រូប​ថត​បង្ហាញ​ក្មេង​ប្រុស​ ឆ្លាក់​ចម្លាក់​ផ្ទាំង​ប្រាសាទ​បុរាណ​ ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​ AI តែ​ប៉ុណ្ណោះ​

Altered Social

ខណៈ​ពេល​ដែល​ រូប​ថត​ និង​វីដេអូ​ឃ្លីប​ បង្កើត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) ត្រូវ​បាន​ចែក​ចាយ​ និង​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ និង​គេហទំព័រ​នានា​ ដោយ​​ពុំ​បាន​បញ្ជាក់​ព៏ត៌មាន​ និង​ប្រភព​ច្បាស់​លាក់​ ក្នុង​នោះ​រូប​ថត​មួយ​សន្លឹក​ក៏​ត្រូវ​បាន​បង្ហោះ​ ដែល​រូប​ថត​នោះ​ បាន​បង្ហាញ​ទិដ្ឋភាព​​ក្មេង​ប្រុស​ម្នាក់ បាន​អង្គុយ​ឆ្លាក់​រូប​ចម្លាក់​ផ្ទាំង​ប្រាសាទ​បុរាណ​​។​ 

ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​​ ក្មេង​ប្រុស​ម្នាក់​ ឆ្លាក់​ផ្ទាំង​ឈើ​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ជា​រូប​ប្រាសាទ​បុរាណ​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពី​ព័ត៌មាន​លម្អិត​ ឬ​ប្រភព​នៃ​ទីតាំង​របស់​រូបថត​មួយ​សន្លឹក​នោះ​ឡើយ​ 

ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «Best Photo» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «រូបថត​ល្អ​បំផុត​»។​

Facebook Post | Archived Link

រូប​ថត​ស្រដៀង​គ្នា​មួយ​សន្លឹក​ទៀត​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ បាន​​បង្ហាញ​ទិដ្ឋភាព​ផ្ទាំង​ឈើ​ចម្លាក់​ ដែល​មាន​រូប​រាង​ជា​ប្រាសាទ​បុរាណ​ អម​ជាមួយ​នឹង​ទង់​ជាតិ​របស់​កម្ពុជា​ផង​ដែរ​។​

Instagram Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​ទាំង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​គេហទំព័រ​ Hive Moderation ដែល​ជា​គេហទំព័រ និង​ជា​កម្មវិធី​​ផ្ទៀង​ផ្ទាត់​អត្ថបទ​ ឬ​រូប​ភាព​ទាំង​ឡាយ​ណា​ ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ បាន​បង្ហាញ​នូវ​លទ្ធផល​បញ្ជាក់​ថា​ទិដ្ឋភាព​ទាំង​ឡាយ​នោះ​ គឺ​៩៩​.៨ភាគរយ​ ដែល​បង្កើត​ដោយ​កម្មវិធី​ (AI)​ តែ​ប៉ុណ្ណោះ​។

(រូប​ថត​ទី​១​)

HIVE Moderation Link | Archived Link

(រូប​ថត​ទី​២​)

HIVE Moderation Link | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ផ្ដាម​ចេញ​ពី​គេហទំព័រ​វីដេអូ​ YouTube បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ឆ្លាក់​ចម្លាក់​ផ្ទាំង​ឈើ​ ដែល​មាន​រូប​រាង​ជា​ប្រាសាទ​អង្គរ​វត្ត​។​

YouTube Link | Archived Link

ករណី​រូប​ភាព​ និង​វីដេអូ​ឃ្លីប​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​ នេះ​ តែង​តែ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​ដោយ​ក្រុម​ការងារ​របស់​ Fact Crescendo Cambodia ផង​​ដែរ​។

លោក​អ្នក​អាច​ស្វែង​រក​ និង​អាន​ព័ត៌មាន​បន្ថែម​តាម​រយៈ​តំណភ្ជាប់​ខាង​ក្រោម​៖

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia

បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថតទាំង​ឡាយ​​នេះ​ គឺ​ត្រូវ​បាន​​​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) តែ​ប៉ុណ្ណោះ​ មិន​មែន​ជា​ទិដ្ឋភាព​ជាក់​ស្ដែង​នោះ​ទេ​។​

Avatar

Title:រូប​ថត​បង្ហាញ​ក្មេង​ប្រុស​ ឆ្លាក់​ចម្លាក់​ផ្ទាំង​ប្រាសាទ​បុរាណ​ ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​ AI តែ​ប៉ុណ្ណោះ​

Written By: Kakada Sim  

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *