តើ​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​កម្ពុជា​ បារាំង និង​អូស្ត្រាលី ខុស​គ្នា​ដូចម្ដេច?

បន្ទាប់​ពី​មេ​ពន្ធដារ​កម្ពុជា​អះអាង​ថា អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​កម្ពុជា​មាន​កម្រិត​ទាប​ជាង​បារាំង និង​អូស្ត្រាលី មតិ​មួយ​បាន​លើ​ឡើង​ថា ការ​អះអាង​របស់​មេ​ពន្ធដារ​កម្ពុជា​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ មតិ​ទាំង​ពីរ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​យើង​ត្រួត​ពិនិត្យ​ទៅ​លើ​បញ្ហា​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​អ្វី​ដែល​យើង​បាន​រក​ឃើញ​ពាក់​ព័ន្ធ​នឹង​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​រវាង​កម្ពុជា បារាំង និង​អូស្ត្រាលី។ អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា លោក គង់ វិបុល បាន​អះអាង​ថា អត្រា​ពន្ធ​លើ​ចំណេញ​មូលធន (Capital Gain Tax)​ដែល​កម្ពុជាគ្រោង​ចាប់​ផ្ដើម​អនុវត្ត​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ មាន​កម្រិត​ទាប​ជាង​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន ដែល​អនុវត្ត​នៅ​ប្រទេស​អូស្ត្រាលី និង​បារាំង។ មេ​ពន្ធដារ​កម្ពុជា​រូប​នេះ បានអះអាង​បែប​នេះ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣ ដោយ​សារព័ត៌មាន Fresh News ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សារព័ត៌មាន​គាំ​ទ្រ​រដ្ឋាភិបាល និង​បក្សកាន់​អំណាច។ ខាង​ក្រោម​នេះ គឺជា​ការរូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Fresh News កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដោយ​បាន​ដក​ស្រង់​សម្ដី​លោក គង់ វិបុល ដែល​និយាយ​ថា «បើ​លោក​អ្នក​លក់​អចលន​ទ្រព្យ​ទៅ​ខាត ឬ​រួច​ខ្លួន មិន​ជាប់​ពន្ធ​ចំណេញ​មូលធន​នេះ​នោះ​ទេ។ ពន្ធ​នេះ​គេ​យក​តែ​ចំណេញ​ទេ ហើយ​ចំណេញ​ទៀត​សោត គឺ​យើង​ខ្ញុំ​ចាប់​ផ្ដើម​ដំបូង​ឡើយ ក៏​មិន​ទៅ​យក​ពន្ធ​ដូច​បារាំង ដូច​អូស្ត្រាលី​ពី ៤០% ទៅ ៥០%​ទេ។ យើង​ខ្ញុំ​យក​តែ […]

Continue Reading

រូបថត​ការ​ប្រកួត​ប្រដាល់​នៅ​អាមេរិក​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​យល់​ច្រឡំ

ខណៈ​មាន​ការ​ជជែក​គ្នា​ច្រើន​អំពី​កីឡា​គុន​ខ្មែរ និង​កីឡា​មួយថៃ​នោះ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ច្រើន​កុះករ​ទស្សនា​ការ​ប្រកួត​ប្រដាល់​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ឆ្នាំ​១៩២៦។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ស​ខ្មៅ​មួយ​សន្លឹក ដែល​បង្ហាញ​មនុស្ស​ដ៏​ច្រើន​កុះ​ករ​ទស្សនា​ការ​ប្រកួត​ប្រដាល់​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន ដោយ​មាន​ការ​អះ​អាង​ថា រូបថត​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ជិត ១០០​ឆ្នាំ​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់ និង​ចោទ​សួរ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​រូបថត​ចាស់​មួយ​សន្លឹក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​រូបថត​ស​ខ្មៅ​មួយ​សន្លឹកកាល​ពី​ថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «តើ​បង​ប្អូន​ជឿ​ឬ​អត់? ប្រវត្តិសាស្ត្រ​ប្រដាល់​គុន​ខ្មែរ​ល្បី​តាំង​ពី​ឆ្នាំ​១៩២៦ ចំនួន​មនុស្ស ១២០,៥៥៧។ ដូច​មិន​ដែល​ឃើញ​សារព័ត៌មាន​ចេញ​ផ្សាយ​ផង (ប្រភព​ហ្វេសប៊ុក)»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​យក​ទៅ​បង្ហោះ​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ១​ពាន់​ដង និង​មតិ​យោបល់​ជាច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​រូបថត​ចាស់​មួយ​សន្លឹក​ដោយ​ទំព័រ​ហ្វេសប៊ុក King Fighter កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបថត​នេះ […]

Continue Reading

Fact-Check: តើ​លោក ស ខេង និង​លោក សម រង្ស៊ី ជួប​គ្នា​នៅ​ប្រទេស​បារាំង​មែន​ឬទេ?

ថ្មីៗ​នេះ ក្រសួង​មហាផ្ទៃ​បាន​ជូន​ដំណឹង​ថា រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​រយៈ​ពេល​ពីរ​សប្ដាហ៍​សម្រាប់​«ធុរៈ​ផ្ទាល់​ខ្លួន»។ ដំណើរ​របស់​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​រូប​នេះ​ទៅ​ប្រទេស​បារាំង នាំ​ឱ្យ​មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ថា លោក ស ខេង និង​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ឯ​ប្រទេស​បារាំង​ផង​ដែរ​នោះ បាន​ជួប​ពិភាក្សា​គ្នា។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ថែម​ទាំង​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​លោក ស ខេង ចាប់​ដៃ​គ្នា​ជាមួយ​លោក សម រង្ស៊ី ផង​ដែរ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​​ជាច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ជឿ​ថា មេដឹកនាំ​ទាំង​ពីរ​រូប​នេះ បាន​ជួប​គ្នា​មែន។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​ រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា​កន្លង​មក​ថ្មីៗ​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជ​ន​កម្ពុជា​កំពុង​កាន់​អំណាច​ផង​នោះ ចាប់​ដៃ​គ្នា​ជាមួយ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​ អះ​អាង​ថា លោក ស ខេង និង​លោក […]

Continue Reading

Fact Check: សំណង់​អគារ​ចម្លង​តាម​រចនាបថ​បារាំង​នេះ​ស្ថិត​នៅ​ទីក្រុង​រណប​​កោះ​ពេជ្រ​

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ កោះ​ពេជ្រ​បាន​ទទួល​នូវ​ការ​វិនិយោគ​គម្រោង​សាង​សង់​ធំ​ៗ​ ដែល​ក្នុង​នោះ​រួម​មាន​សាលា​រៀន​អន្តរ​ជាតិ​ អគារ​ពាណិជ្ជកម្ម​ ខុន​ដូ​ គេហ​ដ្ឋាន​កម្រិត​ខ្ពស់​ និង​កន្លែង​កម្សាន្ត​ជា​ច្រើន​ផ្សេង​ៗ​ទៀត​។ សំណង់​អគារ​ជាច្រើន ត្រូវ​បាន​សាង​សង់​ឡើង​តាម​រចនាបថ​​អឺរ៉ុប ឬ​ចម្លង​តាម​រចនាបថ​នៃ​អគារ​ល្បីៗ​នៅ​ទីក្រុង​ធំៗ​នៅ​តំបន់​អឺរ៉ុប។ ទន្ទឹម​គ្នា​នេះ ​រូប​ថត​​អគារ​នៅ​ក្នុង​ទីក្រុង​រណប​មួយ​នេះ​ ថែម​ទាំង​បាន​អះអាង​ថា​វា​ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ទៅ​វិញ​។ ទោះ​​យ៉ាង​​ណា​​ការ​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​​ពី​​ថ្ងៃ​​ទី​​២៦​​​ ខែ​​ឧសភា​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​នេះ​​ ​មាន​​អ្នក​​ប្រើ​ប្រាស់​​បណ្តាញ​​សង្គម​​ហ្វេស​ប៊ុក​​ម្នាក់​​ បាន​បង្ហោះ​​រូប​​ថត​មួយ​សន្លឹក​​​បង្ហាញ​​ពី​​ទិដ្ឋ​​ភាព​​អគារ​​មួយ​ដែល​​មាន​​រចនាបថ ឬ​សណ្ឋាណ​រូបរាង​​​​​បែ​ប​​​​​អឺរ៉ុប​​។ អ្នក​​ប្រើ​​​​ហ្វេស​​​ប៊ុក​​ដដែល​​នោះ​ ​ក៏​​បាន​​អះ​អាង​​ផង​​ដែរ​​ថា ​​រូបថត​​នេះ​ ​គឺ​ជា​ទិដ្ឋ​ភាព​​នៃ​ម្ដុំ​​អគារ​​ Arc de Triomphe នា​​ទី​​ក្រុង​​ប៉ា​រីស​​។ រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​ប្រាស់​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «​មាន​ណា​គេ​នៅ​ម្តុំ​ Arc de Triomphe ប៉ារីស​នេះ​អត់​ ម៉ោះ​អូន​ទំនេរ​»។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ […]

Continue Reading