះខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមទាំងស្រុង ចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេររៀបរាប់ថា «ពិតជាអស្ចារ្យមែន»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search […]
Continue Reading