វីដេអូ​លោក ពូទីន ច្រៀង​កាល​ពី​ជាង ១០​ឆ្នាំ ត្រូវ​បាន​កាត់​ត​ជាមួយ​កម្មវិធីប្រឡង​ចម្រៀង

ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ​មក ការ​អះ​អាង​ជាច្រើន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្កម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ជា​ឧទាហរណ៍ វីដេអូ​មួយ ដែល​បង្ហាញ​លោក ពូទីន ច្រៀង​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង The Voice ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​មាន​ការ​អះ​អាង​ថា មេដឹកនាំ​រុស្ស៊ី​រូប​នេះ ចូលរួម​ប្រឡង​ចម្រៀង។ វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ម៉្លេះ ហើយ​ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឡើង​វិញ ក្រោយ​សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ី​បាន​ផ្ទុះ​ឡើង។ […]

Continue Reading

រូបថត​បង្ហាញ​មេដឹកនាំ​អ៊ុយក្រែន​ធ្វើ​សញ្ញា​អក្សរ​ V ពី​ក្រោយ​លោក ពូទីន គឺ​ជា​រូបភាព​កាត់

ខណៈ​ដែល​​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​បាន​អូស​បន្លាយ​ពេល​អស់​រយៈ​ពេល ១​ខែ​ហើយ​នោះ រឿង​រ៉ាវ​នៃ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​អ៊ុយក្រែន​ធ្វើ​សញ្ញា​អក្សរ V ពី​ក្រោយ​មេដឹកនាំ​រុស្ស៊ី ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​​សរសេរ​រៀបរាប់​ថា ជា​មូល​ហេតុ​នៃ​សង្គ្រាម​ឈ្លាន​ពាន​លើ​ប្រទេស​អ៊ុយក្រែន។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ប្រធានាធិបតី​អ៊ុយក្រែន […]

Continue Reading

​រូបថត​ចាស់​លោក ពូទីន ត្រូវ​បាន​ភ្ជាប់​នឹង​ការ​បាត់​បង់​មេ​ទ័ព​ម្នាក់​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​

ខណៈ​ដែល​រុស្ស៊ី​បន្ត​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ រូបថត​ជាច្រើន​ពាក់​ព័ន្ធ​សង្គ្រាម​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជាហូរ​ហែរ។ ក្នុង​ចំណោម​នោះ មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន យំ​សោក​សង្រេង​នៅ​ក្បែរ​មឈូស​មួយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ហើយ​មាន​ការ​អះ​អាង​ថា មេដឹកនាំ​រុស្ស៊ី​រូប​នេះ យំ​សោក​សង្រេង​ចំពោះ​ការ​បាត់​បង់​ឧត្ដមសេនីយ៍​ជិត​ស្និទ​មួយ​រូប​នៅ​ក្នុង​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀត​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម […]

Continue Reading

Fact-Check: លោក ពូទីន មិន​បាន​ព្រលែង​តោ​បំភ័យ​ប្រជាជន​ឱ្យ​នៅ​ក្នុង​​ផ្ទះ​​ដើម្បី​ការ​ពារ​ការ​ឆ្លង​កូវីដ-១៩​នោះ​ឡើយ

​កម្ពុជា​ និង​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក នៅ​តែ​បន្ត​ប្រយុទ្ធ​​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ ដោយ​បាន​ដាក់​ចេញ​ជា​វិធានការ​ផ្សេងៗ ដូចជា ការ​ហាម​ឃាត់​ប្រជាជន​ចេញ​ពី​ផ្ទះ​សម្បែង ការ​បិទ​ខ្ទប់​ទីក្រុង ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ការ​បិទ​ផ្អាក​ដំណើរការ​អាជីវកម្ម និង​ដំណើរការ​នៃ​ស្ថាប័ន​សាធារណៈ​នានា។ ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា មេដឹកនាំ​រុស្ស៊ី​បាន​ប្រើ​សត្វ​តោ និង​សត្វ​ខ្លា​រាប់​រយ​ក្បាល ដើម្បី​រារាំង​ប្រជាជន​រុស្ស៊ី​កុំ​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នេះ […]

Continue Reading