វីដេអូ​នេះ​បង្ហាញ​ទាហាន​អ៊ុយក្រែន​ដាក់​ទោស​លើ​ចោរ​លួច​ទ្រព្យ​សម្បត្តិ

ចាប់​តាំង​ពី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​បាន​ផ្ទុះ​ឡើង​មក វីដេអូ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​មួយ​នេះ ត្រូវ​បាន​ចែករំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​ទាហាន​ដាក់​ទោស​ទៅ​លើ​មនុស្ស​តាម​រយ​ៈ​ការ​ចង​នឹង​បង្គោល ហើយ​សម្រាត​ខោ​ចេញ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ការ​ប្រព្រឹត្ត​អំពើ​ទារុណ​កម្ម​ពី​សំណាក់​ទាហាន​អ៊ុយក្រែន​ទៅ​លើ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី។ វីដេអូ​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​សប្ដាហ៍​មុន វីដេអូ​រយៈ​ពេល​ប្រហែល ៥​នាទី​មួយ […]

Continue Reading

ទាហាន​អាមេរិក​ត្រឡប់​​ទៅ​មាតុ​ភូមិ​វិញ ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ទាហាន​អ៊ុយក្រែន​លា​គ្រួសារ​ចេញ​ទៅ​ច្បាំង

ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​មក រូបថត​ជាច្រើន ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​ភ្ជាប់​ទៅ​នឹង​ព្រឹត្តិការណ៍​នៃ​សង្គ្រាម​មួយ​នេះ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ទាហាន​ម្នាក់​ថើប​កូន​ង៉ែត​តូច​មួយ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​​អះ​អាង​ថា ជា​ទាហាន​អ៊ុយក្រែន​ដែល​ថើប​លា​កូន មុន​ចេញ​ទៅ​សមរភូមិ​ប្រយុទ្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​​ពី​ដើម​ខែ​មីនា​កន្លងម​ក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទាហាន​មួយ​រូប​ថើប​កូន​ង៉ែត​តូច​មួយ […]

Continue Reading

​សព​ជន​រង​គ្រោះ MH17 ត្រូវ​បាន​អះ​អាង​មិន​ត្រឹម​ត្រូវ​ថា សព​ទាហាន​រុស្ស៊ី​ស្លាប់​នៅ​អ៊ុយក្រែន

ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ចូល​ទឹក​ដី​អ៊ុយក្រែន បាន​កើត​ឡើង​អស់​រយៈ​ពេល​ ៣​ថ្ងៃ​ហើយ ដែល​នាំ​ឱ្យ​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី​នេះ ត្រូវ​បាន​​ជជែក និង​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ហើយ​អះ​អាង​ថា សព​ទាហាន​រុស្ស៊ី ត្រូវ​បាន​ទាហាន​អ៊ុយក្រែន​សម្លាប់​នៅ​ក្នុង​ពេល​ជួប​ប្រយុទ្ធ​គ្នា​នៅ​តាម​ផ្លូវ​មួយ​។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន រួម​មាន​ទាំង​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាង​ណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ […]

Continue Reading

រូបថត​លោក ហ៊ុន សែន និង​ភរិយា​ ត្រូវ​បាន​កាត់​ត​ឱ្យ​ស្ថិត​ក្នុង​ឈុត​ពណ៌​ខ្មៅ​របស់​ខ្មែរ​ក្រហម

រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក ត្រូវ​បាន​កាត់​ត​ជារឿយៗ និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ មាន​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​លោក​ ហ៊ុន សែន និង​ភរិយា​របស់​លោក​ស្ថិត​ក្នុង​ឈុត​ពណ៌​ខ្មៅ​សម័យ​ខ្មែរ​ក្រហម ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ។ រូបថត​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ទាំង​មាន​ការ​បញ្ចេញ​មតិផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​រួច​ហើយ យើង​បាន​រក​ឃើញ​ថា […]

Continue Reading

Fact-Check: រូបថត​មួយ​សន្លឹក​នេះ​មិន​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​សម្លាប់​កង​ទ័ព​អាមេរិក​១៣​នៅ​អាហ្វហ្កានីស្ថាន​ទេ

កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​មក​នេះ ក្រុម​​ប្រដាប់​អាវុធ​តាលីបង់ (Taliban) បាន​វាយ​ដណ្ដើម​កាន់​កាប់​ប្រទេស​អាហ្វហ្កនីស្ថាន​ទាំង​មូល។ ខណៈ​កង​ទ័ព​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត កំពុង​ជម្លៀស​បុគ្គលិក​របស់​ពួកគេ​ចេញ​ពី​ប្រទេស​នេះ​​នោះ ការ​វាយ​ប្រហារ​មួយ​បាន​កើត​ឡើង​នៅ​ឯ​ព្រលាន​យន្តហោះ​ទីក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ដែល​បណ្ដាល​ឱ្យ​បុគ្គលិក​យោធា​អាមេរិក​ចំនួន ១៣​នាក់​ស្លាប់​ ហើយ​មនុស្ស​រាប់​សិប​នាក់​ទៀត​រង​របួស។ ក្រោយ​ហេតុការណ៍​វាយ​ប្រហារ​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​រូបថត​មួយ​សន្លឹក ដោយ​រៀបរាប់​ភ្ជាប់​ទៅ​នឹង​ទាហាន​អាមេរិក​ដែល​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។ រូបថត​មួយ​សន្លឹក​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ចែក​រំលែក​តៗ​គ្នា​ជាច្រើន​រយ​ដង។ ទោះជាយ៉ាងណា […]

Continue Reading