Fact-Check: តើ​វ៉ាក់សាំង​ចិន​អាច​បង្ក​ឱ្យ​ស្លាប់ ពិការ និង​ខូច​សមត្ថភាព​ផ្លូវ​ភេទ​មែន​ឬទេ?

កម្ពុជា​បាន​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ខ្លួន​បាន​ជាង ៧​លាន​នាក់​ហើយ​គិត​ត្រឹម​ចុង​ខែ​កក្កដា​នេះ ដោយ​សម្រេច​បាន​ខ្ទង់​ជាង ៧០​ភាគរយ​នៃ​គោលដៅ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន ១០​លាន​នាក់​ដែល​កំណត់​ដោយ​រដ្ឋាភិបាល។ ដំណើរការ​ចាក់​វ៉ាក់សាំង​នេះ បាន​ប្រើ​ប្រាស់​វ៉ាក់សាំង​ចិន​ទាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​ CoviShield ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​អាជ្ញា​ប័ណ្ណ​របស់​ AstraZeneca។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន នៅ​តែ​ចោទ​សួរ​ពី​សុវត្ថិភាព ដោយ​លើក​ឡើង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​ចាក់​វ៉ាក់សាំង​ចិន​ទេ […]

Continue Reading

Fact-Check: WHO មិន​ទាន់​អនុម័ត​​ឱ្យ​ប្រើ​ប្រាស់​ស៊ីណូវ៉ាក់ តែ​កំពុង​ស្ថិត​ក្រោម​ការ​វាយ​តម្លៃ

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ដោយប្រើ​ប្រាស់​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) ដែល​ជា​ជំនួយ​របស់​ចិន សម្រាប់​ចាក់​ឱ្យ​ពលរដ្ឋ​អាយុ​ចន្លោះ​ពី ១៨ ទៅ ៥៩​ឆ្នាំ។ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ចិន​នេះ​ទៅ​ដល់​ពលរដ្ឋ​ខ្លួន ខណៈ​ដែល​​វ៉ាក់សាំង​ស៊ីណាហ្វាម​នេះ មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO)​នៅ​ឡើយ​នោះ។ វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ទើប​តែ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោកអនុម័ត​​ដាក់​ឱ្យ​ប្រើ​ប្រាស់​បន្ទាន់​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ហើយ​ដំណឹង​នេះ ត្រូវ​បាន​សារព័ត៌មាន​នានា​ក្នុង​ប្រទេស​កម្ពុជា​ចុះ​ផ្សាយ​ព្រោង​ព្រាត។ ទន្ទឹម​គ្នា​នេះ ទូរទស្សន៍​រដ្ឋ​មួយ​របស់​កម្ពុជា […]

Continue Reading

Fact-Check: ចិន​បាន​ចាក់​​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​​ទៅ​ដល់​ប្រជាជន​ខ្លួន​ជាច្រើន​លាន​ដូស​រួច​ហើយ​មុន​ផ្ដល់​មក​ឱ្យ​កម្ពុជា

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​១៩​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ជាមួយ​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម(Sinpharm) ហើយ​បន្ទាប់​មក​វ៉ាក់សាំង​ខូវីសែល​របស់​ក្រុមហ៊ុន AstraZeneca ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ (Sinovac)។ បើទោះបី​ជា​កម្ពុជា​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​នេះ អស់​រយៈ​ពេល​ជិត ២​ខែ​ហើយ​ក្ដី ប៉ុន្តែ អ្នក​ប្រើ​បណ្ដាញ​សង្គម​ បាន​អះ​អាង​ថា ប្រទេស​ចិន​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​​ប្រភេទ​សម្រាប់​ប្រជាជន​ខ្លួន​នៅ​ឡើយ​ទេ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia […]

Continue Reading