ករណី​​ហិង្សា​​នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​​​អះអាង​ថា​កើត​នៅ​​​ខេត្ត​តាកែវ​

Misleading Social

ស្រប​ពេល​​ខេត្ត​តាកែវ​កំពុង​តែ​ល្បី​រឿង​គប់​កញ្ចប់​រថយន្ត​អ្នក​ដំណើរ​នោះ រូប​ថតមួយ​សន្លឹក​​ដែល​បង្ហាញ​​ពូថៅ​​មួយ​​ជាប់​នឹង​កញ្ចក់​រថយន្ត​មួយ​គ្រឿង​ ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយការ​អះ​អាង​ថា ​ករណី​ហិង្សា​មួយ​នេះ បាន​កើត​ឡើង​នៅ​ម្ដុំ​ផ្សារ​សំរោង​យ៉ោង​ ខេត្ត​តាកែវ​។​ ការ​លើក​ឡើង​បែប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​គប់​ពូថៅ​ ជាប់​ទៅ​នឹង​កញ្ចក់​រថយន្ត​មួយ​គ្រឿង​។​ ហេតុការណ៍​នេះ​ ត្រូវ​បាន​ភ្ជាប់​នឹង​សំណេរ​អះ​អាង​ថា​ បាន​កើត​ឡើង​នៅ​ម្ដុំ​ផ្សារ​សំរោង​យ៉ោង​ ខេត្ដ​តាកែវ​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២៣​​។​

ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ទាំង​ស្រុង​ចេញ​ពី​ប៉ុស្ដិ៍​របស់​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​អះ​អាង​​ថា​ «ម្ដុំ​​ផ្សា​រ​សំរោ​ង​យ៉ោង​ ខេត្ត​​តាកែវ​​ ១៤​/០៣​/២០២៣​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​​ គឺ​ត្រូវ​បាន​រក​ឃើញ​​​នៅ​លើគណនី​ហ្វេសប៊ុក​របស់​អ្នក​ប្រើ​ប្រាស់​ម្នាក់​ ដែល​មាន​ឈ្មោះ​ថា​ «Sok Chanveasna»​ ផ្សព្វ​ផ្សាយ​ និង​បង្ហោះ​ឡើង​ តាំង​ពី​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា ឆ្នាំ​២០២២​កន្លង​មក​ម្ល៉េះ​។​

អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ដដែល​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ ហេតុការណ៍​នៃ​ការ​គប់​ពូថៅ​ ជាប់​នឹង​កញ្ចក់​រថយន្ត​របស់​ខ្លួន​នេះ​ គឺ​បាន​កើត​ឡើង​នៅ​ម្ដុំ​ភ្នំ​សំពៅ​ ស្ថិត​ក្នុង​ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់ខាង​លើ​ បាន​រៀប​រាប់​ថា​ «សូម​​សំណូមព​រ​លោក​ស្នង​ការ​​ខេត្ត​បាត់ដំបង​ ជួយ​​ពិនិត្យ​​មើល​​​ក្មេង​​ទំនើ​ង​​ ដែល​តែង​តែ​គប់​កញ្ចក់​ឡាន​ នៅ​​ភ្នំសំពៅ​ មួយ​ម៉ោង​មុននេះ​​ គេបានគ​ប់​កញ្ចក់​​ឡាន​​របស់​ខ្ញុំ»។​

Facebook Post | Archived Link

ករណី​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​​មន្ទីរ​ព័ត៌មាន​ខេត្ត​បាត់​ដំបង​ ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះផង​ដែរ​​ ដោយ​បាន​បង្ហាញ​រូប​ថត​ពូថៅ​ជាប់​នឹង​កញ្ចក់​រថយន្ត​មួយ​គ្រឿង​ ដែល​ដូច​ទៅ​នឹង​រូប​ថត​របស់​​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ខាង​លើ​។​

ហេតុ​ការណ៍​នេះ​ ត្រូវ​បាន​បញ្ជាក់​ និង​កើត​ឡើង​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ភ្នំសំពៅ​ ស្រុ​កបាណន់​ ខេត្ត​បាត់ដំប​ង​ កាល​ពី​ម៉ោង​ ៩យប់​ ថ្ងៃ​ទី​១០​ ខែវិ​ច្ឆិកា​ ឆ្នាំ​២០២២​កន្លង​ទៅ​។

PDI Battambang Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​ពិត​រូបថតបង្ហាញ​ទិដ្ឋភាព​ពូថៅ​ គប់​ជាប់​នឹង​កញ្ចក់​រថយន្ត​មួយ​គ្រឿង​ គឺ​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិសាស្ដ្រ​ឃុំ​​ភ្នំ​សំពៅ​ ស្រុក​បាណន់​​ ខេត្ត​បាត់ដំបង​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​កន្លង​ទៅ​ ដែល​នេះ​មិន​មែន​ជា​ទិដ្ឋភាព​ កើត​ឡើង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​តាកែវ​ នា​ពេល​ថ្មី​ៗ​នោះ​ឡើយ​។​

Avatar

Title:ករណី​​ហិង្សា​​នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​​​អះអាង​ថា​កើត​នៅ​​​ខេត្ត​តាកែវ​

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *