តើ​​អគារ​​បែប​​ខ្មែរ​មួយ​​នេះ​​ពិត​​ជា​​នៅ​​ភ្នំពេញ​​មែន​​ឬ​?

Altered Social

ខណៈ​ដែល​សំណង់​ខ្ពស់ៗ​ជាច្រើន ត្រូវ​បាន​សាង​សង់​ឡើង​ព្រោង​ព្រាត​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​រយៈ​មួយ​ទសវត្សរ៍​ចុង​ក្រោយ​មក​នេះ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​អគារមួយ​ជាប់​នឹង​មាត់​សមុទ្រ​ ត្រូវបាន​បង្ហោះអះអាង​ថា​ ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។​ ការ​អះអាង​នេះ​ ត្រូវ​បាន​ចែក​រំលែក​ផុស​ផុល​លើ​បណ្ដាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​រក​ឃើញ​ថា​ ការ​អះអាង​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការអះអាងលើបណ្ដាញសង្គម

រូប​ភាព​មួយ​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​អគារ​មួយ​កន្លែង​ស្ថិត​នៅ​ជាប់​​សមុទ្រ​នៅ​ខាង​ក្រោយ​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា​ វាស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

រូបភាព​នេះ​​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​។​

ខាង​ក្រោម​នេះ​ គឺ​រូបភាព​ផ្ដាមចេញ​ពី​ការ​អះអាង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃទី​០២​ ខែ​កុម្ភៈ​ ជាមួយ​សំណេរ​រៀប​រាប់​ថា​​ «​ទីក្រុង​ភ្នំពេញ​»។

https://www.tiktok.com/@maovirak75/photo/7466741887337008402

TikTok Post | Archived Link

រូប​ភាពបង្ហាញ​​អគារ​ដែល​មាន​ទីតាំង​ជាប់​ទៅ​នឹង​សមុទ្រ​​​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​ ដោយ​បាន​អះអាងថា វា​​មាន​ទីតាំង​នៅ​រាជ​ធានី​ភ្នំពេញ​។​

Facebook Post | Archived Link

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ឧបករណ៍​វិភាគ​មាតិកា​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្ប​និម្មិត ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

នៅ​ក្នុង​ដំណើរ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​រូប​ថត​នេះ យើង​អាច​កត់​សម្គាល់​នូវ​ចំណុច​មិន​ប្រក្រតី​មួយ​ចំនួន​ ដែល​បង្ហាញ​ទិដ្ឋភាព​អគារ​ជាប់​សមុទ្រ​ ខណៈ​ពេល​ដែល​រាជធានី​ភ្នំពេញ​​ស្ថិត​នៅ​ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​។

ការ​វាយ​តម្លៃ​ដោយ​ឧបករណ៍​វិភាគ​មាតិកា​​បង្កើត​ឡើងដោយ​បញ្ញា​សិប្ប​និម្មិត​នោះ បង្ហាញ​ថា រូបភាព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និម្មិត។

ខាង​ក្រោម​នេះ គឺ​ជា​លទ្ធផល​វាយ​តម្លៃ​ដោយ​ឧបករណ៍​វិភាគ​មាតិកា AI ដែល​វាយ​តម្លៃ​ជារួម​ថា រូប​ថត​​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និម្មិត។

Archived Link

ដើម្បីស្វែងរកព័ត៌មានពិតសូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook | Twitter | Telegram | Google News | TikTok | WhatsApp

សន្និដ្ឋានFact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​ពិត​ទីក្រុង​ភ្នំពេញ​មិន​ស្ថិត​នៅ​ជាប់​សមុទ្រ​ដូច​រូបភាព​អះអាង​ទេ​។ រូបភាព​នេះ​ត្រូវ​បាន​បង្កើត​ដោយ​បច្ចេកវិទ្យា​ AI មិន​មែន​ជា​ទិដ្ឋភាព​ពិត​ជាក់​ស្ដែង​នោះ​ឡើយ​។

Avatar

Title:តើ​​អគារ​​បែប​​ខ្មែរ​មួយ​​នេះ​​ពិត​​ជា​​នៅ​​ភ្នំពេញ​​មែន​​ឬ​?

Written By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *