វីដេអូ​ឃ្លីប​មួយ​ត្រូវ​បាន​កាត់​ត​ឱ្យ​ឃើញ​បុរស​ម្នាក់​ឡើង​ទះ​ក្បាល Trump នៅ​លើ​ឆាក

បន្ទាប់​ពី​ការ​ប្រកាស​ដំឡើង​របាំង​ពន្ធ​គយ​សម្រាប់​ទំនិញ​របស់​ប្រទេស​នានា​ដែល​នាំ​ចូល​ទៅ​សហរដ្ឋ​អាមេរិក​នោះ វីដេអូ​ឃ្លីប​មួយ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​បង្ហាញ​ថា ប្រធានាធិបតី​អាមេរិក លោក Donald Trump ត្រូវ​បាន​បុរស​ម្នាក់​ឡើង​ទះ​ក្បាល​ពី​ក្រោយ​នៅ​លើ​ឆាក​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​មួយ។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo រក​ឃើញ​ថា វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​កាត់​ត។

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា ផ្លេក​បន្ទោរកើត​ឡើង​ពី​លើ​​​សេតវិមាន​នៅ​ថ្ងៃ​ Trump ចូល​កាន់​តំណែង

លោក ដូណាល់ ត្រាំ ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៧​របស់​អាមេរិក​កាល​ពីថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥​មក។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក មាន​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ថា ផ្លេក​បន្ទោរ​បាន​បញ្ចេញ​ពន្លឺ​ចំ​ពី​លើ​សេតវិមាន​ប្រធានាធិបតី​នៅ​ពេល​គាត់​ឈាន​ជើង​ចូល​ទៅ​ការិយាល័យ​​ពង​ក្រពើ។ រូបភាព និង​វីដេអូ​ផ្លេក​បន្ទោរ ក៏​ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ហើយ​ក៏​ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ច្រើន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​​រក​ឃើញ​ថា ការ​អះអាង​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

Fact Check: ​រូប​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ កាន់​ដោយ​លោក​ប្រធានាធិបតី​ ត្រាំ​ គឺ​ជា​រូប​ថត​កាត់​ត​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ទទួល​រង​នូវ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​ត្រូវ​បាន​ធ្វើ​ឡើង និង​បង្ហោះ​​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ និង​​​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ក្នុង​ចំណោម​នោះ​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ ដូណាល់​ ត្រាំ​ បាន​កាន់​បង្ហាញ​រូប​ថត​លោក​ ហ៊ុន​ សែន​ ដោយ​ភា្ជប់​នឹង​ការ​សរសេរ​ថា​លោក​ ហ៊ុន សែន​ គឺ​ជា​មេ​ផ្តាច់​ការ​នោះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៩​កន្លង​មក​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ដូណាល់​ ត្រាំ​ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក កំពុង​​កាន់​រូប​ថត​លោក​នាយករដ្ឋមន្រ្តី​កម្ពុជា​ លោក​ ហ៊ុន​ សែន​។​ រូប​ថត​ដដែល​នេះ​ ក៏​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ផង​ថា​ «ទិស​ដៅ​យើង​បន្ទាប់​ទៀត​ គឺ​មេ​ផ្តាច់​ការ​ ហ៊ុន​ សែន​»​។​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយនឹង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ដែល​បានសរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​ថា​ «បើ​យើង​ជា​ខ្មែរ​ត្រូវ​តែ​ក្រោក​ឈរ​ឡើង​កម្ចាត់​មេដឹកនាំ​ផ្ដាច់​ការ​ចោល​ […]

Continue Reading

Fact-Check: តើ​លោក ដូណាល់ ត្រាំ ជួប​អតីត​បវរ​កញ្ញា​វៀតណាម​អំឡុង​ដំណើរ​ទស្សន​កិច្ច​នៅ​វៀតណាម​មែន​ទេ?

លោក ដូណាល់ ត្រាំ បាន​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ជិត ១​ឆ្នាំ​ក្រោយ​ពី​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ ទន្ទឹម​គ្នា​នេះ​ដែរ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​ជួប​ជុំ​ជាមួយ​អតីត​បវរ​កញ្ញា​វៀតណាម​អំឡុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នា​ពេល​នោះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដឹង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ការ​ចុច​ចូល​ចិត្ត​​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការអះអាង​ជាមួយ​នឹង​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​កន្លង​មក​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​អះ​អាង​ថា លោក ដូណាល់ ត្រាំ កាល​នៅ​កាន់​អំណាច​ជា​ប្រធានាធិបតី​អាមេរិក បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​បាន​ជួប​ជាមួយ​បវរ​កញ្ញា​វៀតណាម​ទៀត​ផង។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហាញ​រូបថត​លោក ដូណាល់ ត្រាំ ឈរ​ជាប់នឹង​នារី​ម្នាក់​ដោយ​ដៃ​របស់​លោក​កាន់​ចង្កេះ​នារី​នោះ​ទៀត​ផង។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​ខាង​លើ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ និង​ចុច​ចូល​ចិត្ត​ច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ​ដែល​រៀប​រាប់​ «[…] ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បង្ហាញ​នូវ​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​បវរ​កញ្ញា​វៀតណាម​យ៉ាង​កក់​ក្ដៅ​ជា​ទីបំផុត […]»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

Fact Check: តើ​លោក​ ត្រាំ​ កាន់​ស្លាក​ដែល​សរសេរ​ជា​អក្សរ​ខ្មែរ​មែន​ដែរ​ឬ​ទេ​?​

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​កន្លង​មក​នេះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​ចុះ​រុះ​រើ​ផ្ទះ និង​សំណង់​បណ្ដែត​ទឹក​ចេញ​ពី​ផ្ទៃ​ទន្លេ​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ហើយ​វិធានការ​នេះ ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។ ទន្ទឹម​គ្នា​នេះ ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​អតីត​ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់​ ត្រាំ​ ​កាន់​ស្លាក​មួយ​ដែល​មាន​សរសេរ​ជា​អក្សរ​ខ្មែរ​រិះ​គន់​ទៅ​លើ​ក្រុម​ដែល​គាំទ្រ​ឲ្យ​ខ្មែរ​សម្លាប់​ខ្មែរ​​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​  Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​មាន​រូប​លោក​ ដូ​ណាល់​ ត្រាំ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​គឺ​ជា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នៅ​ពេល​នោះ​។ រូប​ថត​ដដែល​នេះ​​បាន​បង្ហាញ​ថា​រូប​លោក​កំពុង​តែ​កាន់​ស្លាក​មួយ​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ ដែល​មាន​អត្ថន័យ​ចង់​ប្រាប់​ប្រជាជន​កម្ពុជា​ថា​ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​គាំ​ទ្រ​ពាក្យ​ «ខ្មែរ​សម្លាប់​ខ្មែរ​» គឺ​ហាក់​ដូច​ជា​គាំទ្រ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​ប្រទេស​វៀត​ណាម​ មក​ធ្វើ​អាណានិគម​នៅ​លើ​ប្រទេស​កម្ពុជា​អញ្ជឹង​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​រូប​របស់​លោក​ ដូណាល់​ ត្រាំ​ ជាមួយ​នឹង​អក្សរ​សរសេរ​រៀប​រាប់​ថា​​ «គាំទ្រ​ពាក្យ​ថា​ ខ្មែរ​សម្លាប់​ខែ្មរ​ គឺ​គាំទ្រ​ ហ៊ុន​សែន​ […]

Continue Reading