គណនី​ហ្វេសប៊ុក​ក្លែង​ក្លាយ​​​និយាយ​ថា អ្នកសារព័ត៌មាន​ខេមបូឌា ដេលី សុំ​ទោស​ឧកញ៉ា ឡេង ណាវ៉ាត្រា

កាល​ពី​សប្ដាហ៍​មុន អ្នកសារព័ត៌មាន​ខេមបូឌា ដេលី លោក តាំង សារ៉ាដា បាន​រាយការណ៍​ព័ត៌មាន​ស៊ើប​អង្កេត​មួយ​ដែល​បង្ហាញ​ឧកញ៉ា ឡេង ណាវ៉ាត្រា ពាក់​ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។ បន្ទាប់​មក ក៏​មាន​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ថា អ្នកសារព័ត៌មាន​រូប​នេះ បាន​សុំ​ទោស​ឧកញ៉ា​រូប​នេះ​ជុំ​វិញ​ការ​ចុះ​ផ្សាយ​បែប​នេះ។ ការ​អះអាង​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ ជា​ព័ត៌មាន​ក្លែង​ក្លាយ។ […]

Continue Reading

អ្នក​បង្កើត​មាតិកា​ម្នាក់​អះអាង​មិន​ត្រឹម​ត្រូវ​ថា ចម្លាក់​ព្រះ​គោ​ត្រូវ​បាន​ថៃ​ចាក់​សោរ​ទុក​នៅ​វិហារ​​ព្រះទេព​បិតរ

ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​ថៃ​មួយ​ចំនួន ខ្វែង​គំនិត​គ្នា​ជុំ​វិញ​រឿង​រ៉ាវ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​នោះ អ្នក​បង្កើត​មាតិកា​ម្នាក់​បាន​អះ​អាង​ក្នុង​វីដេអូ​របស់​ខ្លួន​ថា ចម្លាក់​ព្រះ​គោ​ត្រូវ​បាន​ថៃ​ចាក់សោរ​រក្សា​ទុក​ក្នុង​ប្រាសាទ ឬ​ព្រះវិហារ​មួយ​នៅ​ក្នុង​រាជ​វាំង​ថៃ ដោយ​មិន​អនុញ្ញាត​ឱ្យ​មហាជន​ចូល​ទស្សនា​ខាង​ក្នុង​ឡើយ។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះមិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​បង្កើត​មាតិកា​នៅ​លើ​បណ្ដាញ​សង្គម​ម្នាក់ បានអះអាង​នៅ​ក្នុង​វីដេអូ​របស់​ខ្លួន​​កាល​ពី​សប្ដាហ៍​មុន​ថា ​ចម្លាក់​ព្រះ​គោ​ដែល​ត្រូវ​បាន​ថៃ(សៀម​កាល​ពី​អតីត​កាល)​យក​ពី​ប្រទេស​កម្ពុជា​កាល​ពី​រាប់​រយ​ឆ្នាំ​មុន ត្រូវ​បាន​គេ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ប្រាសាទ​មួយ​នៅ​ក្នុង​បរិវេណ​ព្រះ​បរម​រាជ​វាំង​ថៃ។ វីដេអូ​នៃ​ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​សែន​ដង […]

Continue Reading

សម្រង់​សម្ដី​មួយ​របស់​អ្នកស្រី Angelina Jolie ​ល្បី​ផុស​ផុល​លើ​បណ្ដាញ​សង្គម

បន្ទាប់​ពី​អ្នកស្រី អែនជែលីណា ជូលី (Angelina Jolie) ដែល​​ជា​តារា​ភាព​យន្ត​អន្តរជាតិ​ដ៏​ល្បី​ល្បាញ​មួយ​រូប បាន​បង្ហាញ​វត្តមាន​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរវត្ត​កាល​ពី​ឆ្នាំ​មុន​មក សម្រង់​សម្ដី​មួយ​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ជា​សម្ដី​ផ្ទាល់​របស់​តារា​ភាពយន្ត​ហូលីវូដ​រូប​នេះ ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ Fact Crescendo Cambodia បាន​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ជាមួយ​ប្រភព​ពាក់​ព័ន្ធ​នានា ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​នៃ​សម្រង់​សម្ដី​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​អ្វី​ដែល​ប្រភព​ពាក់​ព័ន្ធ​បាន​បញ្ជាក់​មក​កាន់​ស្ថាប័ន​របស់​យើង។ សម្រង់​សម្ដី​អ្នកស្រី អែនជែលីណា […]

Continue Reading

ផ្លូវ​អម​ឆ្នេរ​ក្នុង​ខេត្ត​ញ៉ាត្រាង​ត្រូវ​បាន​ភ្ជាប់​​មិន​ត្រឹម​ត្រូវ​ថា​ជា​ទិដ្ឋភាព​កោះ​ត្រល់​

ខណៈ​ពេល​ដែល​កោះ​ត្រល់​​ជា​ភាសា​ខ្មែរ​ ឬ​កោះ​ភូកុក​ជា​ភាសា​វៀត​ណាម​ ​​បាន​ក្លាយ​ជា​​ប្រធាន​បទ​​នៃ​​ការ​​ជជែក​ដេញ​ដោល​ និង​បញ្ចេញ​មតិ​​​​ជា​​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​កម្ពុជា​​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ផ្លូវ​អម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «កោះ​ត្រល់​ របស់​ខ្មែរ​»។​ ការ​បង្ហោះ​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ […]

Continue Reading

​ជនប​ង្ក​គ្រោះថ្នា​ក់ចរាចរណ៍​ម្នាក់​ ត្រូវ​បាន​កាត់​ត​អោយ​​មាន​ទឹក​មុខ​សើច​សប្បាយ​

បន្ទាប់​ពី​យុវជន​ម្នាក់​បាន​បើក​បរ​រថយន្ត​បុក​អ្នក​ដំណើរ​តាម​ម៉ូតូ​មួយ​គ្រឿង​ដែល​បណ្ដាល​ឱ្យ​មនុស្ស ៣​នាក់​រង​របួស​នៅ​លើ​ស្ពាន​ជ្រោយចង្វា​រួច​មក​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​យុវជន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​​ឈរ​សើច​ញញឹម​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ រូបថត​មួយ​សន្លឹក​នេះ ទទួល​បាន​ការ​ចែក​ចាយ​ និង​ការ​បញ្ចេញ​មតិ​ប្រតិកម្ម​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​មករា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ […]

Continue Reading

វីដេអូ​កក​ស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ឆ្នាំ​ចាស់​មិន​មែន​ជា​ហេតុការណ៍​កក​ស្ទះ​អំឡុង​ចូល​ឆ្នាំ​ចិន​ទេ

ខណៈដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​​បាន​ដើរ​លេ​ង​កម្សាន្ត​​​ទៅ​កាន់​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​​​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន​នោះ​ វីដេអូ​មួយ​ដែល​បង្ហាញ​ទិដ្ឋភាព​ការ​កក​ស្ទះ​​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះ​សីហនុ​ ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​មាន​ការ​អះ​អាង​ថា ស្ថានភាព​​កក​ស្ទះ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ថ្មី​ៗ​នេះ​។​ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាងនេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា​ ឆ្នាំ​២០២៣​ ទំព័រហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ […]

Continue Reading

រូបថត​​ជន​សង្ស័យ​៣​នាក់​ត្រូវ​បាន​កាត់​ត​បង្ហាញ​ឱ្យ​ឃើញ​​សើច​ញញឹម​

បន្ទាប់​ពី​បុរស ៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​អំពើ​ហិង្សា​ទៅ​លើ​យុវជន-យុវតី​មួយ​ក្រុម​កាល​ពី​សប្ដាហ៍​មុន​ ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​បុរស​ទាំង​បី​រូប​នោះ​​បាន​ឈរ​កាន់​កាំបិត​ដង​វែង​ និង​ដែក​ទីប​ សើច​ញញឹម​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូប​ថត​បែប​​នេះ​​ ត្រូវ​បាន​ទទួល​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​មករា​ […]

Continue Reading

ចំនួន​មនុស្ស​ស្លាប់​ក្នុង​អគ្គិភ័យ​លើ​កាស៊ីណូ​នៅ​ប៉ោយប៉ែត​ចន្លោះ​២០ទៅ​៣០​នាក់​នៅ​ត្រឹម​ថ្ងៃ​សុក្រ​នេះ

មួយ​ថ្ងៃ​ក្រោយ​ហេតុការណ៍​អគ្គិភ័យ​លើកាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​ប្រកាស​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នេះ កើន​ឡើង​ដល់​ជាង ២០០​នាក់​ហើយ​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រហ្វេសប៊ុក​មួយ​ បាន​អះ​អាង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត បាន​កើន​ឡើង​ដល់​ជាង ២០០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ។ ការ​អះ​អាង​នេះ […]

Continue Reading

ក្រុមហ៊ុន​​ Sastra Film ច្រាន​ចោល​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ជុំ​វិញ​ការ​ផលិត​រឿង​១៨​បូក

បន្ទាប់​ពី​ឈុត​ឆាត​សម្ដែង​ភាពយន្ត​បែប​ស្រើបស្រាល​របស់​ក្រុមហ៊ុន Sastra Film ត្រូវ​បាន​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​មក ទំព័រហ្វេសប៊ុក​មួយ បាន​បង្ហោះ​ការ​អះ​អាង​មួយ​ថា នាយិកា​ក្រុមហ៊ុន​ផលិត​ភាពយន្ត​មួយ​នេះ និយាយ​ថា អ្នកស្រី​ចង់​ឃើញ​ភាពយន្ត​ស្រើប​ស្រាល​រីក​លូត​លាស់​ប្រកួត​ប្រជែង​ជាមួយ​ភាពយន្ត​បរទេស។ ការ​បង្ហោះ​ខ្លឹមសារ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​ព្រោង​ព្រោត ហើយ​ក៏​ទទួល​បាន​មតិ​រិះគន់​យ៉ាង​ច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ខ្លឹមសារ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា […]

Continue Reading

តើ​នេះ​គឺ​ជាទិដ្ឋភាព​​ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​ខេត្ត​សៀម​រាប​អំឡុង​ឆ្នាំ​១៩៣១​មែន​ដែរ​ឬ​ទេ​​?

រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរវត្ត​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ជា​ទិដ្ឋភាព​អង្គរវត្ត​ឆ្នាំ​១៩៣១​។​ ការបង្ហោះ​បែប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន​ដង​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ថ្មី​ៗ​នេះ​ […]

Continue Reading