Fact Check: ​រូប​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ កាន់​ដោយ​លោក​ប្រធានាធិបតី​ ត្រាំ​ គឺ​ជា​រូប​ថត​កាត់​ត​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ទទួល​រង​នូវ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​ត្រូវ​បាន​ធ្វើ​ឡើង និង​បង្ហោះ​​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ និង​​​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ក្នុង​ចំណោម​នោះ​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ ដូណាល់​ ត្រាំ​ បាន​កាន់​បង្ហាញ​រូប​ថត​លោក​ ហ៊ុន​ សែន​ ដោយ​ភា្ជប់​នឹង​ការ​សរសេរ​ថា​លោក​ ហ៊ុន សែន​ […]

Continue Reading

Fact-Check: តើ​លោក ដូណាល់ ត្រាំ ជួប​អតីត​បវរ​កញ្ញា​វៀតណាម​អំឡុង​ដំណើរ​ទស្សន​កិច្ច​នៅ​វៀតណាម​មែន​ទេ?

លោក ដូណាល់ ត្រាំ បាន​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ជិត ១​ឆ្នាំ​ក្រោយ​ពី​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ ទន្ទឹម​គ្នា​នេះ​ដែរ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​ជួប​ជុំ​ជាមួយ​អតីត​បវរ​កញ្ញា​វៀតណាម​អំឡុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នា​ពេល​នោះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដឹង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ការ​ចុច​ចូល​ចិត្ត​​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការអះអាង​ជាមួយ​នឹង​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៧ […]

Continue Reading

Fact Check: តើ​លោក​ ត្រាំ​ កាន់​ស្លាក​ដែល​សរសេរ​ជា​អក្សរ​ខ្មែរ​មែន​ដែរ​ឬ​ទេ​?​

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​កន្លង​មក​នេះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​ចុះ​រុះ​រើ​ផ្ទះ និង​សំណង់​បណ្ដែត​ទឹក​ចេញ​ពី​ផ្ទៃ​ទន្លេ​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ហើយ​វិធានការ​នេះ ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។ ទន្ទឹម​គ្នា​នេះ ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​អតីត​ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់​ ត្រាំ​ ​កាន់​ស្លាក​មួយ​ដែល​មាន​សរសេរ​ជា​អក្សរ​ខ្មែរ​រិះ​គន់​ទៅ​លើ​ក្រុម​ដែល​គាំទ្រ​ឲ្យ​ខ្មែរ​សម្លាប់​ខ្មែរ​​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​  Fact Crescendo Cambodia បាន​រក​ឃើញ​ថា […]

Continue Reading