តើគ.ជ.ប.តម្រូវឱ្យអ្នកបោះឆ្នោតផ្តិតមេដៃលើសន្លឹកឆ្នោតដូចការអះអាងមែនឬទេ?
ខណៈការបោះឆ្នោតជាតិខិតកាន់តែជិតចូលមកដល់នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ការអះអាងមួយលើកឡើងថា អ្នកបោះឆ្នោតដែលគូសសន្លឹកឆ្នោតចោល នឹងត្រូវបានរកឃើញអត្តសញ្ញាណបានដោយសារតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានតម្រូវឱ្យអ្នកបោះឆ្នោតផ្តិតមេដៃលើសន្លឹកឆ្នោត។ ការអះអាងមួយនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម ហើយទាក់ទាញបានការបញ្ចេញមតិយ៉ាងច្រើនផងដែរ។ ទោះជាយ៉ាងណា ក្រោយពីទទួលបានការបញ្ជាក់ពីមន្ត្រីរៀបចំការបោះឆ្នោត និងការពិនិត្យមើលបទប្បញ្ញត្តិច្បាប់បោះឆ្នោត យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម អ្នកប្រើប្រាស់បណ្ដាញសង្គម លោក ខាន់ ចាន់សុផល បានបង្ហោះវីដេអូមួយមានរយៈពេលជាង ១១នាទីនៅលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញនេះ ដោយលោកនិយាយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានតម្រូវឱ្យអ្នកបោះឆ្នោតផ្តិតមេដៃនៅលើសន្លឹកឆ្នោត ដែលអាចឱ្យគេដឹងពីអត្តសញ្ញាណអ្នកបោះឆ្នោតណាដែលបានគូសសន្លឹកឆ្នោតចោលនៅពេលបោះឆ្នោតថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ការអះអាងរបស់លោក ចាន់សុផល ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ហើយនាំឱ្យមានការបញ្ចេញមតិចម្រុះបែបផងដែរចំពោះការរៀបរាប់របស់លោកអំពីរបៀបបោះឆ្នោតនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរបស់លោក ចាន់សុផល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ពោលត្រឹមតែ ៣ថ្ងៃមុនការបោះឆ្នោតនៅថ្ងៃអាទិត្យ ២៣ កក្កដាខាងមុខនេះ។ Facebook Post | Archived Link សកម្មជនគាំទ្របក្សកាន់អំណាចរូបនេះ ក៏បានបង្ហោះវីដេអូនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរកាលពីរសៀលថ្ងៃម្សិលមិញនេះ ប៉ុន្តែ បានដកចេញទៅវិញ បន្ទាប់ពីមានភាពចម្រូងចម្រាស់ និងប្រតិកម្មពីមហាជនមួយចំនួន។ ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានទាញយកពីការបង្ហោះនៅលើបណ្ដាញសង្គមដោយសកម្មជនបក្សកាន់អំណាច លោក ខាន់ ចាន់សុផល […]
Continue Reading